Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សមាគមមត៌កព្រះពុទ្ឋសាសនា និងសង្គមរៀបចំអប់រំសីលធម៌ លំអានព្រះពុទ្ធសាសនា និងឧបត្ថម្ភសិក្ខូបករណ៍ ដល់សិស្សានុសិស្សសាលាបឋមសិក្សាវត្តលលៃចំនួន ២៨៦រូប

ដោយ Pothe Thun
13/12/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សមាគមមត៌កព្រះពុទ្ឋសាសនា និងសង្គមរៀបចំអប់រំសីលធម៌ លំអានព្រះពុទ្ធសាសនា និងឧបត្ថម្ភសិក្ខូបករណ៍ ដល់សិស្សានុសិស្សសាលាបឋមសិក្សាវត្តលលៃចំនួន ២៨៦រូប
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ សមាគមមត៌កព្រះពុទ្ឋសាសនា និងសង្គមដឹកនាំដោយព្រះតេជគុណ រតនឃោសកោ សោម សេរីឬទ្ឋី នាយកប្រតិបត្តិសមាគម សហការជាមួយព្រះចៅអធិការវត្តប្រាសាទលលៃ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានរៀបចំវេទិកានេះឡើង នៅសាលាបឋមសិក្សាលលៃ ស្ថិតក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមព្រះអធិបតីភាព ព្រះបវរវិជ្ជា ទេព ភឿន ព្រះរាជាគណ:ថ្នាក់កិត្តិយសព្រះវិន័យធរគណខេត្ត ជាព្រះអនុគណស្រុកជីក្រែង និងជាព្រះចៅអធិការវត្តបុព្វទិសារាមហៅវត្តកំពង់ក្តី និងវត្តមាន ចូលរួមពីអធិការ នៃអធិការដ្ឋានស្រុក មន្ត្រីការិយាល័យអប់រំស្រុក មន្ត្រីការិយាល័យធម្មការស្រុក អាជ្ញាធរភូមិ ឃុំ និងលោកគ្រូអ្នកគ្រូ ជាច្រើនរូបទៀតផងដែរ។

បើតាមព្រះតេជគុណ រតនឃោសកោ សោម សេរីឬទ្ឋី បានមានសង្ឃដីកាថា វេទិកានេះរៀបចំឡើង ក្នុងគោលបំណងបញ្ជ្រាព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ និងការអប់រំសិស្សតាមសាលារៀន ដើម្បីកាត់បន្ថយជាអតិបរមានូវភាពវិនាសអន្តរាយ ដោយសារឥទ្ធិពលគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍។ បន្ថែមពីនេះ ចង់ឱ្យកុមារតូចៗចេះ និងយល់ដឹងពីរបៀបថ្វាយបង្គំព្រះ ការយល់ដឹងពីសុជីវធម៌ ការសំពះ និងជំរាបសួរគោរពប្រតិបត្តិទៅកាន់ចាស់ទុំ លោកយាយ លោកតា ម្តាយឱពុក អ៊ុពូមីងមា គ្រូបាអាចារ្យជាដើម ដើម្បីឱ្យពួកគាត់ ស្គាល់អំពីប្រពៃណីទំនៀមទំលាប់របស់ខ្មែរ។ ការបង្រៀនពីវ័យកុមារភាពទៅ ដើម្បីផ្សារភ្ជាប់សកម្មភាព រវាងព្រះសង្ឃជាមួយនឹងសិស្សានុសិស្សឱ្យមានភាពស្និតស្នាល ក្នុងន័យជួយលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យយកចិត្តទុកដាក់សិក្សារៀនសូត្រ ក៏ដូចជាដើម្បីបណ្តុះគុណធម៌ ចរិយាធម៌ដល់ ពួកគាត់ ជាទំពាំងស្នងឬស្សី នាពេលអនាគត។

