អាជ្ញាធរជាតិអប្សរាស្នើសុំប្រជាជនកុំកាប់ដើមឈើក្នុងតំបន់អង្គរដោយគ្មានការអនុញ្ញាត
មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានធ្វើការអំពាវនាវមួយស្នើសុំដល់ប្រជាជនកុំកាប់ដើមឈើក្នុងតំបន់អង្គរ ដោយគ្មានការអនុញ្ញាត និងស្នើស។ឱ្យអាជ្ញាធរមូលដ្ឋាន ជួយអប់រំប្រជាជន និងទប់ស្កាត់បទល្មើសព្រៃឈើ កុំឱ្យមានករណីនេះកើតមានជាបន្តទៀត ។ ការអំពាវនាវនេះ បានធ្វើឡើង ខណៈពេលដែលលោក ឃុន រ៉ើន ប្រជាជនរស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានកាប់លះមែកអំពិលមួយដើមដែលមានអាយុកាលជាងរយឆ្នាំមកហើយ កាលពីថ្ងៃទី១៥ ខែមិថុនា ...