Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្សមានជីវភាពខ្វះខាតចំនួន២០០នាក់ ក្នុងខេត្តសៀមរាបទទួលអំណោយកង់ ពីមូនិធិពិភពលោកដ៏ស្រស់ត្រកាល

ដោយ Pothe Thun
14/12/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ សិស្សមានជីវភាពខ្វះខាតចំនួន២០០នាក់ មកពីបណ្ដាក្រុងស្រុក ក្នុងខេត្តសៀមរាប ទទួលអំណោយកង់ ម្នាក់មួយគ្រឿង ក្រោមការឧបត្ថម្ភរបស់មូនិធិពិភពលោកដ៏ស្រស់ត្រកាល តាមរយៈអង្គការឡុតទុសវើល (Lotus World) សហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប និងអង្គការដៃគូ ស្ថិតក្នុងភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀម។

មានសង្ឃដីកាក្នុងឱកាសនោះ ព្រះភិក្ខុនី សាន់ មូន ប្រធានអង្គការឡុតទុសវើល បានរំលឹកថា សម្រាប់ខេត្តសៀមរាប ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៦ មូលនិធិពិភពលោកដ៏ស្រស់ត្រកាល ដឹកនាំដោយ ព្រះតេជគុណ ឆង់ យ៉ បានជួយសាងសង់ផ្ទះចំនួន ៣ខ្នងជូនគ្រួសារក្រីក្រ និងឧបត្ថម្ភជាកង់សរុបជាង ១,៧០០គ្រឿង សម្រាប់ចែកជូនដល់សិស្សានុសិស្សមានជីវភាពខ្វះខាតក្នុងខេត្ត។ ជាគ្នានេះ គោលបំណងនៃអំណោយគិតមកដល់បច្ចុប្បន្ននេះ គឺដើម្បីលើកកម្ពស់ការសិក្សារបស់សិស្សចាប់ពីកម្រិតបឋមសិក្សា រហូតដល់មធ្យមសិក្សា ក៏ដូចជាជួយសម្រួលការធ្វើដំណើរ ចំពោះសិស្សដែលរស់នៅឆ្ងាយពីសាលារៀន។ ក្នុងនោះដែរ ការជ្រើសរើសសិស្សក្រីក្រនាពេលនេះ ទទួលបានការវាយតម្លៃពី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត អង្គការឡុតទុសវើល និងអង្គការដៃគូមួយចំនួនទៀត។

ក្នុងនាមមន្ទីរជំនាញ លោក អោ ម៉ៅ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លើកឡើងថា ដោយសារវិបត្តិសកលនៃជំងឺកូវីដ-១៩ ជីវភាពប្រជាពលរដ្ឋក្នុងខេត្ត រងផលប៉ះពាល់ជាបន្តបន្ទាប់ ជាមួយនោះសិស្សានុសិស្សរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារសាលារៀនត្រូវបានផ្អាកដំណើរការ។ ដោយមានការគិតគូរខ្ពស់ និងឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន សម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាខេត្តសៀមរាប កុមារមានអាយុចាប់ពី ៥ឆ្នាំ រហូតដល់មនុស្សពេញវ័យ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ក្នុងចំនួនអតិបរមា ដែលឈានទៅដល់ការបើកប្រទេស និងជំរុញឱ្យវិស័យនានានៅទូទាំងប្រទេស មានសកម្មភាពឡើងវិញ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឆ្លៀតក្នុងឱកាសនោះ លោក អោ ម៉ៅ ក៏បានថ្លែងអំណរគុណដល់អង្គការឡុតទុសវើល រួមនិងសប្បុរសជននានា ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការអប់រំរបស់សិស្សានុសិស្សក្នុងខេត្តសៀមរាប។

គួរជម្រាបថា សកម្មភាពមនុស្សធម៌របស់អង្គការឡុតទុសវើល ផ្ដោតទៅលើ ការចិញ្ចឹមកុមារនៅក្នុងមណ្ឌល បណ្តុះបណ្តាលកុមារក្នុងសហគមន៌និងផ្តល់ស្បៀងជាប្រចាំដល់កុមារក្រីក្រក្នុងសហគមន៌គោលដៅ សាងសង់លំនៅឋាន បណ្ណាល័យ សាលារៀន និង សហការជាមួយមូលនិធិពិភពលោកដ៏ស្រស់ត្រកាល ចែកកង់ជូនសិស្សក្រីក្រជារៀងរាល់ឆ្នាំ។

រូបភាព និងអត្ថបទ៖ លោក សេង ផល្លី

Tags: មូនិធិពិភពលោកដ៏ស្រស់ត្រកាលសិស្សមានជីវភាពខ្វះខាត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីផ្សព្វផ្សាយច្បាប់របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ស្តីពីច្បាប់ក្នុងការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ និងសិទ្ធិរបស់ខ្លួន

ពិធីផ្សព្វផ្សាយច្បាប់របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ស្តីពីច្បាប់ក្នុងការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ និងសិទ្ធិរបស់ខ្លួន

រដ្ឋមន្ត្រីសង្គមកិច្ច៖ កុមារមួយចំនួននៅតែរងគ្រោះ បើទោះបីរាជរដ្ឋាភិបាល បានបង្កើតយន្តការជាច្រើនក្នុងការគ្រប់គ្រងយ៉ាងណាក៏ដោយ

រដ្ឋមន្ត្រីសង្គមកិច្ច៖ កុមារមួយចំនួននៅតែរងគ្រោះ បើទោះបីរាជរដ្ឋាភិបាល បានបង្កើតយន្តការជាច្រើនក្នុងការគ្រប់គ្រងយ៉ាងណាក៏ដោយ

លោកជំទាវ ម៉ែន សំអន ថ្លែងថា ព្រឹត្ដិការណ៍រម្លឹកគុណអង្គរ នឹងក្លាយជានិមិត្តរូប មិត្តភាព និងសាមគ្គីភាពទាំងជាតិ និងអន្តរជាតិ

លោកជំទាវ ម៉ែន សំអន ថ្លែងថា ព្រឹត្ដិការណ៍រម្លឹកគុណអង្គរ នឹងក្លាយជានិមិត្តរូប មិត្តភាព និងសាមគ្គីភាពទាំងជាតិ និងអន្តរជាតិ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.