Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

លោកជំទាវ ម៉ែន សំអន ថ្លែងថា ព្រឹត្ដិការណ៍រម្លឹកគុណអង្គរ នឹងក្លាយជានិមិត្តរូប មិត្តភាព និងសាមគ្គីភាពទាំងជាតិ និងអន្តរជាតិ

ដោយ Pothe Thun
14/12/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
លោកជំទាវ ម៉ែន សំអន ថ្លែងថា ព្រឹត្ដិការណ៍រម្លឹកគុណអង្គរ នឹងក្លាយជានិមិត្តរូប មិត្តភាព និងសាមគ្គីភាពទាំងជាតិ និងអន្តរជាតិ
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៤ខែធ្នូនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា បានអញ្ជើញប្រកាសបើកព្រឹត្ដិការណ៍រំលឹកគុណអង្គរ ។

ពិធីនេះ ប្រារព្ធឡើង នៅខាងមុខប្រាសាទអង្គរវត្ត ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ ។

លោក ជំទាវ ម៉ែន សំអន កិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា សមិទ្ធផលដ៏អស្ចារ្យនៃរមណីយដ្ឋានអង្គរ ដែលបានកើតចេញពីការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងកិច្ចខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីរបស់ឥស្សរជនជាតិផ្សេងៗទៀត ដែលជានិច្ចកាលតែងតែចាត់ទុកកិច្ចអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ដើម្បីជាប្រយោជន៍រួម ។
លោកជំទាវបានបន្ដថា ពិធីរំលឹកគុណអង្គរនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីអបសាទរការចុះរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៤ខែធ្នូឆ្នាំ១៩៩២ ក៍ដូចជារំលឹកគុណដល់បុព្វការីជន់ជំនាន់មុន អតីតព្រះមហាក្សត្រគ្រប់ជំនាន់មុនផងដែរ។ជាពិសេសក៍ដើម្បីអរគុណដល់សន្ដិភាព ព្រោះថា បើសិនប្រទេសជាតិ មិនមានសុខសន្តិភាពពេញលេញ ដូចពេលបច្ចុប្បន្ននេះ ព្រឹត្ដិការណ៍រំលឹកគុណអង្គរក៍មិនអាចធ្វើទៅបាន។លោកជំទាវបានបន្ថែមថា តាមរយៈពិធីនេះ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ច ក្នុងការចូលរួមអភិរក្ស និងការពារអង្គរ ដែលមិនត្រឹមតែ ជារតនសម្បត្តិនៃបេតិកភណ្ឌជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជាសម្បត្តិវប្បធម៌របស់មនុស្សជាតិទាំងមូលផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រឹត្តិការណ៍ដ៍សំខាន់នេះ ក្រៅពីក្នុងគោលដៅលើកស្ទួយពាក្យស្លោកកម្ពុជា ជាព្រះរាជាណាចក្រអច្ឆរិយៈ ក៏ដើម្បីបង្ហាញមោទកភាពជាតិ ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយ ជាពិសេសគឺការបង្កើតឱ្យមានយន្តការនៃការរំលឹកគុណអង្គរប្រចាំឆ្នាំចាប់ពីឆ្នាំ២០២២ខាងមុខននេះទៅ ក្នុងទិសដៅរួមចំណែកជាមួយផែនការមេវិស័យទេសចរណ៍ ខេត្តសៀមរាប២០២១-២០៣៥ ជាមួយក្រុសួង/ស្ថាប័នពាក់ព័ន្ធ ក្នុងការធ្វើឱ្យរស់រានឡើងវិញនូវវិស័យ ទេសចរណ៍កម្ពុជា តាមរយៈការបំផុសឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ០១នាក់ ចូលរួមទស្សនាអង្គរ យ៉ាងហោចណាស់០១ដង ក្នុង០១ឆ្នាំ ពោលគឺមកទស្សនាហើយ ចង់មកទស្សនាទៀត។លោកជំទាវសង្ឃឹមផងដែរថា ការប្រារព្ធពិធីរំលឹកគុណអង្គរនេះឡើង ក៏នឹងក្លាយយុទ្ធនាការជម្រុញឱ្យបានការចូលរួមឧបត្ថម្ភគាំទ្របន្ថែមទៀត ពីវិស័យឯកជន សម្រាប់ជាគុណប្រយោជន៍ដល់កិច្ចការអភិរក្សបេតិកភណ្ឌជាតិនេះ ហើយដែលនឹងក្លាយជានិមិត្តរូប មិត្តភាព និងសាមគ្គីភាពទាំងជាតិ និងអន្តរជាតិផងដែរ។

ពិធីបុណ្យរំលឹកគុណអង្គរ មានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០២១ ដើម្បីបង្ហាញជូនសាធារណជនជាតិ និងអន្តរជាតិ បានស្វែងយល់ ក្នុងនោះមានដូចជាពិធីសាសនា និងព្រឹត្តិការណ៍សំដែងសិល្បៈនានា ការសំដែងសិល្បៈល្ខោនស្បែកធំ នឹងមានរៀបចំស្តង់ពិពរណ៌សមិទ្ធផល និង សកម្មភាពការងារ ដែលសម្រេចបាននាពេលកន្លងមករបស់អាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងស្វែងយល់បន្ថែម ដើម្បីទស្សនាសកម្មភាពការងារជាក់ស្ដែងនានារបស់ក្រុម ការងារជំនាញនីមួយៗផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី

Tags: រំលឹកគុណអង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំកិច្ចសហប្រតិបត្តិការតំបន់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជំរុញសកម្មភាពសភារួមគ្នា ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

កិច្ចប្រជុំកិច្ចសហប្រតិបត្តិការតំបន់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជំរុញសកម្មភាពសភារួមគ្នា ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៥ ឆ្នាំ២០២១ នៅខេត្តសៀមរាប

ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៥ ឆ្នាំ២០២១ នៅខេត្តសៀមរាប

រុស្ស៊ីនិយាយថា អាចនឹងបង្ខំចិត្តដាក់ពង្រាយ មីស៊ីលនុយក្លេអ៊ែ វាយប្រហារក្នុងចម្ងាយមធ្យម នៅក្នុងតំបន់អឺរ៉ុប

រុស្ស៊ីនិយាយថា អាចនឹងបង្ខំចិត្តដាក់ពង្រាយ មីស៊ីលនុយក្លេអ៊ែ វាយប្រហារក្នុងចម្ងាយមធ្យម នៅក្នុងតំបន់អឺរ៉ុប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.