Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលចប់ពីអាណត្តិចូលសម្តែងការគួរសមនិងជម្រាបលា

ដោយ Pothe Thun
18/01/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលចប់ពីអាណត្តិចូលសម្តែងការគួរសមនិងជម្រាបលា
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចំាព្រះរាជាណាចក្រកម្ពុជា ដែលចប់អាណត្តិការទូតពីកម្ពុជា ចូលជួបសម្តែងការគួរសមនិងជម្រាបលា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៨​ ខែមករាឆ្នាំ២០២៣នេះ។

ឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចដែលបានគំាទ្រនិងផ្តល់កិច្ចសហការល្អនាពេលកន្លងមក ក្នុងការជំរុញឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ។ ឯកឧត្តមបានគោរពស្នើសូមសម្តេចប្រធានរដ្ឋសភា និងមន្រ្តីរាជការទំាងអស់បន្តគំាទ្រនិងផ្តល់កិច្ចសហប្រតិបត្តិការល្អបន្តទៀតដល់ឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលនឹងមកបន្តបេសកកម្ម ពីឯកឧត្តមនាពេលខាងមុខនេះ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ពីជោគជ័យរបស់កម្ពុជា នៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រមទំាងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នាពេលកន្លងមកនេះ។ ឯកឧត្តមបញ្ជាក់ថា​ ជោគជ័យរបស់កម្ពុជានោះនឹងជំរុញដល់ប្រទេសឥណ្ឌូនេស៊ី ឱ្យខិតខំរៀបចំកិច្ចប្រជុំខាងលើនេះបន្តពីកម្ពុជាឱ្យបានល្អប្រសើរផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

ឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង បានលើកឡើងថា​ នៅក្នុងរយៈពេលបំពេញបេសកកម្មនៅកម្ពុជា៥ឆ្នាំកន្លងមកនេះ ឯកឧត្តមបានសង្កេតឃើញថា​ កម្ពុជាមានការអភិវឌ្ឍរីកចម្រើននៅទូទំាងប្រទេស ពិសេសនៅរាជធានីភ្នំពេញ ដែលជាសញ្ញាមួយបញ្ជាក់ថា​ នៅពេលខាងមុខដ៏ខ្លីនេះ កម្ពុជានឹងមានខឿនសេដ្ឋកិច្ចរឹងមាំជាមិនខានឡើយ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកនាមរបស់អតីតប្រធានាធិបតីឥណ្ឌូនេស៊ី ដាក់ឈ្មោះផ្លូវពីរខ្សែនៅក្នុងរាជធានីភ្នំពេញ ដែលបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំនិងជិតស្និទ្ធនៃប្រទេសទំាងពីរ។

សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងអាណត្តិការទូតរបស់ ឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង ដែលបានរួមចំណែកដល់ការបន្តថែរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូនេស៊ី ឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត។​ បេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា​ ពិតជាបានបង្កលក្ខណៈសម្បត្តិកាន់តែប្រសើរថែមទៀតក្នុងការលើកស្ទួយវឌ្ឍនភាពនៃចំណងការទូតរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាមួយកម្រិតទៀត។

កម្ពុជា-ឥណ្ឌូនេស៊ី មានទំនាក់ទំនងការទូតជាមួយគ្នាជាង៦០ឆ្នាំមកហើយ ហើយថ្នាក់ដឹកនាំរបស់យើង តែងបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា រដ្ឋសភាកម្ពុជាពេញចិត្ត និងអបអរសាទរចំពោះសមិទ្ធផលទំាងឡាយ ដែលរដ្ឋាភិបាលនៃប្រទេសទំាងពីរសម្រេចបាន ដែលពិតជាបាននំាមកនូវផលប្រយោជន៍ដល់ប្រជាជាតិទំាងសងខាង។ ដោយឡែកនៅក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ ក៏មានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សាស្វែងយល់លើការងារនីតិកម្មនិងការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភារវាងរដ្ឋសភានៃប្រទេសទំាងពីរ។

ឆ្លៀតឱកាសនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលបានរួមចំណែកក្នុងដំណើរការ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាតាមរយៈ ជំនួយអភិវឌ្ឍន៍ធនធានមនុស្សការលើកកម្ពស់ សមត្ថភាពកងទ័ព ជំនួយផ្នែកអាកាសចរណ៍ស៊ីវិល និងជំនួយមនុស្សធម៌ផ្សេងៗច្រើនទៀត នាពេលកន្លងមកនេះ៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកបុរាណវិទ្យា កំពុងសិក្សាជ្រាវរកទីតាំងភូមិរស់នៅមនុស្សសម័យបុរាណ ការផ្លាស់ប្ដូរសាសនាពីព្រហ្មញ្ញ មកពុទ្ធសាសនាថេរវាទ និងការផ្លាស់ប្តូររាជធានីពីអង្គរ ទៅភាគខាងត្បូងមានតួបាសាន លង្វែក ឧដុង្គជាដើម !

អ្នកបុរាណវិទ្យា កំពុងសិក្សាជ្រាវរកទីតាំងភូមិរស់នៅមនុស្សសម័យបុរាណ ការផ្លាស់ប្ដូរសាសនាពីព្រហ្មញ្ញ មកពុទ្ធសាសនាថេរវាទ និងការផ្លាស់ប្តូររាជធានីពីអង្គរ ទៅភាគខាងត្បូងមានតួបាសាន លង្វែក ឧដុង្គជាដើម !

កិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់បន្តឆ្នាំ២០២៣ របស់មន្ទីរបរិស្ថានខេត្តសៀមរាប

កិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់បន្តឆ្នាំ២០២៣ របស់មន្ទីរបរិស្ថានខេត្តសៀមរាប

សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.