មានសង្ឃដីកាក្នុងវេទិកានេះដែរ ព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធរគណខេត្ត បានបង្ហាញការគាំទ្រ និងបានចាត់ទុកការរៀបចំវេទិកាអប់រំសីលធម៌តាមលំអានព្រះពុទ្ឋសាសនា ភ្ជាប់ជាមួយនូវការផ្តល់ជូនដល់សិស្សានុសិស្សនូវសម្ភារសិក្ខូបករណ៍ថាជាការជួយលើកទឹកចិត្ត និងជំរុញឱ្យពួកគាត់ខិតខំរៀនសូត្រ និងចេះពីរបៀបគួរសមជាមួយចាស់ទុំ ត្រកូលរៀមច្បងផងដែរ។ នេះក៏ជាការបញ្ជាក់កាន់តែច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់តួនាទីយ៉ាងសំខាន់របស់ព្រះពុទ្ឋសាសនាក្នុងសង្គមខ្មែរ តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន និងទៅអនាគត ហើយបានចែងក្នុងរដ្ឋធម្មនុញ្ញថា ព្រះពុទ្ឋសាសនាជាសានារបស់រដ្ឋ។ ការផ្សព្វផ្សាយ និងលើកតម្កើងការអប់រំតាមបែបព្រះពុទ្ឋសាសនា បានជួយបង្កើនគំនិត បណ្តុះគុណធម៌ សីលធម៌ ចរិយាធម៌ ដល់កូនចៅយើងតាមបែបសន្តិភាព។ ព្រះវិន័យធរគណខេត្ត បានជំរុញដល់កុមារា កុមារីឱ្យខិតខំសិក្សារៀនសូត្រ ចេះស្តាប់បង្គាប់ឪពុកម្តាយ លោកគ្រូអ្នកគ្រូ និងចូលរួមជួយក្នុងការសំអាត អនាម័យសាលារៀនផ្ទះសម្បែងជាដើមផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយគ្នានោះ ព្រះតេជគុណ បានសំណូមពរដល់ព្រះសង្ឃ និងប្រជាពុទ្ឋបរិស័ទគ្រប់ទីកន្លែង កុំភ្លេចជំងឺកូវីដ-១៩ ថ្វីបើរាជរដ្ឋាភិបាល បានបើកប្រទេសឡើងវិញក្តី តែជំងឺនេះមិនទាន់ទៅណាឆ្ងាយពីពិភពលោកនោះទេ បញ្ហានេះទាមទារឱ្យមានការប្រុងប្រយ័ត្ន និងបង្ការទប់ស្កាត់ទាំងអស់គ្នា គប្បីនាំគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវសេចក្តីអំពាវនាវរបស់ក្រសួងសុខាភិបាល និងវិធសនការ ៣កុំ ៣ការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សូមជម្រាបថា សម្ភារសិក្សាបានផ្តល់ជូនដល់សិស្សមត្តេយ្យ កំរិតខ្ពស់ កំរិតមធ្យមចំនួន ៥៤នាក់រួមមាន៖ សៀវភៅ ៣ក្បាល ខ្មៅដៃ១ បន្ទាត់១ និងដែកខួង១ ថ្នាក់ទី១ ទី២ ទី៣ ទទួលបាន សៀវភៅ ៤ក្បាល ប៊ិច២ដើម(ខៀវ១ ក្រហម១) ខ្មៅដៃ១ បន្ទាត់១ និងដែកខួង១។ សិស្សថ្នាក់ទី៤ ទី៥ ទី៦ ទទួលបាន÷ សៀវភៅ ៥ក្បាល ប៊ិច២ដើម(ខៀវ១ ក្រហម១) ខ្មៅដៃ១ បន្ទាត់១ និងដែកខួង១។ លោកនាយក ទទួលបាន កាដូរ អនុស្សាវរីយ៍មាន÷ សៀវភៅកំណត់ហេតុ ប៊ិច និងថវិកាចំនួន៥០,០០០៛។លោកគ្រូ អ្នកគ្រូ ចំនួន ១០នាក់ ទទួលបានកាដូរ អនុស្សាវរីយ៍មាន៖ សៀវភៅកំណត់ហេតុ ប៊ិច និងថវិកាចំនួន ៣០,០០០៛។សូមជំរាបថា៖ សមាគមមត៌កព្រះពុទ្ធសាសនា និងសង្គម បានចុះបញ្ជីជាផ្លូវការដោយក្រសួងធម្មការ និងសាសនានៅ ខែកុម្ភ: ឆ្នាំ២០១៩។ ក្រោយមកបានធ្វើសកម្មភាពផ្សព្វផ្សាយ និងអប់រំដល់សិស្សានុសិស្សតាមសាលារៀននានា គ្រប់កំរិត ប្រឹក្សាយោបល់ដល់ពុទ្ធសាសនខេមជនគ្រប់ទិសទី និងវប្បធម៌ចែករំលែកបទពិសោធទៅវិញទៅមក។ ដោយរៀបចំវេទិកាអប់រំសីលធម៌ និងឧបត្ថម្ភសិក្ខូបករណ៍ ដល់សិស្សានុសិស្សតាមសាលានានា សរុបមកដល់ពេលនេះបាន១៤លើក។ ជារឿយៗតែងតែជួយជ្រោមជ្រែង និងលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលមានជីវភាពលំបាកដោយការឧបត្ថម្ភជាថវិកា និងសម្ភារផ្សេងៗ ផ្តល់ជាទេយ្យទានជូនដល់ចាស់ជរា និងគ្រួសារក្រីក្រដែលកំពុងជួបការលំបាកក្នុងជីវភាព៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លីវ សុខុន

Tags: សមាគមមត៌កព្រះពុទ្ឋសាសនាសាលាបឋមសិក្សាវត្តលលៃសិស្សអប់រំសីលធម៌ លំអានព្រះពុទ្ធសាសនា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោក ពូទីន និយាយថា រុស្ស៊ីកំពុងនាំមុខគេលើពិភពលោក ចំពោះបច្ចេកវិទ្យាអាវុធល្បឿនលឿនជាងសំឡេង

លោក ពូទីន និយាយថា រុស្ស៊ីកំពុងនាំមុខគេលើពិភពលោក ចំពោះបច្ចេកវិទ្យាអាវុធល្បឿនលឿនជាងសំឡេង

តៃវ៉ាន់អះអាងថា ការវាយប្រហាររបស់ចិន ចូលមកក្នុងដែនកោះនេះ «ជារឿងលំបាកជាទីបំផុត»

តៃវ៉ាន់អះអាងថា ការវាយប្រហាររបស់ចិន ចូលមកក្នុងដែនកោះនេះ «ជារឿងលំបាកជាទីបំផុត»

Societal Gaming & Currency https://oddsfreeplay.com/za/american-football Rates In the Activities Gaming

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.