Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ព្រឹត្តិការណ៍វប្បធម៌អបអរសាទរទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ត្រូវបានប្រកាសបិទជាផ្លូវការនៅថ្ងៃល្ងាចម្សិលមិញ

ដោយ Pothe Thun
13/12/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹត្តិការណ៍វប្បធម៌ ដើម្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន ឆ្នាំ២០២០-២០២២ ត្រូវបានប្រារព្ធពិធីបិទផ្លូវការហើយ កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ នៅសួនច្បារមុខព្រះរាជដំណាក់ ក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រី យូ សុភា អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ តំណាងអង្គទូត និងភ្ញៀវអន្តរជាតិ ប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អគ្គនាយករង និងមន្ត្រីក្រោមឱវាទ នៃអាជ្ញាធរជាតិអប្សរា និងលោកលោកស្រី ជាប្រធានមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុងស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អញ្ជើញចូលរួមផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី យូ សុភា បានបញ្ជាក់ថា ព្រឹត្តិការណ៍នាពេលនេះ គឺជាសមិទ្ធផលថ្មីមួយ ដែលបានឆ្លុះបញ្ចាំងនូវកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជា ហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងនោះមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការ បានខិតខំពុះពារនូវរាល់ការលំបាក ដើម្បីទទួលបានជោគជ័យ ក្នុងការបញ្ចូលលទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ឆ្នាំ២០២០-២០២២ ដែលជាទីក្រុងពោរពេញ ដោយបេតិកភណ្ឌរូបី អរូបី ជាសក្ខីភាពនៃគំនិតប្រកបដោយទេពកោសល្យដ៏វិចិត្រ និងរស់រវើកដែលដូនតាបានបន្សល់ទុករហូតដល់សព្វថ្ងៃ។

លោកស្រីបានបន្តទៀតថា ការដាក់បញ្ចូលក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាននេះ គឺជាមហាកិត្តិយសដ៏ធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់ព្រះរាជាណាចក្រកម្ពុជាទាំងមូល ដែលជាកក្តាជំរុញឱ្យមានកំណើនភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងឆាប់រហ័សនៅពេលខាងមុខ ស្របពេលដែលកម្ពុជា គ្រោងបើកប្រទេសដើម្បីទទួលភ្ញៀវ និងវិនិយោគិនចាក់វ៉ាក់សាំង នៅខែមករាឆ្នាំ២០២២ខាងមុខនេះ ដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញក្រោយ ពីវិបត្តិសកលកូវីដ-១៩ ជាមួយនឹងសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់ខេត្តសៀមរាប គឺហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ដែលនឹងបញ្ចប់ ការសាងសង់ជាស្ថាពរ នៅចុងខែធ្នូ ឆ្នាំ២០២១នេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដម ហាប់ ទូច បានមានប្រសាសន៍ថា ព្រឹត្តិការណ៍វប្បធម៌ ដើម្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាននាពេលនេះ គឺពិតជារួមចំណែកអភិរក្ស ផ្សព្វផ្សាយ និងលើកតម្លៃមត៌កវប្បធម៌កម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេសដើម្បីប្រែក្លាយសក្តានុពលវប្បធម៌ខ្មែរ ឱ្យទៅជាកម្លាំងលើកទឹកចិត្តកូនខ្មែរ ឱ្យចេះប្រើប្រាស់គំនិតបញ្ញា ដើម្បីផលិតស្នាដៃវប្បធម៌ថ្មីៗ ប្រែក្លាយព្រះរាជាណាចក្រកម្ពុជាឱ្យទៅជា មជ្ឈមណ្ឌលផ្សព្វផ្សាយផលិតផលវប្បធម៌ខ្មែរ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចាត់ទុកព្រឹត្តិការណ៍វប្បធម៌នេះ ជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រមួយដ៏សំខាន់ និងសូមគាំទ្រឲ្យបន្តរៀបចំមហោស្រពប្រកួតប្រជែង បង្ហាញស្នាដៃសិល្បៈវប្បធម៌ គ្រប់រូបភាព ឲ្យកាន់តែផុលផុសឡើងថែមទៀត ដោយត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការ សមាគម ជាពិសេសដៃគូឯកជន ដើម្បីប្រែក្លាយសក្តានុពលវប្បធម៌ខ្មែរឲ្យទៅជាកម្លាំងលើកទឹកចិត្តកូនខ្មែរ ឲ្យចេះប្រើប្រាស់គំនិតបញ្ញា ដើម្បីផលិតស្នាដៃវប្បធម៌ថ្មីៗ ប្រែក្លាយព្រះរាជាណាចក្រកម្ពុជាឲ្យទៅជាមជ្ឈមណ្ឌលផ្សព្វផ្សាយផលិតផលវប្បធម៌ខ្មែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហាប់ ទូច បានសំណូមពរឱ្យផ្នែកពាក់ព័ន្ធនានាយកចិត្តទុកដាក់ចំពោះព្រឹទ្ធាចារ្យសិល្បៈ និងអ្នកចំណេះជំនាញ ដែលជាជ័យលាភីកន្លងមក និងក្នុងពេលនេះ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សា និងផ្ទេរចំណេះដឹងជូនសាធារណជន ពិសេសយុវជនជំនាន់ក្រោយ ដើម្បីឲ្យពួកគេមាន ការយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃវប្បធម៌ និងចូលរួមជាចំណែកក្នុងការថែរក្សាការពារ មត៌កវប្បធម៌ឲ្យបានគង់វង្សទៅអនាគត។ ភាពគង់វង្ស និងរីកចម្រើននៃវប្បធម៌ជាតិក៏ជាផ្នែកមួយនេះការលើកម្ពស់សេដ្ឋកិច្ចជាតិ និងសុខមាលភាពសង្គមផងដែរ។

