Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងព័ត៌មាន ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ក្រោយការពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ

ដោយ Pothe Thun
07/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងព័ត៌មាន ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ក្រោយការពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 

ថ្លែងក្នុងសន្នីសីទសារព័ត៌មានស្ដីពីការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៃមូលដ្ឋានគ្រឹះរួម នៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន នៅកម្ពុជា។

ឯកឧត្តម លើកឡើងថា មូលហេតុចាំបាច់ សម្រាប់ការដាក់ឱ្យប្រើប្រាស់ធម្មនុញ្ញសារព័ត៌មាននៅពេលនេះ ដោយសារតែការប្រើប្រាស់បច្ចេកវិទ្យាមានសន្ទុះគួរឱ្យកត់សម្គាល់ ក្នុងនៃវិស័យព័ត៌មាន និងសោតទស្សន៍ មានការផ្លាស់ប្តូរទម្រង់ពីការផ្សព្វផ្សាយតាមបែបបុរាណដែលរួមមានទូរទស្សន៍ កាសែត រោងពុម្ពជាដើម ទៅជាការផ្សព្វផ្សាយតាមបែបទំនើប តាមប្រព័ន្ធអ៊ីនធើណិត ដូចជាគេហទំព័រ ហ្វេសប៊ុក ធីកថក និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗជាច្រើនទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា អ្វីដែលកំពុងតែប្រឈម ធ្វើឱ្យគុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅប្រទេសកម្ពុជា បាត់បង់ជំនឿទុកចិត្តពីសាធារណជននោះគឺ កំណើននៃការផ្សព្វផ្សាយ លឿនរហ័ស តាមបណ្តាញសង្គម ដែលមានប្រភពមិនច្បាស់លាស់។ ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថានៅពេលបច្ចុប្បន្ននេះ មានប្រព័ន្ធផ្សព្វផ្សាយ ដែលទទួលបានអាជ្ញាបណ្ណពីក្រសួងព័ត៌មាន ប្រមាណ ២ ០០០អង្គភាព។ ក្នុងនោះ មានគេហទំព័រ ធីវីអនឡាញ ដែលជាប្រភេទព័ត៌មានទំនើបថ្មី មានចំនួនជាង ១ ០០០អង្គភាព កំពុងប្រតិបត្តិការផ្សាយ។ ប៉ុន្តែក៏មានសារព័ត៌មានអនឡាញមួយចំនួន កំពុងប្រតិបត្តិការផ្សាយ ក៏មិនទាន់បានចុះបញ្ជីត្រឹមត្រូវផងដែរ។ ដោយឡែក អាជ្ញាបណ្ណ ដែលក្រសួងព័ត៌មាន បានអនុញ្ញាតកន្លងមក គឺការផ្សព្វផ្សាយតាមគេហទំព័រ តែអ្នកសារព័ត៌មានពុំបានបង្កើតគេទំព័រនោះទេ បែរជាបង្កើតជា TVអនឡាញ ឬគណនីហ្វេសប៊ុកជាសារព័ត៌មានទៅវិញ ដែល ឯកឧត្ដមបានអះអាងថា ការអនុវត្តបែបនេះ មិនទាន់ស្របច្បាប់ និងបំពេញតាមលក្ខខណ្ឌពេញលេញ របស់ក្រសួងព័ត៌មានឡើយ។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អង្គការ UNESCO និងអ្នកពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបាន ចូលរួមក្នុងដំណើរការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ។

គួររំលឹកថា ដំណើរការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បានចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២៤ ដោយមានការបើកទូលាយ ទៅដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងអង្គការដៃគូ ព្រមទាំងមានការពិភាក្សា ការផ្លាស់ប្តូរយោបល់ ការលើកឡើងជាសំណូមពរ យ៉ាងទូលំទូលាយ ដែលជាធាតុចូល ប្រកបដោយផ្លែផ្កា ក្នុងគោលបំណងរួមគ្នារៀបចំសណ្តាប់ធ្នាប់ និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈ សារព័ត៌មាននៅកម្ពុជា។

ប្រភព : ក្រសួងព័ត៌មាន

Tags: ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជំនាញជំរុញឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ការពារខ្លួនពីជំងឺរលាកផ្លូវដង្ហើម ខណៈជំងឺនេះមានការកើតឡើងញឹកញាប់នៅរដូវវស្សានេះ

មន្ត្រីជំនាញជំរុញឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ការពារខ្លួនពីជំងឺរលាកផ្លូវដង្ហើម ខណៈជំងឺនេះមានការកើតឡើងញឹកញាប់នៅរដូវវស្សានេះ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំព្រៃជ្រូក ស្រុកពួក ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំព្រៃជ្រូក ស្រុកពួក ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

សភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ “អាទិភាពក្នុងការវិនិយោគក្នុងខេត្តសៀមរាប”

សភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ “អាទិភាពក្នុងការវិនិយោគក្នុងខេត្តសៀមរាប”

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.