Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អង្គការសុខភាពពិភពលោក៖ ការពាក់ម៉ាស មិនអាចការពារការឆ្លងជំងឺរលាកសួតប្រភេទថ្មីបានទាំងស្រុងឡើយ

ដោយ Pothe Thun
28/01/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អង្គការសុខភាពពិភពលោក៖ ការពាក់ម៉ាស មិនអាចការពារការឆ្លងជំងឺរលាកសួតប្រភេទថ្មីបានទាំងស្រុងឡើយ
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អ្នកជំនាញការរបស់អង្គការសុខភាពពិភពលោក បញ្ជាក់ថា ការប្រើម៉ាសគឺសម្រាប់តែអ្នកដែលមានជំងឺ ឬអាការៈក្អក ឬកណ្ដាស់ តែប៉ុណ្ណោះ មិនតម្រូវឲ្យប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសពាក់វានោះឡើយ នេះបើតាមប្រសាសន៍មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា កាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ក្នុងសន្និសីទកាសែតជុំវិញករណីការរកឃើញដំបូង ករណីណូវែលកូរ៉ូណា នៅខេត្តព្រះសីហនុ នៅទីស្ដីការក្រសួងសុខាភិបាល។

នៅក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា ករណីចាំបាច់ដែល ដើម្បីការពារខ្លួនពីការឆ្លងជំងឺរលាកសួតប្រភេទថ្មី ឬ ណូវែលកូរ៉ូណា គឺប្រជាពលរដ្ឋកម្ពុជាទូទៅ ត្រូវលាងដៃ នឹងទឹកស្អាត និងសាប៊ូឲ្យបានញឹកញាប់ នៅឲ្យឆ្ងាយពីអ្នកជំងឺ ឬអ្នកមានអាការៈក្អក ឬកណ្ដាស់ ក្នុងចម្ងាយលើសពីមួយម៉ែត្រ ដើម្បីចៀសវាងតំណក់ទឹកមាត់របស់អ្នកជំងឺ ប៉ះលើដងខ្លួនអ្នកនៅក្បែរ។

លោកជំទាវ បញ្ជាក់ថា ក្នុងករណីយើងសង្ស័យថា អ្នកនៅក្បែរ ឬអ្នកដំណើរដែលនៅជិតយើង មានជំងឺនេះ យើងអាចប្រើប្រាស់ម៉ាស សម្រាប់សុវត្តិភាពផ្ទាល់ខ្លួន ប៉ុន្តែមិនមែនជាការតម្រូវឲ្យពាក់ទេ។ កត្តាចាំបាច់ យើងត្រូវនៅឲ្យឆ្ងាយពីអ្នកជំងឺនោះ និងលាងសម្អាត ធ្វើអនាម័យខ្លួន នឹងទឹកស្អាត និងសាប៊ូ ឲ្យបានញឹកញាប់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មួយវិញទៀត លោកជំទាវ ណែនាំដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ត្រូវយល់ដឹង និងគួរចៀសវាងធ្វើដំណើរទៅទីតាំងកើតមានជំងឺរលាកសួតប្រភេទថ្មី ឬ ណូវែលកូរ៉ូណានេះ និង បរិភោគចំណីអាហារ ដែលបានចម្អិនឆ្អិនល្អ។

សូមបញ្ជាក់ថា ក្នុងករណីសង្ស័យថាមានកើត ជំងឺរលាកសួតប្រភេទថ្មី ឬ ណូវែលកូរ៉ូណា នៅក្នុងមូលដ្ឋាន សូមរាយការណ៍ទៅកាន់អាជ្ញាធរ ឬ ទាក់ទងមកលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ពីគ្រប់ប្រព័ន្ធទូរស័ព្ទ។

Tags: ក្រសួង​សុខាភិបាលណូវែលកូរ៉ូណាអង្គការសុខភាពពិភពលោក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកទឹកចិត្តប្រជាពរដ្ឋទូរស័ព្ទមកលេខ១១៥ ប្រសិនមានករណីសង្ស័យឆ្លងជំងឺណូវ៉ែលកូរ៉ូណា

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកទឹកចិត្តប្រជាពរដ្ឋទូរស័ព្ទមកលេខ១១៥ ប្រសិនមានករណីសង្ស័យឆ្លងជំងឺណូវ៉ែលកូរ៉ូណា

មនុស្សស្លាប់កើនដល់១០៦នាក់នៅចិន ដោយសារវីរុសកូរ៉ូណា និងឆ្លងកើនដល់ជាង ៤,០០០ករណី ខណៈប្រទេសមានវីរុសនេះកើនដល់១៥

មនុស្សស្លាប់កើនដល់១០៦នាក់នៅចិន ដោយសារវីរុសកូរ៉ូណា និងឆ្លងកើនដល់ជាង ៤,០០០ករណី ខណៈប្រទេសមានវីរុសនេះកើនដល់១៥

កូរ៉េខាងត្បូង ពិចារណាបញ្ជូនជើងហោះទៅទីក្រុងវូហាន ដើម្បីជម្លៀសពលរដ្ឋខ្លួន ចេញពីតំបន់ផ្ទះវីរុសកូរូណា

កូរ៉េខាងត្បូង ពិចារណាបញ្ជូនជើងហោះទៅទីក្រុងវូហាន ដើម្បីជម្លៀសពលរដ្ឋខ្លួន ចេញពីតំបន់ផ្ទះវីរុសកូរូណា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.