Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីសង្គមកិច្ច៖ កុមារមួយចំនួននៅតែរងគ្រោះ បើទោះបីរាជរដ្ឋាភិបាល បានបង្កើតយន្តការជាច្រើនក្នុងការគ្រប់គ្រងយ៉ាងណាក៏ដោយ

ដោយ Pothe Thun
14/12/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋមន្ត្រីសង្គមកិច្ច៖ កុមារមួយចំនួននៅតែរងគ្រោះ បើទោះបីរាជរដ្ឋាភិបាល បានបង្កើតយន្តការជាច្រើនក្នុងការគ្រប់គ្រងយ៉ាងណាក៏ដោយ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សៀមរាប៖ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា បើទោះបីជាបច្ចុប្បន្ន រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ បង្កើតនូវយន្តការជាច្រើនក្នុងការគ្រប់គ្រង និងផ្តល់សេវាដល់មុខសញ្ញាកុមារទូទៅ និងកុមាររងគ្រោះយ៉ាងណាក៏ដោយ ក៏នៅមានកុមារមួយចំនួនកំពុងរស់នៅក្នុងស្ថានភាពលំបាក រងគ្រោះ ដែលត្រូវការការគាំទ្រ និងអន្តរាគមន៍ បន្ថែមទៀតជាចាំបាច់។

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅក្រុងសៀមរាប ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា បន្ទាប់ពីកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅឆ្នាំ១៩៩២មក រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគោលនយោបាយ ច្បាប់ ផែនការ យុទ្ធសាស្ត្រ ផែនការសកម្មភាពជាតិ យន្តការថ្នាក់ជាតិ និងក្រោមជាតិជាច្រើន ដើម្បីសម្របសម្រួល និងពិនិត្យតាមដានវឌ្ឍនភាព និងបញ្ហាប្រឈមទៅ លើកុមារ ដើម្បីធានាថាកុមារត្រូវបានការពារដោយច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានាដែលបាននិងកំពុងអនុវត្តជាធរមាន។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ច ការពារកុមារ ដោយផ្តោតលើសសរស្តម្ភជាយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ គឺ (១).ការបង្ការទប់ស្កាត់ (២).ការអន្តរាគមន៍ (៣).ការផ្តល់សេវាឆ្លើយតប ដែលសសរស្ដម្ភនីមួយៗបានកំណត់នូវសកម្មភាពជាក់លាក់សម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបំពេញការងារក្នុងការលើកកម្ពស់សិទ្ធិកុមារ យក ទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ ឆ្លើយតបនឹង ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តកិច្ចការពារកុមារ ដែលមាន លក្ខណៈជាប្រព័ន្ធនៅកម្ពុជា។

ទន្ទឹមនឹងការដាក់ចេញនូវវិធានការខាងលើនោះ រាជរដ្ឋាភិបាលក៏ បានដាក់ចេញនូវកម្មវិធីជំនួយសង្គម ក្នុងគោលដៅជួយសម្រួលការ លំបាកផ្នែកជីវភាពក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ដូចជា ការគិតគូរពីសុខទុក្ខប្រជាជន ពិសេសកុមារ និងប្រជាជនក្រីក្រក្នុងការ ដោះស្រាយបញ្ហាប្រឈមនានា តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន ០៣ រយមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុ ក្រោម ២ឆ្នាំ ដែលបានអនុវត្តក្នុងខែមិថុនា ឆ្នាំ២០១៩ មកទល់ពេលនេះ ស្ត្រីមានផ្ទៃពោះ និងកុមារប្រមាណជាង ២៤ ម៉ឺននាក់ បានទទួលសេវានេះ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

២- កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានប្រកាសដាក់ឱ្យអនុវត្តនៅថ្ងៃ ទី២៤ ខែមិថុនា ឆ្នាំ២០២០ មកទល់ពេលនេះ មានអ្នកទទួលផលជាង ៧៤ ម៉ឺនគ្រួសារ ។
៣- កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់សម្រាប់ ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លង និងស្លាប់ដោយជំងឺ កូវីដ-១៩ ដោយបានចំណាយថវិកាសរុបចំនួន ៣២ ពាន់លានរៀល។

ឯកឧត្តមបន្តថា ទោះបីមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដោយបានបង្កើត នូវយន្តការជាច្រើនក្នុងការគ្រប់គ្រង និងផ្តល់សេវាដល់មុខសញ្ញាកុមារទូទៅ និងកុមាររងគ្រោះយ៉ាងណាក៏ដោយ ក៏នៅមានកុមារមួយចំនួនកំពុងរស់នៅក្នុងស្ថានភាពលំបាក រងគ្រោះ ដែលត្រូវការការគាំទ្រ និងអន្តរាគមន៍ បន្ថែមទៀតជាចាំបាច់។ បច្ចុប្បន្ន ការអន្តរាគមន៍ចំពោះកុមាររងគ្រោះ របស់យើងនៅមានលក្ខណៈដាច់ដោយដុំ មិនទាន់មានក្របខ័ណ្ឌការងារ និង ប្រព័ន្ធគ្រប់គ្រងច្បាស់លាស់នៅឡើយ ដែលទាមទារធ្វើការកែលម្អ និងបន្ស៊ី គ្នាដើម្បីឱ្យក្លាយជាយន្តការគ្រប់គ្រងច្បាស់លាស់ សំដៅផ្លាស់ប្តូរព័ត៌មាន និងមានវិធានការទាន់ពេលវេលា សមស្របតាមគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារដែលបានគ្រោងទុក។

ករណីនេះ ក្នុងនាមជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ផងដែរនោះ ឯកឧត្តម វង សូត្រ បានយល់ថា ដើម្បីដោះស្រាយបញ្ហាកិច្ចការពារកុមារពី ការរំលោភបំពានគ្រប់រូបភាពស្របទៅតាមបទដ្ឋានជាតិ អន្តរជាតិឱ្យបាន កាន់តែប្រសើរនោះ ទាមទារឱ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ និងដៃគូពាក់ព័ន្ធទាំងអស់ រួមគ្នាដោះស្រាយតាម មុខសញ្ញានីមួយៗប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេស រួមគ្នា ជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ និង ផែនការសកម្មភាពឱ្យទទួលបានជោគជ័យ ក្នុងពាក្យស្លោក “ធ្វើសកម្មភាព ផ្សេងៗគ្នា ដើម្បីឆ្ពោះទៅសម្រេចគោលបំណងរួមតែមួយ”៕


អត្ថបទនិង វីដេអូ ៖ លោក ជា ស្រស់ និង លោក ឈិត សាវី

Tags: កុមារ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោកជំទាវ ម៉ែន សំអន ថ្លែងថា ព្រឹត្ដិការណ៍រម្លឹកគុណអង្គរ នឹងក្លាយជានិមិត្តរូប មិត្តភាព និងសាមគ្គីភាពទាំងជាតិ និងអន្តរជាតិ

លោកជំទាវ ម៉ែន សំអន ថ្លែងថា ព្រឹត្ដិការណ៍រម្លឹកគុណអង្គរ នឹងក្លាយជានិមិត្តរូប មិត្តភាព និងសាមគ្គីភាពទាំងជាតិ និងអន្តរជាតិ

កិច្ចប្រជុំកិច្ចសហប្រតិបត្តិការតំបន់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជំរុញសកម្មភាពសភារួមគ្នា ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

កិច្ចប្រជុំកិច្ចសហប្រតិបត្តិការតំបន់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជំរុញសកម្មភាពសភារួមគ្នា ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៥ ឆ្នាំ២០២១ នៅខេត្តសៀមរាប

ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៥ ឆ្នាំ២០២១ នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.