Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សមាគមកូរ៉េប្រចាំខេត្តសៀមរាប៖ក្រុមហ៊ុនទេសចរនិងប្រជាជននៃប្រទេសកូរ៉េខាងត្បូង ស្នាក់នៅក្នុងខេត្តសៀមរាប កំពុងជួបបញ្ហាជីវភាព អំឡុងវិបត្តិជាសកលនៃជំងឺកូវីដ១៩

ដោយ Pothe Thun
26/08/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សមាគមកូរ៉េប្រចាំខេត្តសៀមរាប៖ក្រុមហ៊ុនទេសចរនិងប្រជាជននៃប្រទេសកូរ៉េខាងត្បូង ស្នាក់នៅក្នុងខេត្តសៀមរាប កំពុងជួបបញ្ហាជីវភាព អំឡុងវិបត្តិជាសកលនៃជំងឺកូវីដ១៩
49
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មុនការផ្ទុះឡើងនៃជំងឺកូវីដ១៩ ប្រជាជនកូវ៉េខាងត្បូង ស្នាក់នៅក្នុងខេត្តសៀមរាប មានប្រមាណជាង១៣០០នាក់ ភាគច្រើនពួកគេជា ផ្ដល់សេវា និង បម្រើការក្នុងវិស័យទេសចរណ៍ ក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តសៀមរាប បច្ចុប្បន្ន ពួកគេស្នាក់នៅក្នុងខេត្តត្រឹមតែចន្លោះ៣០០ ទៅ៤០០នាក់ប៉ុណ្ណោះ ដោយសារពួកគេពុំមានការងារធ្វើ នេះបើតាមការឲ្យដឹងពី លោក ផាក វ៉ូ ស៊ុក ប្រធានសមាគមកូរ៉េប្រចាំខេត្តសៀមរាប នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។

តាមរយៈរបាយការណ៍ របស់ក្រសួងទេសចរណ៍ បង្ហាញថា នៅឆ្នាំ២០១៨ ភ្ញៀវទេសចរកូរ៉េខាងត្បូង មានចំនួនជាង៣០ម៉ឺននាក់ ដោយឡែកនៅ៤ខែដើមឆ្នាំ២០២០ ទេសចរបរទេស មានត្រឹមតែជាង ១.១លាននាក់ប៉ុណ្ណោះ។

តាមរយៈអ្នកបកប្រែ ប្រធានសមាគមកូរ៉េប្រចាំខេត្តសៀមរាបរូបនេះ បញ្ជាក់ថា នៅទូទាំងប្រទេសកម្ពុជាប្រជាជនកូរ៉េមានចំនួនជាង១៣០០០នាក់ សម្រាប់ខេត្តសៀមរាប មានជនជាតិកូរ៉េ សរុបចន្លោះពី៣០០ទៅ៤០០នាក់ ក្នុងនោះ ជនជាតិកូរ៉េ បានរៀបការជាមួយជនជាតិខ្មែរប្រហែល៥០នាក់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ទោះបីស្ថិតក្នុងស្ថានភាពនៃវិបត្តិជាសកលនៃជំងឺកូវីដ១៩ ក្រុមហ៊ុនទេសចរកូរ៉េក្នុងខេត្តសៀមរាប រំពឹងថា កំណើនភ្ញៀវទេសចរបរទេសនឹងមានការកើនឡើងវិញ បន្ទាប់ពីវិបត្តិនេះមានភាពធូរស្រាល ឬបញ្ចប់ទាំងស្រុង។ តែចំពោះមុខ ការផ្ដល់ជំនួយសប្បុរសធម៌ គឺជាផ្នែកមួយ ដែលសមាគមកូរ៉េប្រចាំខេត្តសៀមរាប តែងតែបានស្វែងរកអង្គការដៃគូ ដើម្បីជួយឧបត្ថម្ភទៅដល់អ្នក ដែលបានជួបផលប៉ះពាល់នៃវិបត្តិនេះ។ ទន្ទឹមនោះ អង្គការសារាំងបាត់ ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសកូរ៉េខាងត្បូង បានចូលរួមជាលើកដំបូង ជាមួយសមាគមកូរ៉េប្រចាំខេត្តសៀមរាប សម្រាប់ជាការរំលែកនូវការលំបាកមួយរយៈពេល ដល់ប្រជាពលរដ្ឋខ្មែរ និងកូរ៉េក្នុងខេត្តសៀមរាប។

លោកស្រីតំណាងអង្គការសារាំងបាត់ប្រចាំខេត្តសៀមរាប តាមរយៈអ្នកបកប្រែ បង្ហាញថា សម្រាប់ខេត្តសៀមរាប អង្គការរបស់លោកស្រី នាពេលកន្លងមកបានចូលរួមការងារមនុស្សធម៌ ការងារសង្គមជាច្រើននៅតាមសហគមន៍ជាមួយអាជ្ញាធរខេត្ត ។

គួរជម្រាបថា អំណោយឧបត្ថម្ភដោយ អង្គការសារាំងបាត់ និងអនុវត្តន៍ដោយ សមាគមកូរ៉េប្រចាំខេត្តសៀមរាប ផ្ដល់ជូនប្រជាពលរដ្ឋកូរ៉េ និងប្រជាពលរដ្ឋខ្មែររៀបការជាមួយជនជាតិកូរ៉េ ចំនួន ១៥០គ្រួសារ ដោយមួយគ្រួសារទទួលបាន អំណោយមួយកេស រួមមាន គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។

អត្ថបទ និង រូបថត ៖ លោក សេង ផល្លី

Tags: សមាគមកូរ៉េប្រចាំខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវសិស្សស័្មគ្រចិត្តស្រុកស្រីស្នំ បើកយុទ្ធនាការបន្តផ្សព្វផ្សាយ និងបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីត១៩ ក្នុងសហគមន៍

យុវសិស្សស័្មគ្រចិត្តស្រុកស្រីស្នំ បើកយុទ្ធនាការបន្តផ្សព្វផ្សាយ និងបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីត១៩ ក្នុងសហគមន៍

ក្រសួងសាធារណការនិងដឹកជញ្ជូន គ្រោងពង្រីកទំហំផ្លូវជាតិលេខ៦ចាប់ពីរង្វង់មូលព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប រហូតដល់ ចំណុចភ្លើងស្តុបក្បែរសណ្ឋាគារសុខាអង្គរ

ក្រសួងសាធារណការនិងដឹកជញ្ជូន គ្រោងពង្រីកទំហំផ្លូវជាតិលេខ៦ចាប់ពីរង្វង់មូលព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប រហូតដល់ ចំណុចភ្លើងស្តុបក្បែរសណ្ឋាគារសុខាអង្គរ

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ជួបសំណេះសំណាលមន្ត្រី នៃមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ជួបសំណេះសំណាលមន្ត្រី នៃមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.