Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំកិច្ចសហប្រតិបត្តិការតំបន់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជំរុញសកម្មភាពសភារួមគ្នា ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

ដោយ Pothe Thun
15/12/2021
នៅក្នុង ព័ត៌មានជាតិ
កិច្ចប្រជុំកិច្ចសហប្រតិបត្តិការតំបន់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជំរុញសកម្មភាពសភារួមគ្នា ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅក្នុងកិច្ចប្រជុំពិចារណាលើកិច្ចសហប្រតិបត្តិការតំបន់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃសម័យប្រជុំពេញអង្គលើកទី៣ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៩ (APPF 29) សមាជិកប្រតិភូដែលបានចូលរួម បានលើកឡើងពីការជំរុញសកម្មភាពសភារួមគ្នា ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

សម័យប្រជុំពេញអង្គលើកទី៣នេះ ដឹកនាំសម្របសម្រួលដោយ ឯកឧត្ដម Jin Park មកពីលេខាធិការដ្ឋានសភានៃសាធារណរដ្ឋកូរ៉េ។ ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា និងជាប្រធានប្រតិភូសភាកម្ពុជា សម្រាប់កិច្ចប្រជុំពេញអង្គលើកទី៣ បានដឹកនាំសហការីចូលរួមក្នុងសម័យប្រជុំនេះនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធនិម្មិត ដែលភ្ជាប់ពីវិមានរដ្ឋសភា ទៅកាន់រដ្ឋធានីសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ។ ក្រៅពីការជំរុញសកម្មភាពសភារួមគ្នាក្នុងការបន្តឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពហើយនោះ ប្រតិភូប្រទេសសមាជិកនៃកិច្ចប្រជុំ ក៏បានលើកឡើងពីតួនាទីរបស់សភាក្នុងតុល្យភាពការគ្រប់គ្រងជំងឺ សេដ្ឋកិច្ច សិទ្ធិមនុស្ស និងគំនិតសម្រាប់កិច្ចសហប្រតិបត្តិការអន្តរសភា ព្រមទាំងការកែលម្អការយល់ដឹងអំពីភាពចម្រុះនៃវប្បធម៌នៅអាស៊ីប៉ាស៊ីហ្វិកផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

ប្រទេសជាសមាជិកបានធ្វើការរំលឹកឡើងវិញនូវលទ្ធផលនៃសន្និសីទភាគី(COP) និងអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) កិច្ចព្រមព្រៀងទីក្រុងប៉ារីស និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) ដោយបានស្នើឱ្យប្រទេសនីមួយៗ ខិតខំប្រឹងប្រែងដើម្បីរក្សាគោលដៅនៃកិច្ចព្រមព្រៀងប៉ារីស និងបន្តកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។ ប្រទេសសមាជិកក៏បានស្នើឱ្យសភាសមាជិកចូលរួមសាមគ្គីភាព និងចែករំលែកបទពិសោធន៍ និងយុទ្ធសាស្រ្តរបស់ពួកគេក្នុងការឆ្លើយតបទៅនឹងស្ថានភាពគ្រាអាសន្ន ដើម្បីធ្វើឱ្យមានតុល្យភាពនៃការគ្រប់គ្រងជំងឺ សេដ្ឋកិច្ច និងសិទ្ធិមនុស្ស និងសម្រាប់ការទទួលបានថ្នាំបង្ការ និងការព្យាបាលប្រកបដោយសមធម៌ ជាទំនិញសាធារណៈចំពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩។

