Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកបុរាណវិទ្យា កំពុងសិក្សាជ្រាវរកទីតាំងភូមិរស់នៅមនុស្សសម័យបុរាណ ការផ្លាស់ប្ដូរសាសនាពីព្រហ្មញ្ញ មកពុទ្ធសាសនាថេរវាទ និងការផ្លាស់ប្តូររាជធានីពីអង្គរ ទៅភាគខាងត្បូងមានតួបាសាន លង្វែក ឧដុង្គជាដើម !

ដោយ Pothe Thun
18/01/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អ្នកបុរាណវិទ្យា កំពុងសិក្សាជ្រាវរកទីតាំងភូមិរស់នៅមនុស្សសម័យបុរាណ ការផ្លាស់ប្ដូរសាសនាពីព្រហ្មញ្ញ មកពុទ្ធសាសនាថេរវាទ និងការផ្លាស់ប្តូររាជធានីពីអង្គរ ទៅភាគខាងត្បូងមានតួបាសាន លង្វែក ឧដុង្គជាដើម !
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អ្នកជំនាញបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងសហការជាមួយសាកលវិទ្យាល័យហាវ៉ៃសហរដ្ឋអាមេរិក រយ:ពេលជិត ៣ខែមកហើយ ដើម្បីធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅផ្នែកខាងត្បូងនៃប្រាសាទអង្គរវត្ត តាំងតែពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២មក។
អនុប្រធាននាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា លោក ទិន ទីណា មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរាបានសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ ធ្វើកំណាយស្រាវជ្រាវនេះគឺក្នុងគោលបំណង ដើម្បីសិក្សាស្វែងរកភូមិបុរាណ ទីសក្ការបូជា ព្រមទាំងសម្ភារ:ប្រើប្រាស់នានា ដែលមនុស្សបុរាណបានបន្សល់ទុក នៅក្នុង និងក្រៅរាជធានីអង្គរ ជាពិសេស នៅជុំវិញខេត្តសៀមរាប។

លោក មានប្រសាសន៍បន្ថែមថា ការកឃើញតាមរយ:កំណាយថ្មីៗនេះ អាចជាប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវ ការយល់ដឹងពីប្រវត្តិសាស្ត្រ ភូមិសាស្ត្រខ្មែរពីអតីតកាល រហូតមកដល់បច្ចុប្បន្ន ព្រមទាំងជាការរួមចំណែកការពារចំពោះបុរាណដ្ឋានលើតំបន់ដែលកំពុងអភិវឌ្ឍន៍ផងដែរ។ លោក បានពន្យល់ថា ការចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវនៅបរិវេណខាងត្បូង នៃប្រាសាទអង្គរវត្ត គឺដើម្បីផ្តោតទៅលើការសិក្សាស្រាវជ្រាវអំពីវិទ្យាសាស្ត្រ ដែលពាក់ព័ន្ធទៅនឹងការតាំងទីលំនៅ ការផ្លាស់ប្តូរសាសនាពីព្រហ្មញ្ញសាសនា ទៅគោរពពុទ្ធសាសនាថេរវាទ ការធ្លាក់ចុះនៃអំណាចកណ្តាល ការផ្លាស់ប្តូររាជធានីពីអង្គរទៅភាគខាងត្បូងមានតួបាសាន លង្វែក ឧដុង្គជាដើម ហើយក៏បានសិក្សាពីប្រវត្តិនៃការឡើងកាន់អំណាចនាសម័យកណ្តាលនៅសម័យលង្វែក សតវត្សរ៍ទី១៦ផងដែរ។ ទិន្នន័យដែលអ្នកស្រាវជ្រាវចង់ដឹង តាមរយ:ការយកវត្ថុកំណាយ មកវិភាគ អំពីការប្រែប្រួលរចនាសម្ព័ន្ធទីក្រុង ក្នុងសម័យក្រោយអង្គរ ចាប់ផ្ដើមពីសតវត្សរ៍ទី១៣ និងសម័យក្រោយៗមកទៀត។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025


