Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រសួងអប់រំយុវជន និងកីឡា បិទវគ្គសិក្ខាសាលាស្តីពីអក្ខរកម្មឌីជីថលលើកទី២ឆ្នាំ២០២៤ ដល់សិស្សានុសិស្សតាមបណ្តាវិទ្យាល័យចំនួន១០ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
07/08/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍
ក្រសួងអប់រំយុវជន និងកីឡា បិទវគ្គសិក្ខាសាលាស្តីពីអក្ខរកម្មឌីជីថលលើកទី២ឆ្នាំ២០២៤ ដល់សិស្សានុសិស្សតាមបណ្តាវិទ្យាល័យចំនួន១០ក្នុងខេត្តសៀមរាប
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 

វគ្គសិក្ខាសាលាស្តីពីអក្ខរកម្មឌីជីថលលើកទី២ ប្រចាំឆ្នាំ២០២៤ នៅខេត្តសៀមរាប ដែលរៀបចំដោយនាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន នៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា រួមកិច្ចសហការរៀបចំពីក្រុមហ៊ុន Smart Axiata (ស្មាតអាស្យាតា) ព្រមទាំងឧបត្ថម្ភគាំទ្រដោយមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យ ទូរគមនាគមន៍ និងបច្ចេកទេសវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលហៅកាត់ថា មូលនិធិ ស.អ. របស់ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ និងគាំទ្របច្ចេកទេសពីក្រុមហ៊ុន TikTok និស្សិតស្ម័គ្រចិត្ត និងមានការចូលមកពីបណ្តាវិទ្យាល័យចំនួន១០នៅក្នុងខេត្តសៀមរាប ដែលសិស្សានុសិស្សចូលរួមដោយផ្ទាល់ចំនួន៣២៩នាក់ និងចូលរួមតាមរយៈវីដេអូហ្សូម(Zoom) នៅតាមវិទ្យាល័យដែលនៅឆ្ងាយៗដែលមានរយៈពេល៣ថ្ងៃគឺត្រូវបានបិទវគ្គបញ្ចប់សិក្ខាសាលា។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ក្នុងនាមជាអ្នកដឹកនាំរៀបចំសិក្ខាសាលា លោក ឡេង ភារុន ប្រធានការិយាល័យ នាយកដ្ឋានអភិវឌ្ឍយុវជននៃក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា ការបើកសិក្ខាសាលាស្តីពីអក្ខរកម្មឌីជីថល ត្រូវបានពង្រឹងគុណភាពជារៀងរាល់ឆ្នាំ និងផ្តល់ឱកាសឲ្យសិស្សនៅសាលាឆ្ងាយៗបានចូលរួមសិក្ខាសាលា តាមប្រព័ន្ធ Zoom ព្រមទាំងផ្តល់ឱកាសឲ្យសិស្សទាំងអស់ធ្វើការជាក្រុម ក្នុងការផលិតវីដេអូអប់រំខ្លីស្តីពីអក្ខរកម្មឌីជីថល ដើម្បីផ្សព្វផ្សាយ និងចូលរួមប្រកួតយកជ័យលាភីពីក្រុមហ៊ុនស្មាតផងដែរ។

