Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បង្ហាញថាតម្លៃផលស្រូវឆ្នាំនេះកំពុងបង្ហាញនូវអត្តសញ្ញាណល្អប្រសើរ

ដោយ Pothe Thun
26/08/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បង្ហាញថាតម្លៃផលស្រូវឆ្នាំនេះកំពុងបង្ហាញនូវអត្តសញ្ញាណល្អប្រសើរ
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានមានប្រសាសន៍ថា ការងារបង្កបង្កើនផលស្រូវរដូវវស្សានៅខេត្តសៀមរាបឆ្នាំ២០២០នេះ សម្រេចបានសរុបជិត១៩ម៉ឺនហិកតា ស្មើនឹង១០១,៤៧ភាគរយនៃផែនការ ក្នុងនោះស្រូវស្រាលអនុវត្តបានជាង៤ម៉ឺនហិកតា , ស្រូវកណ្តាលជាង១ម៉ឺនហិកតា និងស្រូវធ្ងន់បានជាង៣ម៉ឺន៥ពាន់ហិកតា ខណៈដែលស្រុកពួកអនុវត្តបានជាង២ម៉ឺន៥ពាន់ហិកតា ហើយកំពុងច្រូតកាត់ប្រមូលផលស្រូវស្រាលបានប្រមាណជា២០០ហិកតាហើយ លើផ្ទៃដីស្រូវស្រាលជិត៣ពាន់ហិកតា ដែលទិន្នផលក្នុង១ហិកតា២,៥តោន និង ក្រុងសៀមរាប ក៏កំពុងមានសកម្មភាពប្រមូលផលស្រូវស្រាលផងដែរ លើផ្ទៃដីប្រមាណជា៤៥០ហិកតាហើយ ក្នុងចំណោមផ្ទៃដីដែលអនុវត្តបាន ជាង៤.០០០ហិចតា ដែលទិន្នផលប្រហែលជា៣,៥តោនក្នុងហិកតា។លោក ទា គឹមសុទ្ធ មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសនៃការចុះពិនិត្យមើលសកម្មភាពច្រូតកាត់ប្រមូលផលស្រូវនៅឃុំសំរោងយា ក្នុងស្រុកពួក កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ។

លោក ទា គឹមសុទ្ធ មានប្រសាសន៍បន្ថែមថា នៅក្នុងអំឡុងពេលដើមរដូវនៃការប្រមូលផលស្រូវស្រាលនេះ តម្លៃស្រូវកំពុងស្ថិតក្នុងអត្តសញ្ញាណដ៏ល្អប្រសើរ គឺពួកគាត់លក់ស្រូវសើមបានពី៨០០ ទៅ ៨៥០រៀលក្នុង១គីឡូក្រាម បើជាស្រូវស្ងួតវិញពួកគាត់អាចលក់បានពី១.១០០ ទៅ ១.២០០រៀលក្នុង១គីឡូក្រាម គឺវាខុសគ្នាកាលពីឆ្នាំមុន ដែលពួកគាត់លក់ស្រូវស្ងួត បានតែពី៦៥០ ទៅ ៧០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម ដែលនេះគឺជាកាលានុវត្តភាពសម្រាប់កម្ពុជា ឈោងចាប់យកឱកាសទីផ្សារកសិផលលើវិស័យស្រូវអង្ករ ក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ ។

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានបង្ហាញនូវការជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃនៃប្រមុខរាជរដ្ឋាភិបាល ដែលជំរុញបានទាន់ពេលវេលាលើវិស័យកសិកម្មកម្ពុជា ខណៈពេលដែលពិភពលោកកំពុងទទួលរងវិបត្តិកូវីត១៩ ដែលស្រូវអង្ករ គឺជាប្រភពស្បៀងមិនអាចខ្វះបាន ជាក់ស្តែងសហគមន៍អ៊ឺរ៉ុបនៅតែបន្តបញ្ជាទិញ ហើយដែលជាពិសេសនោះគឺប្រទេសចិន ដោយឡែកប្រទេសវៀតណាមក៏មានតម្រូវការខ្ពស់ក្នុងការនាំចូលស្រូវអង្ករពីកម្ពុជា ដូច្នេះស្រូវអង្ករកម្ពុជា សង្ឃឹមថាមិនមានហានីភ័យលើតម្លៃធ្លាក់ចុះនោះឡើយ ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង និង លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: តម្លៃស្រូវ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាគមកូរ៉េប្រចាំខេត្តសៀមរាប៖ក្រុមហ៊ុនទេសចរនិងប្រជាជននៃប្រទេសកូរ៉េខាងត្បូង ស្នាក់នៅក្នុងខេត្តសៀមរាប កំពុងជួបបញ្ហាជីវភាព អំឡុងវិបត្តិជាសកលនៃជំងឺកូវីដ១៩

សមាគមកូរ៉េប្រចាំខេត្តសៀមរាប៖ក្រុមហ៊ុនទេសចរនិងប្រជាជននៃប្រទេសកូរ៉េខាងត្បូង ស្នាក់នៅក្នុងខេត្តសៀមរាប កំពុងជួបបញ្ហាជីវភាព អំឡុងវិបត្តិជាសកលនៃជំងឺកូវីដ១៩

យុវសិស្សស័្មគ្រចិត្តស្រុកស្រីស្នំ បើកយុទ្ធនាការបន្តផ្សព្វផ្សាយ និងបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីត១៩ ក្នុងសហគមន៍

យុវសិស្សស័្មគ្រចិត្តស្រុកស្រីស្នំ បើកយុទ្ធនាការបន្តផ្សព្វផ្សាយ និងបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីត១៩ ក្នុងសហគមន៍

ក្រសួងសាធារណការនិងដឹកជញ្ជូន គ្រោងពង្រីកទំហំផ្លូវជាតិលេខ៦ចាប់ពីរង្វង់មូលព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប រហូតដល់ ចំណុចភ្លើងស្តុបក្បែរសណ្ឋាគារសុខាអង្គរ

ក្រសួងសាធារណការនិងដឹកជញ្ជូន គ្រោងពង្រីកទំហំផ្លូវជាតិលេខ៦ចាប់ពីរង្វង់មូលព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប រហូតដល់ ចំណុចភ្លើងស្តុបក្បែរសណ្ឋាគារសុខាអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.