Thursday, April 23, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

កសិករជាអ្នកដាំដំណាំតាង៉ែន នៅភ្នំគូលេនខេត្ដសៀមរាប រកចំណូបានជាង១លានរៀលក្នុងមួយថ្ងៃៗ

ដោយ Pothe Thun
22/01/2021
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កសិករមួយគ្រួសារ នៅឃុំត្បែងស្រុកបន្ទាយស្រី ខេត្ដសៀមរាប បានប្រាក់ចំណូលប្រចាំគ្រួសារជាងមួយលានរៀល ក្នុងមួយថ្ងៃៗ ពីទិន្នផលដំណាំហូបផ្លែតាង៉ែន ដែលធ្វើអោយកសិកររូបនោះ មានគម្រោងដាំដំណាំហូបផ្លែជាច្រើប្រភេទទៀត។

អ្នកស្រី ឌួង សំណាង ជាម្ចាស់ចំការតាង៉ែន នៅជើងភ្នំគូលែន បានអោយដឹងនៅថ្ងៃទី២១ ខែមករានេះថា ដើមតាង៉ែននេះ អ្នកស្រីបានដាំឡើងក្នុងរយ:ពេល៧ឆ្នាំ ហើយក៏បានទទួលផលរយ:ពេល៣ឆ្នាំមកហើយដែរ ដោយគ្រាន់តែទិន្នផលលើកទី១ បានចំណូល៥ពាន់ដុល្លាក្នុងមួយឆ្នាំ លើក២បានចំណូលថវិកាជាង១ម៉ឺនដុល្លារ ប៉ុន្ដែសម្រាប់ឆ្នាំនេះអាចផ្ដល់ចំណូលជាង ២៥០ដុល្លាក្នុងមួយថ្ងៃៗ ដែលស្មើរនឹង១លានរៀល។ អ្នកស្រីបន្ថែមថា ពូជផ្លែតាង៉ែននេះបានយកមកពីប្រទេសថៃ ហើយមានរស់ជាតិផ្អែមដូចផ្លែមៀន។ អ្នកស្រីបានសម្ដែងការសប្បាយចិត្ដក្រោយពេលចំណូលថវិកាប្រចាំថ្ងៃ បើទោះបីបញ្ហាជំងឺកូវីដ-១៩ក៏ដោយ។ អ្នកស្រីបន្ថែមថា ការទទួលបានទិន្នផលតាង៉ែននេះ មានរយៈពេល១ខែ ដែលជាផ្នែកមួយបានជួយដល់ជីវភាពគ្រួសារបស់គាត់ផងដែរ។

អ្នកស្រី ឌួង សំណា បានលើកឡើងទៀតថា អ្នកស្រីបានដាំដើមតាង៉ែន៤៥០ដើមនៅលើផ្ទៃដី៣ហិកតា ដែលមកដល់នេះបាននឹងកំពុងទទួលផលគួរអោយគាប់ចិត្ដ ស្របពេលពិភពលោកកំពុងជួបវិបត្ដិសេដ្ឋកិច្ចគ្រួសារ ដោយសារបញ្ហាជំងឺកូវីដ-១៩។ អ្នកស្រីបន្ថែមថា មូលហេតុដែលធ្វើអោយអ្នកស្រីសម្រេចចិត្ដដាំដើមតាង៉ែន នៅជើងភ្នំគូលេននេះ ដោយសារដីតំបន់នោះមានជីវជាតិ និងគុណភាពដីល្អ ងាយស្រួលដាំដំណាំហូបផ្លែ ហើយទទួលបានផលល្អផងដែរ។ អ្នកស្រីគ្រោងដាំដំណាំហូបផ្លែជាច្រើនមុខទៀត រួមមាន ដើមធូរែន ដើមខ្នុរ ជាពិសេសដើមគូលែន ដើម្បីស្របតាមអត្ដសញ្ញាណភ្នំគូលែនផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថាកាលពីពេលថ្មីៗនេះ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បន្ទាប់ពីបានធ្វើដំណើរទៅកាន់ចម្ការតាង៉ែន របស់អ្នកស្រី ឌួង សុភាព បានសរសេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោកថា “ខ្ញុំពិតជាចង់ឃើញបងប្អូនប្រជាកសិករនៅក្នុងស្រុកបន្ទាយស្រី និងអ្នកវិនិយោគ នាំគ្នាដាំដំណាំហូបផ្លែឱ្យបានច្រើន ជាពិសេសប្រភេទដែលលក់បានថ្លៃ មានភាពទាក់ទាញ និងមានទីផ្សារទូលំទូលាយសម្រាប់វិស័យទេសចរណ៍ ហើយរៀបចំចម្ការនិងកសិដ្ឋានរបស់ខ្លួនឱ្យទៅជារមណីយដ្ឋានសម្រាប់មកលេងកម្សាន្តផង។ បើធ្វើបែបនេះបាន ខ្ញុំជឿថាយើងនឹងអាចជម្រុញឱ្យអ្នកទេសចរមកលេងស្រុករបស់យើងកាន់តែច្រើន ព្រមទាំងអាច”នាំចេញនៅនឹងកន្លែង” នូវកសិផលទាំងនេះទៅផ្គត់ផ្គង់ដល់ក្នុងក្រុងសៀមរាបទៀតផង។ រដ្ឋបាលស្រុកត្រៀមខ្លួនរួចជាស្រេចក្នុងការជម្រុញទីផ្សារ និងផ្តល់ការគាំទ្រគ្រប់រូបភាព ធ្វើយ៉ាងណាដើម្បីឱ្យបន្ទាយស្រី សម្រេចបាននូវចក្ខុវិស័យជា«ដែនដីកសិទេសចរណ៍» ដ៏គួរឱ្យទាក់ទាញមួយនៅក្នុងពេលអនាគត”៕

អត្ថបទ និងរូបភាព: លោក ឈិត សាវី ,ជា ស្រស់
កែសម្រួល៖ លីវ សុខុន

Tags: កសិករតាង៉ែន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមហ៊ុនក្នុងស្រុកចំនួន២ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា លើការផ្គត់ផ្គង់ និងបញ្ជាទិញ ផលិតផលកសិ-ពាណិជ្ជកម្មបន្លែ ក្នុងខេត្តសៀមរាប

ក្រុមហ៊ុនក្នុងស្រុកចំនួន២ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា លើការផ្គត់ផ្គង់ និងបញ្ជាទិញ ផលិតផលកសិ-ពាណិជ្ជកម្មបន្លែ ក្នុងខេត្តសៀមរាប

ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

    35 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.