ប្រធានមន្ទីរផែនការខេត្តសៀមរាប៖ការធ្វើជំរឿនឆ្នាំ២០១៩ក្នុងខេត្តសៀមរាបនៅមិនទាន់បិទបញ្ចប់នៅឡើយទេ
គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ការធ្វើជំរឿនឆ្នាំ២០១៩ ក្នុងខេត្តសៀមរាប នៅមិនទាន់ចប់ស្រេចបាច់ទៅតាមផែនការនៅឡើយទេ។ ប៉ុន្តែលោកប្រធានមន្ទីរផែនការខេត្តសៀមរាប បានបញ្ជាក់ថា ការជំរឿននេះ បានសម្រេចជាង៩៩ភាគរយហើយ ហើយនិងបិទបញ្ចប់ការប្រមូលសិ្ថតិនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ។ បើតាមការឲ្យដឹងពីលោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្តសៀមរាបបានឲ្យដឹងថា ស្រុកចំនួន១១ ក្នុងចំនោម ១២ក្រុង-ស្រុក ...