ម្សិលមិញនេះ អភិបាលខេត្តសៀមរាប បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនៈវត្ថុ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ស្លក្រាម
នៅព្រឹកថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនៈវត្ថុ ចំនួន១.៣០៩ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយផ្អែកតាមលទ្ធផលនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិបន្ទាយចាស់មានចំនួន១.៥៧២ក្បាលដី ដែលម្ចាស់ដី និង អ្នកកាន់កាប់ដីទាំងអស់នេះ បានបំពេញគ្រប់លក្ខខណ្ឌ និង បទដ្ឋានបច្ចេកទេសតាមច្បាប់ ដើម្បីយកទៅប្រើបាស់ទៅតាមតម្រូវការ ...