ដើមស្រឡៅចំនួន ៣ដើមនៅក្នុងទីតាំងប្រាសាទព្រះខ័ន្ត ត្រូវបានកាប់ចោលដើម្បីការពារករណីបាក់សង្កត់ប្រាសាទ
ដើម្បីងាយស្រួលក្នុងការអភិរក្សប្រាសាទ និងការបញ្ជៀសហានិភ័យផ្សេងៗដល់ប្រាង្គប្រាសាទ និងមនុស្ស កាលពីពេលថ្មីៗនេះ ក្រុមការងារចម្រុះនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានចុះកាត់ដកហូតដើមឈើចំនួន៣ដើមដែលមានហានិភ័យខ្ពស់ចំនួន៣ដើមស្ថិតនៅបរិវេណខាងក្នុងនៃប្រាសាទព្រះខ័ន្ត ។ លោក ហៃ ហូត មន្ត្រីបច្ចេកទេសចរណ៍នៃនាយកដ្ឋានព្រៃឈើរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដើមឈើដែលក្រុមការងារបានកាត់ គឺជាប្រភេទដើមស្រឡៅ ហើយដើមស្រឡៅទាំងនេះមានកម្ពស់ខ្ពស់ នៅគៀកប្រាសាទ និងមានសភាពទ្រេតខ្លាំង ហើយដីមានសភាពជ្រាយ ...