សូមបញ្ជាក់ថា ៖ព្រឹត្តិការណ៍វប្បធម៌ ដើម្បីអបអរសាទរទីក្រុងសៀមរាប បានរៀបចំពិព័រណ៍ម្ហូបអាហារប្រចាំសហគមន៍នៃខេត្តទាំង៥ ដែលមានភូមិសាស្ត្រ ជុំវិញបឹងទន្លេសាប , ការសម្ដែងចាប៉ីដងវែង , ការបង្ហាញ និង សម្តែងល្ខោន , ការបង្ហាញក្បាច់គុណល្បុកតោកម្ពុជា , ការគូរគំនូរលើផ្ទាំងក្រណាត់ , ការពិព័រណ៍គំនូរ , ការសម្តែងសៀករហ័សសកម្ម ,ការបង្ហោះខ្លែងឯក ។ល។ ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១៕

អត្ថបទ និង រូបភាព ៖ លោក ទ្រា ពន្លឺ
កែសម្រួលដោយ ៖ លោក លីវ សាន្ត

Tags: ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈទីក្រុងវប្បធម៌អាស៊ាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីក្រុងពាលី ដើម្បីប្រារព្ធពិធីបុណ្យដឹងគុណមហាវីរៈដូនតានៅបរិវេណខាងមុខប្រាសាទភ្នំបាខែង

ពិធីក្រុងពាលី ដើម្បីប្រារព្ធពិធីបុណ្យដឹងគុណមហាវីរៈដូនតានៅបរិវេណខាងមុខប្រាសាទភ្នំបាខែង

ឯកឧត្តម ទៀ សីហា ដឹកនាំគណ:ប្រតិភូខេត្តគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ិន ធន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី២

ឯកឧត្តម ទៀ សីហា ដឹកនាំគណ:ប្រតិភូខេត្តគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ិន ធន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី២

សមាគមមត៌កព្រះពុទ្ឋសាសនា និងសង្គមរៀបចំអប់រំសីលធម៌ លំអានព្រះពុទ្ធសាសនា និងឧបត្ថម្ភសិក្ខូបករណ៍ ដល់សិស្សានុសិស្សសាលាបឋមសិក្សាវត្តលលៃចំនួន ២៨៦រូប

សមាគមមត៌កព្រះពុទ្ឋសាសនា និងសង្គមរៀបចំអប់រំសីលធម៌ លំអានព្រះពុទ្ធសាសនា និងឧបត្ថម្ភសិក្ខូបករណ៍ ដល់សិស្សានុសិស្សសាលាបឋមសិក្សាវត្តលលៃចំនួន ២៨៦រូប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.