Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប ប្រកាសទទួលស្គាល់សមាជិក៥៣រូប

ដោយ Pothe Thun
25/10/2020
នៅក្នុង ព័ត៌មានជាតិ
សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប ប្រកាសទទួលស្គាល់សមាជិក៥៣រូប
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សមាជិកាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មានមោទនភាព ដែលបានចូលរួមបន្តវេនជាទំពាំងស្នងឬស្សី នៃចលនាសមាគមនារីសង្គ្រោះជាតិកម្ពុជា ហើយអ្វីដែលកំពុងសកម្មអនុវត្ត គឺការលើកកម្ពស់តម្លៃស្រ្តី នៅក្នុងការងារនយោបាយ សេដ្ឋកិច្ច សង្គម និងមនុស្សធម៌។

សមាជិកាថ្នាក់កិត្តិយសចំនួន២៩រូប និងសមាជិកាប្រតិបត្តិចំនួន២៤រូបទៀត ត្រូវបានប្រកាសទទួលស្គាល់ ដើម្បីបំពេញបន្ថែមសមាសភាព ក្នុងរចនាសម្ព័ន្ធរបស់គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ក្រោមវត្តមានឯកឧត្តម អុឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងលោកជំទាវ រួមទាំងមន្រ្តីសំខាន់ៗជាច្រើនរូបទៀត។

សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គឺជាអង្គការមហាជន ស្ថិតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានបំពេញបេសកកម្មរបស់ខ្លួនបន្តវេនពីសមាគមនារីសង្គ្រោះជាតិកម្ពុជា។ នេះបើយោងតាមការលើកបង្ហាញនៅក្នុងសន្ទរកថារបស់លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត ប្រធានគណៈកម្មការប្រតិបត្តិ នៃគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប។ លោកជំទាវ ក៏បានបញ្ជាក់ឲ្យដឹងបន្ថែមថា ថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ គឺជាថ្ងៃចាប់បដិសន្ធិរបស់សមាគមដ៏សកម្មមួយនេះ ស្របគ្នាជាមួយនឹងថ្ងៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងរងគ្រោះ ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សន្ទរកថានោះបានបញ្ជាក់បន្ថែមថា តួនាទី ភារកិច្ច និងសកម្មភាពរបស់សមាគមត្រូវបានវិវត្តន៍ ប្រែប្រួល ទៅតាមកាលៈទេសៈ និងស្ថានភាពនយោបាយរបស់ប្រទេសជាតិ និងមានរចនាសម្ព័ន្ធតាំងពីថ្នាក់កណ្តាល រាជធានី ខេត្ត ក្រុងស្រុក ឃុំសង្កាត់ និងមានសកម្មជននារីរាប់លាននាក់ ក្នុងនោះសមាគមនារីខេត្តសៀមរាប ត្រូវបានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ១៩៨០។ សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០០០។

លោកជំទាវ ទាង អេង ទៀ សីហា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប បានបង្ហាញនូវក្តីមោទនភាពក្រៃលែង ដែលបានចូលរួមបន្តវេន និងបំពេញភារកិច្ចដ៏ឧត្តុងឧត្តម នៃសមាគមនារីដែលមានប្រវត្តិកាល បង្កប់ដោយចលនាតស៊ូដើម្បីជាតិនិងប្រជាជន។

