កសិករស្រុកពួកខេត្តសៀមរាប ត្រេកអរចំពោះតម្លៃស្រូវទទួលបានជាង៩០០រៀល ក្រោយការដាំស្ដារឡើងវិញ
នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ប្រជាកសិករស្ថិតក្នុងឃុំល្វា ស្រុកពួក ខេត្តសៀមរាបលើកឡើងថា តម្លៃស្រូវដែលគាត់បានប្រមូលផល និងលក់កាលពីពេលថ្មីៗនេះ បានឡើងដល់៩៤០រៀល ក្នុងមួយគីឡូក្រាម ដែលនេះជាតម្លៃល្អ បន្ទាប់ពីពួកគាត់ បានធ្វើការដាំស្តារឡើងវិញក្រោយគ្រោះទឹកជំនន់កាលពីឆ្នាំ២០២២កន្លងទៅនេះ។ តាមការបញ្ជាក់របស់ លោកស្រី ព្រំ កក់ ជាកសិករក្នុងស្រុកពួក លើកឡើងថា ទាំងទិន្នផល ...