ពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា ជាប្រពៃណីអ្នកនៅតំបន់ចុងឃ្នៀស ខេត្តសៀមរាប ប្រកាន់ខ្ជាប់មកដល់សព្វថ្ងៃដើម្បីអបអរថ្ងៃចេញព្រះវស្សា
នៅរាត្រីពេញបូរមី ១៥កើត ខែអស្សុជ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ជាថ្ងៃចេញព្រះវស្សា ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងបងប្អូនប្រជាពលរដ្ឋតាមភូមិនានាចំណុះជើងវត្តអារញ្ញសាគរ ស្ថិតក្នុងក្រុងសៀមរាប បានមូលមតិគ្នារៀបចំពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា ទៅកាន់ចុងទឹកក្បែរភូមិសាស្ត្របឹងទន្លេសាប។ ព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ វិសារទោ ចៅអធិការវត្តអារញ្ញសាគរ មានសង្ឃដិកាបញ្ជាក់ថា ...