ជាការពិតចំនួននារីជាង៥០ភាគរយ ជាកម្លាំងចលករដ៏ខ្លាំងក្លាមួយក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិទាំងមូល ដែលចំាបាច់ត្រូវតែយកចិត្តទុកដាក់ជួយគ្រប់គ្រងថែរក្សាការពារនិងលើកស្ទួយ រួមសុខទុក្ខជាមួយគ្នា។ ច្បាស់ណាស់ថា រហូតមកបច្ចុប្បន្ននេះ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភវឌ្ឃន៍ នៅតែរក្សាបាននូវការដឹកនាំ ម្ចាស់ការ ពង្រឹងចិញ្ចឹមចលនារបស់ខ្លួន និងសហការជាមួយដៃគូអភិវឌ្ឍន៍ គាំទ្រយ៉ាងមុតមាំលើការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលបាននាំមកយ៉ាងពិតប្រាកដនូវសន្តិភាព ស្ថិរភាពនយោបាយ និងធ្វើឲ្យស្ថានភាពជីវភាព ឋានៈ និងតួនាទីរបស់ស្រ្តីកាន់តែប្រសើរឡើង។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បង្ហាញនូវការវាយតម្លៃថា៖ ឆ្លងកាត់ការដឹកនាំ និងជម្រុញសកម្មភាពនៅតាមបណ្តាមូលដ្ឋានកន្លងមក សង្កេតឃើញថា ស្ត្រីបានចូលរួមទាំងលើការងារនយោបាយ សេដ្ឋកិច្ចសង្គម និងកិច្ចសហការជាមួយអជ្ញាធរមូលដ្ឋាន អង្គការដៃគូរអភិវឌ្ឍន៍នានា ដើម្បីរួមចំណែកលើការថែរក្សាសមិទ្ធផលរបស់សង្គមជាតិ និងបានចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសង្គម បង្កើនបាននូវចំណេះដឹង ស្ដីពីតួនាទី សិទ្ធិរបស់ស្ត្រី ទាំងមានចំណេះដឹងក្នុងការថែទាំសុខភាព ដែលទាំងអស់នោះ គឺសុទ្ធតែបានចូលរួមចំណែកយ៉ាងសកម្ម ឆ្លើយតបទៅនឹង សេចក្តីត្រូវការក្នុងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសផលប្រយោជន៍របស់ស្រី្ត និងកុមារ ជាមួយនឹងអ្វី ដែលកំពុងសកម្មអនុវត្តន៍ បច្ចុប្បន្ននេះ គឺចលនាសប្បុរសធម៌ គាំទ្រយ៉ាងពេញទំហឹង បេសកកម្មមនុស្សធម៌ នៃចលនាកាកបាទក្រហមកម្ពុជា។

យ៉ាងណាក៏ដោយ ក៏ត្រូវតែបង្កើនកម្លាំងមហាសាមគ្គី ចូលរួមអនុវត្តកម្មវិធីនយោបាយរាជរដ្ឋាភិបាល ឲ្យកាន់តែមានប្រៀបឈ្នះជានិច្ចនិរន្តន៍ ហើយដើម្បីសម្រេចបាននូវកិច្ចការខាងទាំងនេះ គឺត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ គោលនយោបាយរបស់រាជរដ្ឋាភិបាលចំពោះស្រ្តី និងព័ត៍មានសំខាន់ៗ ដែលពាក់ព័ន្ធដល់ជីវភាព សុខភាព និងការត្រៀមបង្កាផ្សេងៗ។ ក៏ជាការចាំផងដែរ គឺការច្នៃប្រឌិត គៀងគរប្រមូលផ្តុំកម្លាំងគំាទ្រថែមទៀត ដើម្បីទ្រទ្រង់ដល់ចលនា សកម្មភាពនានារបស់សាខាសមាគម ហើយអ្វីដែលមិនអាចមើលរំលងបាននោះគឺ ការតាមដាននិងប្រមូលព័ត៍មានអំពីស្ថានភាពស្ត្រីងាយរងគ្រោះស្រ្តីដែលជួបវិបត្តិផ្សេងៗ លើកទឹកចិត្ត និងជួយដោះស្រាយឱ្យបានទាន់ពេលវេលា។

អត្ថបទ និងរូបភាព : លោក ងិន គឹមឡេង

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ដ្រីស្ថានទូតបារាំងចុះពិនិត្យ និងសិក្សាស្វែងយល់ពីការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ

មន្ដ្រីស្ថានទូតបារាំងចុះពិនិត្យ និងសិក្សាស្វែងយល់ពីការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ

ប្រជាពលរដ្ឋក្រីក្រជាង៣០០គ្រួសារ នៅសង្កាត់ចុងឃ្នៀស ខេត្ដសៀមរាប ទទួលបានអំណោយពីព្រះសង្ឃ និងសប្បុរសជន

ប្រជាពលរដ្ឋក្រីក្រជាង៣០០គ្រួសារ នៅសង្កាត់ចុងឃ្នៀស ខេត្ដសៀមរាប ទទួលបានអំណោយពីព្រះសង្ឃ និងសប្បុរសជន

សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ពីលទ្ធផលបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតប្រទេសសឹង្ហបុរី ដែលចប់អាណត្តិ

សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ពីលទ្ធផលបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតប្រទេសសឹង្ហបុរី ដែលចប់អាណត្តិ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.