អង្គការសុខភាពពិភពលោក៖ ការពាក់ម៉ាស មិនអាចការពារការឆ្លងជំងឺរលាកសួតប្រភេទថ្មីបានទាំងស្រុងឡើយ
អ្នកជំនាញការរបស់អង្គការសុខភាពពិភពលោក បញ្ជាក់ថា ការប្រើម៉ាសគឺសម្រាប់តែអ្នកដែលមានជំងឺ ឬអាការៈក្អក ឬកណ្ដាស់ តែប៉ុណ្ណោះ មិនតម្រូវឲ្យប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសពាក់វានោះឡើយ នេះបើតាមប្រសាសន៍មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា កាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ក្នុងសន្និសីទកាសែតជុំវិញករណីការរកឃើញដំបូង ករណីណូវែលកូរ៉ូណា នៅខេត្តព្រះសីហនុ នៅទីស្ដីការក្រសួងសុខាភិបាល។ នៅក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ...