សិក្ខាសាលាស្តីពីការតម្រង់ទិសការសិក្សា និងការងារសម្រាប់យុវជន
នៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន សហការជាមួយក្រសួងអប់រំយុវជននិងកីឡា និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាស្តីពីការតម្រង់ទិសការសិក្សា និងការងារសម្រាប់យុវជន ជូនដល់យុវសិស្សនៅវិទ្យាល័យអង្គរខេត្តសៀមរាបចំនួនប្រមាណជា៣០០នាក់។កន្លងមកក្រុមការងារអគ្គលេខាធិការដ្ឋាន បានសហការរៀបចំសិក្ខាសាលាបែបនេះចំនួន ១០ខេត្តរួចហើយ ក្នុងគោលដៅ ដើម្បីផ្សព្វផ្សាយព័ត៌មានសំខាន់ៗដល់យុវជន ជាពិសេសសិស្សានុសិស្សនៅកម្រិតមធ្យមសិក្សាសំដៅធ្វើយ៉ាងណាឱ្យពួកគេអាចកំណត់ឱ្យបានច្បាស់អំពីផែនការក្នុងការសិក្សា ការៀបចំខ្លួនចូលថ្នាក់ឧត្តមសិក្សា ដើម្បីទទួលបានជោគជ័យ និងសម្រេចតាមបំណងប្រាថ្នារបស់ខ្លួន ក្នុងបរិបទដែលសកលលោកទាំងមូលកំពុងផ្តោតការយកចិត្តទុកដាក់លើផលិតកម្ម ដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិ គឺត្រូវទាមទារឲ្យមានការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព។ ថ្លែងបើកអង្គសិក្ខាសាលា ឯកឧត្តមបណ្ឌិត ...