Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

តៃវ៉ាន់អះអាងថា ការវាយប្រហាររបស់ចិន ចូលមកក្នុងដែនកោះនេះ «ជារឿងលំបាកជាទីបំផុត»

ដោយ Pothe Thun
13/12/2021
នៅក្នុង ព័ត៌មានអន្តរជាតិ
តៃវ៉ាន់អះអាងថា ការវាយប្រហាររបស់ចិន ចូលមកក្នុងដែនកោះនេះ «ជារឿងលំបាកជាទីបំផុត»
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងការពារជាតិនៃកោះតៃវ៉ាន់បានអះអាងថា ការវាយប្រហារណាមួយរបស់ចិន នឹងត្រូវប្រឈមមុខនឹងផលលំបាកយ៉ាងខ្លាំងជាទីបំផុត ពីព្រោះថាទីក្រុងប៉េកាំង មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ និងបញ្ជូនកងទ័ពចូលកោះតៃវ៉ាន់ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងការពារជាតិតៃវ៉ាន់ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងរបាយការណ៍មួយផ្ញើ ទៅកាន់ សភាកោះនេះ ជាមួយនិងការបញ្ជាក់ថា សមត្ថភាពដឹកជញ្ជូនរបស់ចិន នៅមានកម្រិត នៅ ឡើយក្នុងពេលបច្ចុប្បន្ន ដោយមិនអាចបញ្ជូនកងទ័ពរបស់ខ្លួន ចូលទៅកាន់កោះតៃវ៉ាន់ ដោយងាយស្រួលនោះទេ ដ្បិតចិនត្រូវពឹងផ្អែកលើកំពង់ផែ និងការដឹកជញ្ជូនតាមយន្ដហោះ ដែលតម្រូវឱ្យមានអាកាសយានដា្ឋនដើម្បីចុះចត។
របាយការណ៍ខាងលើនេះ បានសង្កត់ធ្ងន់ទៀតថា កោះតៃវ៉ាន់មានប្រព័ន្ធការពារដែនអាកាស និងកំពង់ផែយ៉ាងរឹងមាំ ដែលអាចធ្វើការវាយបក និងមិនអនុញ្ញាតឱ្យចិនគ្រប់គ្រង អាកាស យានដ្ឋាន ឬកំពង់ផែក្នុងរយៈពេលដ៏ខ្លីនោះទេ។
បើតាមក្រសួងការពារជាតិតៃវ៉ាន់, ក្រៅតែពីមានបញ្ហាក្នុងការដឹកជញ្ជូន ចិនក៏នឹងត្រូវប្រឈម មុខនឹងការវាយប្រហារផងដែរ ពីសំណាក់កងកម្លាំងបរទេស ដែលនឹងចូលមកជួយកោះតៃវ៉ាន់។ ដូច្នេះចិនត្រូវរក្សាកងទ័ពមួយផ្នែក ដើម្បីទប់ទល់ជាមួយកងទ័ពបរទេសទាំងនោះផង ហើយត្រូវទុកកងទ័ពឃ្លាំមើលតំបន់រសើបមួយចំនួន ដូចជាតំបន់ព្រំដែនជាប់ប្រទេសឥណ្ឌា និងសមុទ្រចិនខាងត្បូងជាដើម។

គួរបញ្ជាក់ថា ការលើកឡើងរបស់តៃវ៉ាន់ខាងលើនេះ គឺចង់សំដៅទៅលើមូលដ្ឋានទ័ពរបស់ សហរដ្ឋអាមេរិក និងប្រទេសជប៉ុន ដែលស្ថិតនៅក្បែរៗកោះតៃវ៉ាន់ស្រាប់ ហើយជប៉ុន និងសហរដ្ឋអាមេរិក សុទ្ធតែធ្លាប់បានបង្ហើបពីចេតនា ក្នុងការធានាសន្តិសុខតៃវ៉ាន់រួចទៅហើយ ដោយយោងតាមហេតុផលរៀងៗខ្លួន។
យ៉ាងណាក៏ដោយ កន្លងមកនេះក្រុមអ្នកជំនាញអន្តរជាតិ ធ្លាប់បានលើកឡើងថា ប្រទេសចិន មានសមត្ថភាពគ្រប់គ្រាន់ ទៅតាមគ្រប់មធ្យោបាយ ដែលមហាយក្សនេះនឹងជ្រើសរើស ដើម្បីវាយក្រសោបយកកោះតៃវ៉ាន់ទាំងមូលបាន ប្រសិនបើការវាយលុកនោះ ស្ថិតក្នុងទ្រង់ទ្រាយធំ។ ប្រទេសចិនកន្លងមកនេះ ត្រូវបានគេមើលឃើញថា បាននិងកំពុងលួងលោមផង និងគំរាមផងចំពោះកោះតៃវ៉ាន់ ដើម្បីឲ្យដែនកោះនេះ «ឈប់គិត» អំពីការចង់បាន «ឯករាជ្យ» ដោយសារតែអុចអាលពីបរទេស ដែលនឹងនាំទៅរកសង្គ្រាមជៀសមិនផុត៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

Societal Gaming & Currency https://oddsfreeplay.com/za/american-football Rates In the Activities Gaming

សិស្សមានជីវភាពខ្វះខាតចំនួន២០០នាក់ ក្នុងខេត្តសៀមរាបទទួលអំណោយកង់ ពីមូនិធិពិភពលោកដ៏ស្រស់ត្រកាល

សិស្សមានជីវភាពខ្វះខាតចំនួន២០០នាក់ ក្នុងខេត្តសៀមរាបទទួលអំណោយកង់ ពីមូនិធិពិភពលោកដ៏ស្រស់ត្រកាល

ពិធីផ្សព្វផ្សាយច្បាប់របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ស្តីពីច្បាប់ក្នុងការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ និងសិទ្ធិរបស់ខ្លួន

ពិធីផ្សព្វផ្សាយច្បាប់របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ស្តីពីច្បាប់ក្នុងការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ និងសិទ្ធិរបស់ខ្លួន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.