Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

កសិករស្រុកពួកខេត្តសៀមរាប ត្រេកអរចំពោះតម្លៃស្រូវទទួលបានជាង៩០០រៀល ក្រោយការដាំស្ដារឡើងវិញ

ដោយ Pothe Thun
18/01/2023
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
កសិករស្រុកពួកខេត្តសៀមរាប ត្រេកអរចំពោះតម្លៃស្រូវទទួលបានជាង៩០០រៀល ក្រោយការដាំស្ដារឡើងវិញ
67
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ប្រជាកសិករស្ថិតក្នុងឃុំល្វា ស្រុកពួក ខេត្តសៀមរាបលើកឡើងថា តម្លៃស្រូវដែលគាត់បានប្រមូលផល និងលក់កាលពីពេលថ្មីៗនេះ បានឡើងដល់៩៤០រៀល ក្នុងមួយគីឡូក្រាម ដែលនេះជាតម្លៃល្អ បន្ទាប់ពីពួកគាត់ បានធ្វើការដាំស្តារឡើងវិញក្រោយគ្រោះទឹកជំនន់កាលពីឆ្នាំ២០២២កន្លងទៅនេះ។

តាមការបញ្ជាក់របស់ លោកស្រី ព្រំ កក់ ជាកសិករក្នុងស្រុកពួក លើកឡើងថា ទាំងទិន្នផល ទាំងតម្លៃគឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសគាត់បានអរគុណដល់រាជរដ្ឋាភិបាល ដែលបានជួយសង្គ្រោះពួកគាត់បានទាន់ពេលវេលា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសចុះពិនិត្យការប្រមូលផលស្រូវនៅស្រុកពួកនាពេលនោះ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា សម្រាប់ស្រុកពួកមានគ្រួសារកសិករ ដែលរងគ្រោះដោយទឹកជំនន់កាលពីឆ្នាំ២០២២ខ្លាំង សរុបចំនួន២៩៥គ្រួសារ និងមានផ្ទៃដីសរុប២៥៣ហិកតា។ ក្នុងនោះគ្រួសារកសិកររងគ្រោះ ទទួលបានជំនួយពីរាជរដ្ឋាភិបាលជាស្រូវពូជមិនប្រកាន់រដូវ ចំនួន ១០០គីឡូក្រាម ក្នុងមួយគ្រួសារ។ ជាលទ្ធផល ពួកគាត់បានដាំស្ដារឡើងវិញ ១០០ភាគរយ និងបច្ចុប្បន្នកំពុងប្រមូលបានជាង ៨០%។

គួរជម្រាបថា បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំពុងធ្វើការដាំដុះស្រូវពូជសែនក្រអូប លើផ្ទៃដីជាង២០០ហិកតា ស្ថិតក្នុងស្រុកពួក ដើម្បីបំរុងទុកពូជសម្រាប់ស្រូវរដូវវស្សានាឆ្នាំក្រោយ ដោយមានការថែទាំដោយយកចិត្តទុកដាក់ពីមន្ត្រីជំនាញ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។

គួររំលឹកដែរថា កាលពីរដូវវស្សាឆ្នាំ២០២២កន្លងទៅនេះ ស្រុកមួយចំនួនក្នុងខេត្តសៀមរាប បានរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង បណ្តាលឱ្យលិចលង់ស្រែចម្ការ ផលដំណាំនិងហេដ្ឋារចនាសម្ព័ន្ឋនានាជាច្រើន។ ក្នុងនោះ ស្រុកចំនួន ៤ក្នុងចំណោម ១២ក្រុងស្រុក បានរងផលប៉ះពាល់ខ្លាំងជាងគេ រួមមានស្រុកស្រីស្នំ ក្រឡាញ់ ពួក និងស្រុកជីក្រែង។

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: កសិករតម្លៃស្រូវស្រុកពួក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្សមកពីវិទ្យាល័យចំនួន២ក្នុងខេត្តសៀមរាប ចុះសិក្សាស្វែងយល់ពីប្រាសាទអង្គរវត្ត និងការស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត

សិស្សមកពីវិទ្យាល័យចំនួន២ក្នុងខេត្តសៀមរាប ចុះសិក្សាស្វែងយល់ពីប្រាសាទអង្គរវត្ត និងការស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលចប់ពីអាណត្តិចូលសម្តែងការគួរសមនិងជម្រាបលា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលចប់ពីអាណត្តិចូលសម្តែងការគួរសមនិងជម្រាបលា

អ្នកបុរាណវិទ្យា កំពុងសិក្សាជ្រាវរកទីតាំងភូមិរស់នៅមនុស្សសម័យបុរាណ ការផ្លាស់ប្ដូរសាសនាពីព្រហ្មញ្ញ មកពុទ្ធសាសនាថេរវាទ និងការផ្លាស់ប្តូររាជធានីពីអង្គរ ទៅភាគខាងត្បូងមានតួបាសាន លង្វែក ឧដុង្គជាដើម !

អ្នកបុរាណវិទ្យា កំពុងសិក្សាជ្រាវរកទីតាំងភូមិរស់នៅមនុស្សសម័យបុរាណ ការផ្លាស់ប្ដូរសាសនាពីព្រហ្មញ្ញ មកពុទ្ធសាសនាថេរវាទ និងការផ្លាស់ប្តូររាជធានីពីអង្គរ ទៅភាគខាងត្បូងមានតួបាសាន លង្វែក ឧដុង្គជាដើម !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.