ដំណើរកម្សាន្តក្រុមម៉ូតូធំ បានធ្វើដំណើរទស្សនកិច្ចដល់តំបន់ស្រស់បំព្រង នាតំបន់ភូមិភាគឦសាន
ក្រុមម៉ូតូធំចំនួន ៣១គ្រឿង ដឹកនាំដោយ ឯកឧត្តម ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធានក្រុមម៉ូតូធំ បានធ្វើដំណើរទស្សនកិច្ចស្វែងយល់តំបន់ទេសចរណ៍ និងវឌ្ឍនភាពរីកចម្រើនរបស់ខេត្តមណ្ឌលគិរី នាភូមិភាគឦសាន នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមម៉ូតូធំបានមកដល់ទឹកដីខេត្តមណ្ឌលគិរី ដោយសុវត្ថិភាព និងពិសារអាហារសាមគ្គី ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និតស្នាលបំផុត នៅមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី។ ...