កូរ៉េខាងត្បូងបានដកជប៉ុន ចេញពីបញ្ជីដៃគូពាណិជ្ជកម្មរបស់ខ្លួន
ប្រទេសកូរ៉េខាងត្បូង បានដកប្រទេសជប៉ុន ចេញពីបញ្ជីនៃដៃគូពាណិជ្ជកម្ម ដែលអាចទុកចិត្តបានរបស់ខ្លួន កាលពីថ្ងៃពុធ ដោយជម្លោះពាណិជ្ជកម្មដ៏ក្ដៅគគុក របស់ប្រទេសទាំងពីរ ភាគច្រើនកើតចេញ ពីបញ្ហាប្រវត្តិសាស្ត្ររួម។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា ក្រោមគ្រោងការណ៍ នៃការធ្វើចំណាត់ថ្នាក់ថ្មី ក្រសួងពាណិជ្ជកម្មទីក្រុងសេអ៊ូល បានរៀបចំដៃគូពាណិជ្ជកម្មរបស់ខ្លួនជា ៣ក្រុម ដែលពីមុនមានតែ ២ក្រុ ...