សមាគមទីភ្នាក់ងារទេសចរណ៍នៅខេត្តសៀមរាប អំពាវនាវរួមគ្នា សូមឲ្យបញ្ចុះតម្លៃសេវាស្នាក់នៅ ម្ហូបអាហារ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ
យោងតាមការអះអាង និងផ្សព្វផ្សាយរួមគ្នា រវាងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ដែលហៅកាត់ថា CATA , ក្លឹបសមាគមប្រតិបត្តិករទេសចរណ៍សៀមរាប ដែលហៅកាត់ថា STC និងមន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងនាមអាជ្ញាធរខេត្តសៀមរាប នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរួមគ្នាបង្ហាញអំពីវិធីសាស្ត្រ និងការអំពាវនាវ ដើម្បីបញ្ចុះតម្លៃសេវាធ្វើដំណើរតាមជើងហោះហើរ ម្ហូបអាហារ និងសេវាស្នាក់នៅ ក្នុងឱកាសប្រារព្ធពិធីថ្ងៃពិសាអុំបុកសាមគ្គីថែសន្តិភាព ...