សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា រៀបចំកម្មវិធីដំណើរកំសាន្តក្នុងព្រៃឧទ្យានអង្គរ
កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានរៀបចំកម្មវិធីដំណើរទស្សនាកំសាន្តក្នុងព្រៃឧទ្យានអង្គរលើកទី១ ដោយមានអ្នកចូលរួមជាក្រុមប្រតិបត្តិករទេសចរណ៍ប្រមាណជា ៣០០នាក់ ក្នុងចម្ងាយប្រមាណជា១២គីឡូម៉ែត្រ ដែលចាប់ចេញដំណើរពីចំណុចតំបន់ប្រាសាទព្រះខ័ន្ធ ឆ្លងកាត់ព្រៃតំបន់ប្រាសាទតាព្រហ្ម រួចបញ្ចប់នៅរហាត់ទឹក នៃស្ថានីយ៍បណ្តុះកូនឈើស្ពានអង្គរ ក្នុងគោលបំណងបង្កើតក្តីសង្ឃឹមមួយទៀត ដែលជាផលិតផលអាចទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ស្វែងយល់អំពីសក្តានុពលដ៏សម្បូរបែប ក្នុងរមណីយដ្ឋានបេតិកភណ្ឌអង្គរ ។ ការរៀបចំកម្មវិធីដំណើរកំសាន្តក្នុងព្រៃឧទ្យានអង្គរនេះ ក៏បានភ្ជាប់ជាមួយនឹងកម្មវិធីសំខាន់ៗចំនួន២ផ្សេងទៀត ...