Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

សភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ “អាទិភាពក្នុងការវិនិយោគក្នុងខេត្តសៀមរាប”

ដោយ Pothe Thun
07/08/2024
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
សភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ “អាទិភាពក្នុងការវិនិយោគក្នុងខេត្តសៀមរាប”
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ បានរៀបចំសិក្ខាសាលាចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ “អាទិភាពក្នុងការវិនិយោគក្នុងខេត្តសៀមរាប” ជូនដល់សមាជិកសមាជិកាសភាពាណិជ្ជកម្មខេត្ត ម្ចាស់ក្រុមហ៊ុន ម្ចាស់សហគ្រាស ម្ចាស់អាជីវកម្ម ពាណិជ្ជករ និងអាជីវករក្នុងខេត្តសៀមរាប ដោយមានការចូលរួមជាវាគ្មិនពី ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ នៅសណ្ឋាគារអង្គរសេនជូរី ក្រុងសៀមរាប។

ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងដើម្បីធ្វើការចែករំលែក និងផ្លាស់ប្ដូរបទពិសោធល្អពីគ្នាទៅវិញទៅមក ដើម្បីទទួលបានគំនិតថ្មីៗយកទៅអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។ បញ្ហាកូវីដ១៩ និងសង្គ្រាមនៅអ៊ុយក្រែន បានជះឥទ្ធិពលជាខ្លាំងទាំងតំបន់អឺរ៉ុប និងអាស៊ី ដោយធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ចជាច្រើន។ ក្នុងប្រទេសកម្ពុជា និងនិយាយដោយឡែកខេត្តសៀមរាប ដែលពឹងផ្អែកលើវិស័យទេសចរណ៍មានការធ្លាក់ចុះស្ទើរតែទាំងស្រុង ជាពិសេសសេដ្ឋកិច្ចទូទៅតែម្ដង។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បន្ថែមថា ប្រសិនបើយើងនិយាយអំពីការវិនិយោគ គឺជារឿងសំខាន់សម្រាប់ប្រទេសនីមួយៗ ព្រោះការវិនិយោគមានឱកាសក្នុងការបង្កើតនូវប្រព័ន្ធសេដ្ឋកិច្ចដល់ប្រជាជន និងការអភិវឌ្ឍសង្គមជាតិឱ្យមានភាពរីកចម្រើនជឿនលឿន។ ប៉ុន្តែកត្តាដែលធ្វើឱ្យមានអ្នកវិនិយោគចាប់អារម្មណ៍មកវិនិយោគនៅក្នុងប្រទេសក៏មានភាពលំបាក ដូច្នេះការបង្កើនទំនុកចិត្ត និងការជួយសម្របសម្រួលដែលល្អ គឺសំខាន់សម្រាប់អ្នកវិនិយោគដែលពាក់ព័ន្ធនឹងការជំរុញវិនិយោគ។ ជាមួយនេះ រាជរដ្ឋាភិបាលកម្ពុជាយើង សម្រាប់អាណត្តិថ្មីនេះ បានកែសម្រួលវច្បាប់មួយចំនួនក្នុងការលើកទឹកចិត្តអ្នកវិនិយោគក្នុងវិស័យផ្សេងៗ ដូចជា៖ ផ្នែកបច្ចេកវិទ្យា ឧស្សាហកម្មដែលគាំទ្រដល់វិស័យកសិកម្ម សុខភាព គម្រោងថាមពលកកើតឡើងវិញ ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនជាដើម។

ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ មានប្រសាសន៍ដែរថា ពាណិជ្ជករទាំងអស់ត្រូវតែចេះបត់បែន និងតាមឱ្យទាន់ពីស្ថានភាពសេដ្ឋកិច្ចសកល ដែលកំពុងតែមានការផ្លាស់ប្ដូរ ដើម្បីអភិវឌ្ឍ និងឆ្លើយតបតាមបញ្ហាប្រឈមជាក់ស្តែង។ ហើយដើម្បីឱ្យអាជីវកម្មជោគជ័យ ដាច់ខាតម្ចាស់អាជីវកម្ម ឬសហគ្រិនភាពត្រូវចេះដឹងស្គាល់ ពីការវិភាគស្ថានភាពហិរញ្ញវត្ថុ កាលណាសហគ្រិនដែលវិភាគស្ថានភាពហិរញ្ញវត្ថុមិនបានច្បាស់លាស់ ងាយជួបរឿងបរាជ័យក្នុងអាជីវកម្ម។ ប្រទេសនីមួយៗ មិនអាចបន្តពឹងផ្អែកទៅលើចំណែកនៃការផ្គត់ផ្គង់របស់ប្រទេសដទៃទាំងស្រុងទៀតនោះទេ ពោលគឺពាណិជ្ជករទាំងអស់ ត្រូវតែរួមគ្នាជាប្រព័ន្ធ ចាប់ផ្តើមបង្កើនការផលិតផ្គត់ផ្គង់ដោយខ្លួនឯងនៅក្នុងប្រទេស ដើម្បីឆ្លើយតបនូវកង្វះខាតនៃផ្នែកនីមួយៗ។

ឯកឧត្តម ក៏បានអំពាវនាវឱ្យសមាជិកសមាជិកានៃសភាពាណិជ្ជកម្មខេត្ត ជួយណែនាំ និងកៀងគរដល់អាជីវករ ពាណិជ្ជករមកចូលរួមជាសមាជិកសភាពាណិជ្ជកម្មខេត្តបន្ថែមទៀត គឺដើម្បីជួយជំរុញដល់សេដ្ឋកិច្ចខេត្តសៀមរាប ឱ្យកាន់តែល្អប្រសើរ ហើយព្រមទាំងបានជាកម្លាំងវិស័យឯកជនកាន់តែច្រើនផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សភាពាណិជ្ជកម្ម​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងអប់រំយុវជន និងកីឡា បិទវគ្គសិក្ខាសាលាស្តីពីអក្ខរកម្មឌីជីថលលើកទី២ឆ្នាំ២០២៤ ដល់សិស្សានុសិស្សតាមបណ្តាវិទ្យាល័យចំនួន១០ក្នុងខេត្តសៀមរាប

ក្រសួងអប់រំយុវជន និងកីឡា បិទវគ្គសិក្ខាសាលាស្តីពីអក្ខរកម្មឌីជីថលលើកទី២ឆ្នាំ២០២៤ ដល់សិស្សានុសិស្សតាមបណ្តាវិទ្យាល័យចំនួន១០ក្នុងខេត្តសៀមរាប

កម្ពុជា និងចិន បើកសម្ពោធ ច្រករបៀងវប្បធម៌នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍រវាងខេត្តសៀមរាប និងខេត្តយូណាន

កម្ពុជា និងចិន បើកសម្ពោធ ច្រករបៀងវប្បធម៌នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍រវាងខេត្តសៀមរាប និងខេត្តយូណាន

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.