Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរមីន ប្រកាសក្រុងសៀមរាបនិងស្រុកក្រឡាញ់ ជាក្រុងស្រុកអស់មីនក្នុងខេត្តសៀមរាប

ដោយ Pothe Thun
17/01/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរមីន ប្រកាសក្រុងសៀមរាបនិងស្រុកក្រឡាញ់ ជាក្រុងស្រុកអស់មីនក្នុងខេត្តសៀមរាប
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងនៅសាលាក្រុងសៀមរាប រសៀលថ្ងៃទី១៦ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បង្ហាញថា ទំហំផ្ទៃដីសរុប ៩៤៦,៥១២ ម៉ែត្រក្រឡា ដែលស្ថិតនៅក្នុងក្រុងសៀមរាប និងស្រុកក្រឡាញ់ត្រូវបានបញ្ចប់ការងារបោសសម្អាតមីនទាំងស្រុង និងប្រកបដោយជោគជ័យ។

ជាមួយនេះដែរ ឯកឧត្ដម លី ធុជ ក៏បានបញ្ជាក់ដែរថា សម្រាប់ខេត្តសៀមរាបទាំងមូល នៅសល់ផ្ទៃដីសង្ស័យមានមីនចំនួន ៤៨,៩៣៦,៤៩៩ ម៉ែត្រក្រឡាទៀត ក្នុងនោះ ចម្ការមីនចំនួន ៥៧០កន្លែង ដែលស្ថិតក្នុងស្រុកចំនួន ១០។ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា គម្រោងបញ្ចប់ការបោសសម្អាតមីនរួមគ្នាក្នុងឆ្នាំ២០២៣នេះ នឹងមានកិច្ចសហការជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករជាតិ-អន្តរជាតិ រួមមាន រាជរដ្ឋាភិបាលកម្ពុជា (គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន និងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥) អាល្លឺម៉ង់ ស្វីស អាមេរិក អង់គ្លេស អៀរឡង់ ចិន HDR&D អង្គភាពស៊ីម៉ាក់ អង្គការ HALO Trust អង្គការដោះមីនកម្ពុជា និងអង្គការ APOPO ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ និងផ្តល់លទ្ធភាពងាយស្រួលដល់កងកម្លាំងបោសសម្អាតមីនទាំងអស់ ក៏ដូចជាកងកម្លាំងបោសសម្អាតមីនរបស់អង្គការ HALO Trust ធ្វើការបញ្ចប់ការងារបោសសម្អាតមីនក្នុងក្រុងសៀមរាប និងស្រុកក្រឡាញ់ទទួលបានជោគជ័យ។ តាមរយៈគម្រោងនេះផងដែរ អង្គការ HALO Trust នៅឆ្នាំ២០២៣នេះ នឹងបញ្ចប់ការងារបោសសម្អាតមីននៅស្រុកចំនួនពីរបន្ថែមទៀតក្នុងខេត្តសៀមរាប រួមមានស្រុកពួក និងស្រុកស្រីស្នំ។

ទន្ទឹមនោះ ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានលើកឡើងថា គិតចាប់ពីពេលនេះ កម្ពុជា នៅសល់រយៈពេល ៣ឆ្នាំទៀត ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី “កម្ពុជាគ្មានមីនឆ្នាំ២០២៥” ដែលបច្ចុប្បន្ន យើងនៅសល់ទំហំផ្ទៃដីមានមីនចំនួន ៦៤៨ គីឡូម៉ែត្រក្រឡា។ ដោយឡែក ឯកឧត្ដម ក៏បានលើកឡើងថា ទោះបីយើងដោះស្រាយបញ្ហាមីនចប់ត្រឹមឆ្នាំ២០២៥ក្ដី ប៉ុន្តែបញ្ហាសំណល់ជាតិផ្ទុះពីសង្រ្គាម ដូចជា គ្រាប់បែកទម្លាក់ពីលើយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ ក៏នៅតែជាបញ្ហាដ៏ធំ ដែលយើងមិនអាចដោះស្រាយ បានអស់ត្រឹមឆ្នាំ២០២៥ ឡើយ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប លើកឡើងថា ចាប់ពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករជាតិ-អន្តរជាតិ បានធ្វើការបោសសម្អាតចម្ការមីនក្នុងខេត្តសៀមរាប លើផ្ទៃដីសរុប ៨.៨១៣ហិកតា និងរកឃើញ មីនថ្មើជើង ចំនួនជាង ២១ពាន់គ្រាប់ មីនតោនចំនួន ៧២៧គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមគ្រប់ប្រភេទមានចំនួនជាង១១៤ពាន់គ្រាប់។ ជាមួយនេះ តាមរយៈយន្តការសកម្មភាពកម្ចាត់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រដ្ឋបាលខេត្តសៀមរាប បាននិងកំពុងបន្តធ្វើការបោសសម្អាត ការផ្សព្វផ្សាយអប់រំ គ្រោះថ្នាក់ដោយសារមីន ដោយសហការជាមួយក្រុមការងារផែនការសកម្មភាពមីន អាជ្ញាធរមូលដ្ឋាន អង្គភាពពាក់ព័ន្ធចូលរួមសហការអនុវត្តជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក សេង ផល្លី

Tags: ក្រុងសៀមរាបមីនស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ផ្តល់អនុសាសន៍៦ចំណុច ដល់ភាគីពាក់ព័ន្ធរួមគ្នាថែរក្សាសម្បត្តិបេតិកភណ្ឌក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែមានប្រសិទ្ធភាព

សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ផ្តល់អនុសាសន៍៦ចំណុច ដល់ភាគីពាក់ព័ន្ធរួមគ្នាថែរក្សាសម្បត្តិបេតិកភណ្ឌក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែមានប្រសិទ្ធភាព

សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ផ្តល់អនុសាសន៍៦ចំណុច ដល់ភាគីពាក់ព័ន្ធរួមគ្នាថែរក្សាសម្បត្តិបេតិកភណ្ឌក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែមានប្រសិទ្ធភាព

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី អញ្ជើញសម្ពោធអគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ខេត្តសៀមរាប

កសិករស្រុកពួកខេត្តសៀមរាប ត្រេកអរចំពោះតម្លៃស្រូវទទួលបានជាង៩០០រៀល ក្រោយការដាំស្ដារឡើងវិញ

កសិករស្រុកពួកខេត្តសៀមរាប ត្រេកអរចំពោះតម្លៃស្រូវទទួលបានជាង៩០០រៀល ក្រោយការដាំស្ដារឡើងវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.