ដីស្រែជិត៥ម៉ឺនហិកតាក្នុងខេត្តសៀមរាប បានភ្ជូររាស់រួចរាល់ដើម្បីត្រៀមសម្រាប់រដូវវស្សានាពេលខាងមុខ
ប្រជាកសិករមួយចំនួនធំក្នុងខេត្តសៀមរាប បានត្រៀមផ្ទៃដីធ្វើស្រែរួចរាល់ហើយ ទោះបីរដូវវស្សាក្នុងឆ្នាំ២០១៩នេះ មានភាពយឺតយ៉ាវក៏ដោយ ក្នុងនោះផ្ទៃដី៤៩,៥៥៥ហិកតា ត្រូវបានភ្ជួររាស់ហាលដី និងដាំដុះរួចរាល់ហើយ។ បើតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្ដសៀមរាប បានបញ្ជាក់ថា ស្រូវ ដែលប្រជាកសិករបានដាំដុះរួចរាល់ហើយ មានចំនួនសរុប ៦,០១០ហិកតា ក្នុងនោះពង្រោះស្រូវស្រាល១,២០០ហិកតា ស្រូវកណ្តាល២,១០០ហិកតា ស្រូវធ្ងន់៩៣០ហិកតា ស្រូវចំការ៤៣០ហិកតា និងស្រូវវារ១,៣៥០ហិកតា។ ជាមួយគ្នានោះ ផ្ទៃដីដាំដុះ ...