Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ពិធីក្រុងពាលី ដើម្បីប្រារព្ធពិធីបុណ្យដឹងគុណមហាវីរៈដូនតានៅបរិវេណខាងមុខប្រាសាទភ្នំបាខែង

ដោយ Pothe Thun
13/12/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ នៅបរិវេណខាងមុខប្រាសាទភ្នំបាខែង មានរៀបចំពិធីក្រុងពាលី ដើម្បីប្រារព្ធពិធីបុណ្យដឹងគុណមហាវីរៈដូនតា ក្រោមការផ្ដួចផ្ដើមឡើងដោយមានសទ្ធាជ្រះថ្លារបស់លោកជំទាវឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនឧបត្ថម្ភកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ សហការជាមួយអាជ្ញាធរជាតិអប្សរា។ ពិធីនេះប្រព្រឹត្តិទៅក្រោមការនិមន្តចូលរួមរបស់ព្រះសង្ឃ និងអញ្ជើញចូលរួមពីសំណាក់ លោកជំទាវឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនឧបត្ថម្ភកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និង ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោកជំទាវឧកញ៉ា សៀង ចាន់ហេង មានប្រសាសន៍ថា គោលបំណងនៃការរៀបចំពិធីនេះ គឺដើម្បីរំលឹកនឹកដល់គុណបុណ្យមហាវីរ:ដូនតា ដែលជាបុព្វបុរសបានបន្សល់នៅសម្បត្តិបីតិកភណ្ឌពិភពលោកដ៏ល្បីល្បាញកន្លងមក និង បួងសួងសុំឲ្យប្រទេសជាតិមានសុខសន្តិភាព ជាពិសេស គឺសម្ដែងនូវការដឹងគុណ ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមិនអាចបំភ្លេចបានឡើយនូវគុណូបការៈដ៏មហាធំធេងរបស់សម្ដេចតេជោ ក្នុងការស្វែងរកសុខសន្តិភាព ការអភិវឌ្ឍន៍ប្រទេសជាតិ និងការដោះស្រាយដោយ សន្តិវិធីនូវបញ្ហានយោបាយជាតិធំៗជាច្រើន នាំមកនូវសន្តិភាព ការអភិវឌ្ឍន៍ ជូនជាតិមាតុភូមិ ព្រមទាំងធ្វើឲ្យ កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាកាន់តែល្បីល្បាញទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ តាមរយៈ នយោបាយការបរទេសដ៏ប៉ិនប្រសប់ និងទន់ភ្លន់ជាមួយប្រទេសជិតខាងភូមិផងរបងតែមួយ និងបណ្តាប្រទេសជា មិត្តនៅលើពិភពលោក ។

លោកជំទាវឧកញ៉ា សៀង ចាន់ហេង មានប្រសាសន៍ថា ពិធីនេះ ក៏មានការបួងសួង និងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំពរជ័យជូន សម្តេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និងក្រុមគ្រួសារឲ្យបានជួបប្រទះតែនឹងពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួររំលឹកថា ពិធីក្រុងពាលី ដើម្បីប្រារព្ធពិធីបុណ្យដឹងគុណមហាវីរៈដូនតានៅបរិវេណខាងមុខប្រាសាទភ្នំបាខែងនេះ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី១២ និងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដោយមានកម្មវិធីជាច្រើនទៀត ដូចជា ៖ ពិធីបួងសួងលើប្រាសាទភ្នំបាខែង , ការសម្ដែងសិល្បៈ ឬល្បែងប្រជាប្រិយតាមទំនៀមទំលាប់ , ពិធីអញ្ជើញស្នងបារមីសម្ដែងរឹទ្ធិ ជាដើម៕

អត្ថបទ និង រូបភាព ៖ លោក ស៊ាន សុផាត
កែសម្រួលដោយ ៖ លោក លីវ សាន្ត

Tags: ប្រាសាទភ្នំបាខែងពិធី​ក្រុង​ពាលី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ទៀ សីហា ដឹកនាំគណ:ប្រតិភូខេត្តគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ិន ធន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី២

ឯកឧត្តម ទៀ សីហា ដឹកនាំគណ:ប្រតិភូខេត្តគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ិន ធន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី២

សមាគមមត៌កព្រះពុទ្ឋសាសនា និងសង្គមរៀបចំអប់រំសីលធម៌ លំអានព្រះពុទ្ធសាសនា និងឧបត្ថម្ភសិក្ខូបករណ៍ ដល់សិស្សានុសិស្សសាលាបឋមសិក្សាវត្តលលៃចំនួន ២៨៦រូប

សមាគមមត៌កព្រះពុទ្ឋសាសនា និងសង្គមរៀបចំអប់រំសីលធម៌ លំអានព្រះពុទ្ធសាសនា និងឧបត្ថម្ភសិក្ខូបករណ៍ ដល់សិស្សានុសិស្សសាលាបឋមសិក្សាវត្តលលៃចំនួន ២៨៦រូប

លោក ពូទីន និយាយថា រុស្ស៊ីកំពុងនាំមុខគេលើពិភពលោក ចំពោះបច្ចេកវិទ្យាអាវុធល្បឿនលឿនជាងសំឡេង

លោក ពូទីន និយាយថា រុស្ស៊ីកំពុងនាំមុខគេលើពិភពលោក ចំពោះបច្ចេកវិទ្យាអាវុធល្បឿនលឿនជាងសំឡេង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.