Monday, May 12, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

​សិក្ខាសាលា​ស្តីពី​ការតម្រង់ទិស​ការសិក្សា និង​ការងារ​សម្រាប់​យុវជន​ ​

ដោយ Pothe Thun
15/11/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
https://www.facebook.com/tvsiemreap/videos/680197452784890/
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅ​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​អភិវឌ្ឍ​យុវជន សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានរៀបចំ​សិក្ខាសាលា​ស្តីពី​ការតម្រង់ទិស​ការសិក្សា និង​ការងារ​សម្រាប់​យុវជន ជូន​ដល់​យុវ​សិស្ស​នៅ​វិទ្យាល័យ​អង្គរ​ខេត្តសៀមរាប​ចំនួន​ប្រមាណ​ជា​៣០០​នាក់​។​កន្លងមក​ក្រុមការងារ​អគ្គលេខាធិការដ្ឋាន បាន​សហការ​រៀបចំ​សិក្ខាសាលា​បែបនេះ​ចំនួន ១០​ខេត្ត​រួចហើយ ក្នុង​គោលដៅ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​សំខាន់ៗ​ដល់​យុវជន ជាពិសេស​សិស្សានុសិស្ស​នៅ​កម្រិត​មធ្យមសិក្សា​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ពួកគេ​អាច​កំណត់​ឱ្យបាន​ច្បាស់​អំពី​ផែនការ​ក្នុងការ​សិក្សា កា​រៀបចំខ្លួន​ចូល​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ដើម្បី​ទទួលបាន​ជោគជ័យ និង​សម្រេច​តាម​បំណងប្រាថ្នា​របស់ខ្លួន ក្នុង​បរិបទ​ដែល​សកលលោក​ទាំងមូល​កំពុង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ផលិតកម្ម ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ គឺ​ត្រូវ​ទាមទារ​ឲ្យ​មានការ​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព​។​

​ថ្លែង​បើក​អង្គសិក្ខាសាលា ឯកឧត្តម​បណ្ឌិត ហួ ឈុន​គ្រី អគ្គលេខាធិការរង​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​អភិវឌ្ឍ​យុវជន​មានប្រសាសន៍ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់ថា “ ការកសាង​សមត្ថភាព និង​អភិវឌ្ឍ​ធនធានមនុស្ស គឺជា​កត្តា​ចម្បង​ក្នុងការ​រួមចំណែក កសាង​ប្រទេសជាតិ​មាតុភូមិ​ឲ្យ​រីកចម្រើន ហើយ​ដើម្បី​ឈានទៅ​អភិវឌ្ឍ​ធនធានមនុស្ស ដែល​ប្រកបដោយ​សមត្ថភាព​បច្ចេកទេស ប្រសិទ្ធភាព​នៃ​ការបណ្តុះបណ្តាល​សមត្ថភាព​បានកំណត់​នូវ​ជំនាញ​បី​ប្រភេទ​សំខាន់ៗ ដែល​យុវជន​ទាំងអស់​ត្រូវការ​គឺ ៖ ជំនាញ​ជា​មូលដ្ឋាន រួមមាន​ជំនាញ​អក្សរ និង​លេខ ដែល​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ទទួលបាន​ការងារ​ធ្វើ អាច​ផ្តល់​ប្រាក់កំរៃ​គ្រប់គ្រាន់​សម្រាប់​បំពេញ​តម្រូវ​ប្រចាំថ្ងៃ ហើយ​ដែលជា​បុ​រេ​លក្ខខណ្ឌ​មួយ​សម្រាប់​បន្ត​ការអប់រំ ការបណ្តុះបណ្តាល​ឲ្យ​ទទួល​នូវ​ជំនាញ​ដែល​អាច​ផ្ទេរ​បាន ឈានទៅរក​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​បង្កើន​លទ្ធភាព​ទទួលបាន​ការងារ​ល្អៗ​ថែមទៀត ។​ជំនាញ​ដែល​អាច​ផ្ទេរ​បាន មានដូចជា សមត្ថភាព​ដោះស្រាយ​បញ្ហា ធ្វើការ​ប្រាស្រ័យ​ទាក់ទង​គំនិត និង​ព័ត៌មាន​ប្រកបដោយ​ប្រសិទ្ធភាព មាន​ភាព​ច្នៃប្រឌិត បង្ហាញ​ពី​ភាព​ដឹកនាំ​និង​មនសិកា ព្រមទាំង​បង្ហាញ​ពី​សមត្ថភាព​សហគ្រិន​។