ជាមួយគ្នានោះ លោក ហេង ពិភាល់ បណ្ឌិតបុរាណវិទ្យា នៃសាកលវិទ្យាល័យហាវ៉ៃ និងជាប្រធានគម្រោងស្រាវជ្រាវបានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវនេះ ក្នុងគោលបំណងរកមើលពីការផ្លាស់ប្តូររចនាសម្ព័ន្ធទីក្រុង ការផ្លាស់ប្ដូរវិទ្យាសាស្ត្រ មានន័យថាគឺជាការស្វែងរកទីតាំងដែលមនុស្សធ្លាប់រស់នៅទូទៅ។  ការផ្លាស់ប្ដូរវិទ្យាសាស្ត្រនេះ គឺវាទាក់ទងទៅនឹងទេសភាព(ស្ថានដីទូទៅ) ថាតើ សណ្ឋានដី ដែលមនុស្សធ្លាប់រស់នៅមានការផ្លាស់ប្ដូរយ៉ាងណាខ្លះ?។ ទាក់ទងទៅនឹងប្រវត្តិសាស្ត្រធំៗ មានដូចជាការផ្លាស់ប្ដូរជំនឿសាសនាពីព្រហ្មញ្ញមកគោរពពុទ្ធសាសនាមហាយាន និង ពុទ្ធសាសនាថេរវាទវិញនៅសតវត្សរ៍ទី១៣  តើបានជះឥទ្ធិពលអីខ្លះដល់ភូមិមនុស្ស ដែលធ្លាប់រស់នៅកណ្ដាលទីក្រុងអង្គរ និងតំបន់ជនបទជុំវិញអង្គរ?។ មួយវិញទៀត ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលយើងធ្លាប់ដឹងតៗគ្នា គឺការផ្លាស់ប្តូររាជធានីអង្គរ ថាតើវាពិតជាការបោះបង់ចោលទីក្រុងអង្គរមែនឬយ៉ាងណា? ។

អ្នកបុរាណវិទ្យា បានស្វែងរកនេះ ចាប់តាំងតែពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតមកដល់ត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ក្រុមអ្នកស្រាវជ្រាវ នៃអាជ្ញាធរជាតិអប្សរា និងអ្នកជំនាញមកពីសកលវិទ្យាល័យHawai នៃសហរដ្ឋអាមេរិក បានធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាចំនួន ២០រណ្តៅ ។នៅតាមរណ្តៅកំណាយទាំងនោះ គេបានរកឃើញខឿនវិហារនៃព្រះពុទ្ធសាសនា ថេរវាទ ធ្វើពីថ្មបាយក្រៀម ដែលមានបង្គោលសីម៉ាធ្វើពីថ្មភក់ នៅព័ទ្ធជុំវិញជា ៨ទិស ព្រមទាំងរកឃើញបំណែក កុលាលភាជន៍ និងកំទេចធ្យូង ដែលមនុស្សបុរាណបានប្រើប្រាស់ ដែលអាចយកសំណាកទាំងនោះទៅធ្វើការពិសោធន៍ រកចម្លើយទិន្នន័យបាននៅពេលខាងមុខ៕

 

អត្ថបទ និងរូបភាព:  លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: ភូមិបុរាណ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់បន្តឆ្នាំ២០២៣ របស់មន្ទីរបរិស្ថានខេត្តសៀមរាប

កិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់បន្តឆ្នាំ២០២៣ របស់មន្ទីរបរិស្ថានខេត្តសៀមរាប

សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

សាខាអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប បានចុះត្រួតពិនិត្យការចរាចរណ៍ទំនិញ ម្ហូបអាហារ នៅផ្សាលើធំថ្មី ក្រុងសៀមរាប ខណ: បុណ្យចូលឆ្នាំចិន វៀតណាម ខិតជិតមកដល់ !

សាខាអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប បានចុះត្រួតពិនិត្យការចរាចរណ៍ទំនិញ ម្ហូបអាហារ នៅផ្សាលើធំថ្មី ក្រុងសៀមរាប ខណ: បុណ្យចូលឆ្នាំចិន វៀតណាម ខិតជិតមកដល់ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.