កសិករជាអ្នកដាំដំណាំតាង៉ែន នៅភ្នំគូលេនខេត្ដសៀមរាប រកចំណូបានជាង១លានរៀលក្នុងមួយថ្ងៃៗ
កសិករមួយគ្រួសារ នៅឃុំត្បែងស្រុកបន្ទាយស្រី ខេត្ដសៀមរាប បានប្រាក់ចំណូលប្រចាំគ្រួសារជាងមួយលានរៀល ក្នុងមួយថ្ងៃៗ ពីទិន្នផលដំណាំហូបផ្លែតាង៉ែន ដែលធ្វើអោយកសិកររូបនោះ មានគម្រោងដាំដំណាំហូបផ្លែជាច្រើប្រភេទទៀត។ អ្នកស្រី ឌួង សំណាង ជាម្ចាស់ចំការតាង៉ែន នៅជើងភ្នំគូលែន បានអោយដឹងនៅថ្ងៃទី២១ ខែមករានេះថា ដើមតាង៉ែននេះ អ្នកស្រីបានដាំឡើងក្នុងរយ:ពេល៧ឆ្នាំ ហើយក៏បានទទួលផលរយ:ពេល៣ឆ្នាំមកហើយដែរ ដោយគ្រាន់តែទិន្នផលលើកទី១ បានចំណូល៥ពាន់ដុល្លាក្នុងមួយឆ្នាំ ...