ឯកឧត្តម ខៀវ មុត បានថ្លែងទៅកាន់សម័យប្រជុំថា វិបត្តិសុខភាពសកលនៃជំងឺកូវីដ-១៩ បានរុញច្រានថយក្រោយនូវវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចរបស់ប្រទេសជាច្រើន និងដាក់សម្ពាធបន្ថែមទៅលើធនធានចាំបាច់ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ។ វ៉ារីយ៉ង់ថ្មីនៃជំងឺកូវីដ-១៩ នៅតែជាការគំរាមកំហែង ដែលធ្វើឱ្យការស្តារសេដ្ឋកិច្ច-សង្គមរបស់យើង នៅតែជាបញ្ហាប្រឈម។ ទន្ទឹមនឹងនេះ ផលប៉ះពាល់នៃ ការប្រែប្រួលអាកាសធាតុ បានបង្ហាញរូបរាងកាន់តែច្បាស់និងធ្ងន់ធ្ងរ ដែលជះឥទិ្ធពលកាន់តែអាក្រក់ដល់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍ។

ឯកឧត្តមបានបន្ថែមថា កម្ពុជាបានចូលរួមចំណែក ដល់ការដោះស្រាយការប្រែប្រួលអាកាសធាតុ យើងបានបង្កើនថវិកាប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ បីដងច្រើនជាងមុន ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដែលបច្ចុប្បន្នស្មើនឹង២%នៃGDP និងបាន ដាក់ដំណើរការការប្រើប្រាស់ថាមពលដោយពន្លឺព្រះអាទិ្យទំហំជាង៤០០MW ដែលស្មើនឹង១៥%នៃ ថាមពលសរុប បញ្ឈប់ការកសាងរោងចក្រអគ្គិសនីដុតធ្យូងថ្មថ្មី និងបញ្ឈប់ការ សាងសង់ទំនប់វារីអគ្គិសនីថ្មីតាមដងទន្លេមេគង្គ។ ត្រឹមឆ្នាំ២០៣០ កម្ពុជាប្តេជ្ញាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ប្រមាណ៤២% ដូច ដែលបានកំណត់នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់ជាតិ(NDC)។ លើសពី នេះ «យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអាព្យាក្រឹតកាបូន» កំពុងត្រូវបានកសាងឡើង ដើម្បីលើកកម្ពស់សកម្មភាពដែលអាចសម្រេចបានកាបូនទាប ធន់នឹងអាកាសធាតុ និងកំណើនប្រកប ដោយបរិយាប័ន្ន។

ឯកឧត្តម ខៀវ មុត បានលើកឡើងនូវការកត់សម្គាល់ថា មេរៀនដ៏សំខាន់ដែលយើងទទួលបានពីការរាតត្បាតជំងឺកូវីដ-១៩ គឺគ្មានប្រទេសណាមួយ អាចដោះស្រាយបញ្ហាប្រឈមនេះ តែម្នាក់ឯងបានឡើយ។ សកម្មភាពរួបរួមគ្នា និងពហុភាគីនិយមរបស់យើងទាំងអស់គ្នា គឺជាដំណោះស្រាយតែមួយគត់ ដើម្បីកសាងសង្គមប្រកបដោយវិបុលភាពនិងចីរភាពសម្រាប់មនុស្សទាំងអស់គ្នា និងឆ្លើយតបទៅនឹងការគំរាមគំហែងកម្រិតសកលនៃការប្រែប្រួលអាកាសធាតុ៕

 

Tags: APPF 29
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៥ ឆ្នាំ២០២១ នៅខេត្តសៀមរាប

ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៥ ឆ្នាំ២០២១ នៅខេត្តសៀមរាប

រុស្ស៊ីនិយាយថា អាចនឹងបង្ខំចិត្តដាក់ពង្រាយ មីស៊ីលនុយក្លេអ៊ែ វាយប្រហារក្នុងចម្ងាយមធ្យម នៅក្នុងតំបន់អឺរ៉ុប

រុស្ស៊ីនិយាយថា អាចនឹងបង្ខំចិត្តដាក់ពង្រាយ មីស៊ីលនុយក្លេអ៊ែ វាយប្រហារក្នុងចម្ងាយមធ្យម នៅក្នុងតំបន់អឺរ៉ុប

ចិនជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការបង្កជម្លោះរវាងប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

ចិនជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការបង្កជម្លោះរវាងប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63313 shares
    Share 43697 Tweet 8173
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.