ឯកឧត្តម បន្តថា​៖​មនុស្ស​ត្រូវការ​នូវ​សមត្ថភាព​ទាំងនេះ​ដើម្បី​អាច​សម្រប​ខ្លួន​ទៅនឹង​បរិយាកាស​ការងារ​ផ្សេងៗ ដែល​ផ្តល់នូវ​អត្ថប្រយោជន៍​សម្រាប់​ពួកគេ ។​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ការងារ​ជាច្រើន​តម្រូវ​ឲ្យ​មានចំណេះ​ធ្វើ មាន​បច្ចេកទេស​ជាក់លាក់ ចាប់ពី​ការងារ​ដែល​ធ្វើ​ដោយ​កំលាំងកាយ​រហូតដល់​ការប្រើប្រាស់​ម៉ាស៊ីន ឬ​ការប្រើប្រាស់​តាមបែប​បច្ចេកវិទ្យា​ទំនើប ។ យុវជន​អាច​ទទួល​ជំនាញ​ទាំងបី​ប្រភេទ​នេះ តាមរយៈ​ការអប់រំ​ក្នុង​ប្រព័ន្ធ​អប់រំ​ចំណេះ​ទូទៅ និង​អប់រំ​បច្ចេកទេស និង​អាច​ទទួល​ការបណ្តុះបណ្តាល​ក្នុងពេល​បំពេញការងារ​ជាក់ស្តែង​នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​។ ឯកឧត្តម​បាន​ជំរុញ​ដល់​សិស្សានុសិស្ស​និ​យុវជន​ទាំងអស់ ត្រូវ​ខ្នះខ្នែង​ប្រឹងប្រែង​ជំរុញ​ការសិក្សា​ទ្រឹស្តី​ដើរ​ទន្ទឹមគ្នា​ជាមួយនិង​ការអនុវត្ត​ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​យើង​ឱ្យ​ស្របតាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​។​

ព័ត៌មានជាតិ ថ្មីៗ

ឆ្នាំ២០២៤កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦.៧លាននាក់ កើនឡើង ២២,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣

ឆ្នាំ២០២៤កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦.៧លាននាក់ កើនឡើង ២២,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣

09/05/2025
អាជ្ញាធរខេត្តសៀមរាប ស្នើដល់ព្រះចៅអធិការវត្តទាំងអស់ក្នុងតំបន់អង្គរចូលរួមក្នុងការការពារ និងអភិរក្សតំបន់រម្មណីយដ្ឋានអង្គរ

អាជ្ញាធរខេត្តសៀមរាប ស្នើដល់ព្រះចៅអធិការវត្តទាំងអស់ក្នុងតំបន់អង្គរចូលរួមក្នុងការការពារ និងអភិរក្សតំបន់រម្មណីយដ្ឋានអង្គរ

08/05/2025

សិក្ខាសាលាស្តីពីការតម្រង់ទិសការសិក្សា និងការងារសម្រាប់យុវជន

សិក្ខាសាលាស្តីពីការតម្រង់ទិសការសិក្សា និងការងារសម្រាប់យុវជន#ប័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Thursday, November 14, 2019

Tags: តម្រង់ទិស​ការសិក្សាសិក្ខាសាលា​ស្តីពី​ការតម្រង់ទិស​ការសិក្សា និង​ការងារ​សម្រាប់​យុវជន​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្ត និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តសៀមរាប បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណ​ក្ខ័​ន្ធ ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច នី​រត្ន​ន៍ នាយករង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច​តេ​ជោ​ហ៊ុន សែន គូ​លេន ៣១៧ សៀមរាប អគ្គនាយកដ្ឋាន​យោធ​សេវា ដែល​បានទទួល​មរណ​:​ភាព​

អាជ្ញាធរខេត្ត និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តសៀមរាប បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណ​ក្ខ័​ន្ធ ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច នី​រត្ន​ន៍ នាយករង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច​តេ​ជោ​ហ៊ុន សែន គូ​លេន ៣១៧ សៀមរាប អគ្គនាយកដ្ឋាន​យោធ​សេវា ដែល​បានទទួល​មរណ​:​ភាព​

​អាគារ​សិក្សា​២​ខ្នង ស្មើនឹង ៦​បន្ទប់ និង​សមិទ្ធិផល​មួយចំនួន ដែលជា​អំណោយ​សប្បុរសជន​ស្វី​ស ត្រូវបានធ្វើ​ពិធី​សម្ភោ​ធ​ដាក់​ដំណើរការ

​អាគារ​សិក្សា​២​ខ្នង ស្មើនឹង ៦​បន្ទប់ និង​សមិទ្ធិផល​មួយចំនួន ដែលជា​អំណោយ​សប្បុរសជន​ស្វី​ស ត្រូវបានធ្វើ​ពិធី​សម្ភោ​ធ​ដាក់​ដំណើរការ

​លោក ដូ​ណា​ល់ ត្រាំ ស្នើ​ឲ្យ​កូរ៉េខាងត្បូង «​បង់ថ្លៃ​ការពារ​លើស​មុន​៥០០%» សម្រាប់​ឆ្នាំ​២០២០!

​លោក ដូ​ណា​ល់ ត្រាំ ស្នើ​ឲ្យ​កូរ៉េខាងត្បូង «​បង់ថ្លៃ​ការពារ​លើស​មុន​៥០០%» សម្រាប់​ឆ្នាំ​២០២០!

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    159 shares
    Share 64 Tweet 40
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    258 shares
    Share 103 Tweet 65
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8922 shares
    Share 5400 Tweet 1468
  • សន្និបាតប្រចាំឆ្នាំ២០១៩ស្តីពីគម្រោងពង្រឹងសមត្ថភាពនិងមុខងារ ប្រព័ន្ធសុខភាពភ្នែក ខេត្តសៀមរាប “ដើម្បីនិរន្តរភាពរបស់មណ្ឌលថែទាំភ្នែក”

    309 shares
    Share 129 Tweet 75
  • អភិបាលខេត្តសៀមរាបអញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Jingneng Power Co.,Ltd វិនិយោគរោងចក្រផលិតថាមពលអគ្គិសនី

    738 shares
    Share 575 Tweet 68

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (723)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,891)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,214)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,067)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (887)
  • សាសនា និង មនុស្សធម៌ (1,028)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (245)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.