Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ពិធីផ្សព្វផ្សាយច្បាប់របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ស្តីពីច្បាប់ក្នុងការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ និងសិទ្ធិរបស់ខ្លួន

ដោយ Pothe Thun
14/12/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ពិធីផ្សព្វផ្សាយច្បាប់របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ស្តីពីច្បាប់ក្នុងការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ និងសិទ្ធិរបស់ខ្លួន
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ ក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ និងសិទ្ធិ របស់ខ្លួន នៃការកាត់បន្ថយបទល្មើស ធានាបាននូវការការពារសិទ្ធិនៃកម្មសិទ្ធ និងសិទ្ធិផ្សេងៗទៀតលើអចលនវត្ថុ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សន្តិសុខ សុវត្ថិភាព និងសុខុមាលភាពសង្គម ព្រមទាំងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ឲ្យបានល្អប្រសើរថែមទៀត។ កម្មវិធីនេះ បានប្រព្រឹត្តិទៅ ដោយមានវត្តមានលោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត និងប្រជាពលរដ្ឋ សិស្សានុសិស្សប្រមាណជាង២០០នាក់ បានចូលរួម។

លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋ មកចូលរួមស្តាប់នៅក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់នេះ ដែលមានគោលដៅកំណត់អំពីរបបកម្មសិទ្ធិលើអចលនវត្ថុទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធានាបាននូវការការពារសិទ្ធិនៃកម្មសិទ្ធិ និងសិទ្ធិផ្សេងៗទៀតលើអចលនវត្ថុស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជាឲ្យច្រើន ដើម្បីទទួលបានក្នុងការយល់ដឹងអំពីច្បាប់ឲ្យបានទូលំទូលាយជាងនេះទៅទៀត។ លោក បានបន្តថា ការផ្សព្វផ្សាយច្បាប់នេះ វាមានសារ:សំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋទូទៅនៅក្នុងខេត្តសៀមរាប ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាដែរ។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋរស់នៅត្រូវមានច្បាប់ជាគោលទៅលើការគ្រប់គ្រងដីធ្លីដែលអាចនាំឱ្យយើងទទួលបានកម្មសិទ្ធិស្របច្បាប់ជាចាំបាច់ ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

លោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានលើកឡើងថា ពាក់ព័ន្ធដីធ្លីកន្លងមក ដែលប្រជាបលរដ្ឋបានអាស្រ័យផលនោះ រដ្ឋក៏អាចផ្ដល់កម្មសិទ្ធិនៃទ្រព្យជាអចលនវត្ថុ ដែលជារបស់រដ្ឋក្នុងព្រំដែនជាក់លាក់ដែលបានកំណត់ដោយច្បាប់នេះ ដល់រូបវន្តបុគ្គលឬនីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរ ។ រាល់ការផ្ទេរឬផ្លាស់ប្តូរសិទ្ធិនៃកម្មសិទ្ធិត្រូវធ្វើឡើងតាមវិធាននៃនីតិរួមនការលក់ ការបន្ត មរតក ការដូរ ឬប្រទានកម្ម ឬតាមសេចក្តីសំរេចរបស់តុលាការ ។

លោក បានបញ្ជាក់ទៀតថា យើងចាត់ទុកជាអចលនវត្ថុ តាមបែបនៃច្បាប់នេះ ដែលមានអចលនវត្ថុពីកំណើត អចលនវត្ថុពីភ័ព្វវាសនានិងអចលនវត្តតាមការកំណត់របស់ច្បាប់។ អចលនវត្ថុពីកំណើតមានដីធម្មជាតិដូចជា៖ ដីព្រៃឈើ ដីកាប់រាន ដីដាំដុះ ដីទុកទំនេរ ឬមិនអាចដាំដុះបានដូចជា៖ ដីលិចទឹកដោយទឹកនៅនឹងឬទឹកហូរ និងសំណង់ឬការរៀបចំទាំងឡាយដែលស្ថិតនៅជាប់មួយកន្លែងដែលកើតឡើងដោយអំពើរបស់មនុស្ស ហើយមិនអាចរំកិល ឬផ្លាស់ប្ដូរកន្លែងបាន ។

អចលនវត្ថុពីភ័ព្វវាសនាមានវត្ថុដែលជាប់នឹងដី ឬបញ្ចូលជាមួយសំណង់ទាំងឡាយដែលមិនអាចបំបែកចេញបានដោយមិនធ្វើឱ្យមានការខូចខាត ឬមិនដូរសភាពដើមដូចជា ដើមឈើ ឧបករណ៍តែងលំអជាដើម ។ គ្មានបុគ្គលណាមួយត្រូវបានគេដកហូតកម្មសិទ្ធិរបស់ខ្លួនបានទេ ប្រសិនបើការដកហូតនេះ៖ មិនមែនដើម្បីប្រយោជន៍សាធារណៈ ការដកហូតត្រូវធ្វើទៅតាមទម្រង់ និងនីតិវិធីបញ្ញត្តិដោយ ច្បាប់ និងបទបញ្ជា បន្ទាប់ពីបានផ្តល់សំណងជាមុនដោយសមរម្យ និងយុត្តិធម៌៕

អត្ថបទ និង វីដេអូ៖ លោក ស៊ាន សុផាត

Tags: ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីសង្គមកិច្ច៖ កុមារមួយចំនួននៅតែរងគ្រោះ បើទោះបីរាជរដ្ឋាភិបាល បានបង្កើតយន្តការជាច្រើនក្នុងការគ្រប់គ្រងយ៉ាងណាក៏ដោយ

រដ្ឋមន្ត្រីសង្គមកិច្ច៖ កុមារមួយចំនួននៅតែរងគ្រោះ បើទោះបីរាជរដ្ឋាភិបាល បានបង្កើតយន្តការជាច្រើនក្នុងការគ្រប់គ្រងយ៉ាងណាក៏ដោយ

លោកជំទាវ ម៉ែន សំអន ថ្លែងថា ព្រឹត្ដិការណ៍រម្លឹកគុណអង្គរ នឹងក្លាយជានិមិត្តរូប មិត្តភាព និងសាមគ្គីភាពទាំងជាតិ និងអន្តរជាតិ

លោកជំទាវ ម៉ែន សំអន ថ្លែងថា ព្រឹត្ដិការណ៍រម្លឹកគុណអង្គរ នឹងក្លាយជានិមិត្តរូប មិត្តភាព និងសាមគ្គីភាពទាំងជាតិ និងអន្តរជាតិ

កិច្ចប្រជុំកិច្ចសហប្រតិបត្តិការតំបន់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជំរុញសកម្មភាពសភារួមគ្នា ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

កិច្ចប្រជុំកិច្ចសហប្រតិបត្តិការតំបន់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជំរុញសកម្មភាពសភារួមគ្នា ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.