លោកបានបន្តថាអក្ខរកម្មឌីជីថល គឺបានបើកទទួលការបណ្តុះបណ្តាលចាប់ផ្តើមតាំងពីឆ្នាំ២០១៩មកហើយគោលបំណងនៃកម្មវិធីនេះនឹងជួយយុវជនឱ្យយល់ដឹងពីរបៀបប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យមានប្រសិទ្ធិភាព និងការការពារនូវហានិភ័យដែលកើតពីការប្រើប្រាស់ប្រព័ន្ធអនឡាញ(Online) ស្វែងយល់ពីអ្វីដែលពលរដ្ឋឌីជីថល ប្រកបដោយការទទួលខុសត្រូវ និងចេះបង្កើតវីដេអូរអប់រំខ្លី សម្រាប់ចែករំលែកតាមប្រព័ន្ធអនឡាញ។ ក្រោយពីបានបញ្ចប់វគ្គសិក្ខាសាលានេះសិស្សានុសិស្សអាចមានសមត្ថភាពប្រើប្រាស់ប្រព័ន្ធអនឡាញ(Online) ប្រកបដោយប្រសិទ្ធភាព និងភាពជាពលរដ្ឋសាកលប្រកបដោយការទទួលខុសត្រូវ ជាពិសេសអាចអភិវឌ្ឍសមត្ថភាពចំណេះដឹងខ្លួនឯងជួយដល់ការសិក្សា និងការស្វែងយល់ពីហានិភ័យផ្សេងៗដែលអាចកើតឡើងពីការប្រើប្រាស់កម្មវិធីឌីជីថលទាំងនោះរួមទាំងការចេះការពារខ្លួនឱ្យចៀសផុតពីការឆបោក ការបៀតបៀនកេរ្តិ៍ខ្មាស និងការគំរាមកំហែងពីប្រព័ន្ធអនឡាញ ជាដើម។
ក្នុងឱកាសនោះដែរ ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថាបច្ចុប្បន្ននេះវិទ្យាសាស្ត្រកាន់តែរីកចម្រើនយ៉ាងឆាប់រហ័សជាពិសេសប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ហើយយុវជនជាអ្នកត្រូវយល់ដឹង និងត្រូវចេះប្រើប្រាស់វាប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។
ឯកឧត្តមបន្តថាសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ និងសាកសមបំផុត ទាំងពេលវេលា និងតម្រូវការក្នុងការជួយអភិវឌ្ឍសមត្ថភាពឌីជីថល ដល់ក្មួយៗសិស្សានុសិស្សដើម្បីរួមចំណែកគាំទ្រគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ២០២២-២០៣៥ ។


វគ្គសិក្ខាសាលាស្តីពីអក្ខរកម្មឌីជីថលលើកទី២ ប្រចាំឆ្នាំ២០២៤ នៅខេត្តសៀមរាប បានបិទវគ្គកាលពីថ្ងៃទី០៤ ខែសីហាឆ្នាំ ២០២៤ នៅវិទ្យាល័យអង្គរ តាមរយៈសិក្ខាសាលារយៈពេល៣ថ្ងៃនេះ ក្មួយៗពិតជាបានទទួលនូវចំណេះដឹងឌីជីថលជា ច្រើនដូចជា៖ការបង្កើតគណនី និងការប្រើប្រាស់ កម្មវិធី Google, Canva, Telegram ,and TikTok. និងវិធីសាស្ត្រក្នុងការដាក់លេខសម្ងាត់រឹងមាំ-ស្វែងយល់និងការពារខ្លួនពីការឆបាកតាមប្រព័ន្ធអនឡាញ-ស្វែងយល់ពីព័ត៌មានឯកជនភាពលើប្រព័ន្ធអនឡាញ-ស្វែងរកព័ត៌មាន និងការស្រាវជ្រាវឯកសារវាយតម្លៃព័ត៌មានរលើប្រព័ន្ធអ៊ីនធឺណិត ប្រកបដោយការទទួលខុសត្រូវ និងទទួលបានបច្ចេកទេសថតរូប និងធ្វើវីដេអូខ្លីទាក់ទងនឹងការអប់រំផងដែរ ៕

អត្ថបទ និងរូបភាព លោក ទ្រា ពន្លឺ
កែសម្រួល ៖ ហាំ ម៉េងហួត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជា និងចិន បើកសម្ពោធ ច្រករបៀងវប្បធម៌នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍រវាងខេត្តសៀមរាប និងខេត្តយូណាន

កម្ពុជា និងចិន បើកសម្ពោធ ច្រករបៀងវប្បធម៌នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍រវាងខេត្តសៀមរាប និងខេត្តយូណាន

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

អង្គភាពស៊ីម៉ាក់បើកវគ្គហ្វឹកហ្វឺនអ្នកជំនាញអ៊ុយក្រែន ស្តីពីការប្រើប្រាស់គ្រឿងចក្រកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសំអាតមីនមនុស្សធម៌ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន

អង្គភាពស៊ីម៉ាក់បើកវគ្គហ្វឹកហ្វឺនអ្នកជំនាញអ៊ុយក្រែន ស្តីពីការប្រើប្រាស់គ្រឿងចក្រកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសំអាតមីនមនុស្សធម៌ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.