Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ផ្តល់អនុសាសន៍៦ចំណុច ដល់ភាគីពាក់ព័ន្ធរួមគ្នាថែរក្សាសម្បត្តិបេតិកភណ្ឌក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែមានប្រសិទ្ធភាព

ដោយ Pothe Thun
17/01/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ផ្តល់អនុសាសន៍៦ចំណុច ដល់ភាគីពាក់ព័ន្ធរួមគ្នាថែរក្សាសម្បត្តិបេតិកភណ្ឌក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែមានប្រសិទ្ធភាព
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ស្ថិតនៅក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ក្នុងការជំរុញ និងផ្តួចផ្តើមគំនិត ស្នើផ្លាស់ប្តូរទីតាំងស្នាក់ការចាស់ របស់អង្គភាពនគរបាលការពារបេតិកភណ្ឌ ដែលមានសភាពទ្រុឌទ្រោម មិនរៀបរយ និងកៀកជិតប្រាសាទអង្គរវត្ត ដែលអាចនឹងប៉ះពាល់ដល់ស្រទាប់បុរាណវិទ្យានៅក្រោមដី។

ជាមួយនោះ សម្តេចក្រឡាហោម ក៏បានលើកឡើងផងដែរថា នូវអនុសាសន៍ចំនួន ៦ចំណុច ដើម្បីឱ្យអាជ្ញាធរខេត្តសៀមរាប អង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ និងអាជ្ញាធរជាតិអប្សរា រួមសហការគ្នាដោយរលូន ក្នុងការពង្រឹងប្រសិទ្ធភាព ការងារថែរក្សាសម្បត្តិបេតិកភណ្ឌ ក្នុងរមណីយដ្ឋានអង្គរ ៖

១- អាជ្ញាធរខេត្តសៀមរាប អង្គភាពនគរបាលការពារបេតិកភណ្ឌ ត្រូវបន្តសហការជិតស្និទ្ធ ជាមួយអាជ្ញាធរជាតិអប្សរា ក្នុងកិច្ចការថែរក្សា ការពារបេតិកភណ្ឌជាតិ ក្នុងរមណីយ ដ្ឋានអង្គរ និងខេត្តសៀមរាប ជាពិសេសកិច្ចការស្រាវជ្រាវ និងអនុវត្តន៍វិធានការឱ្យបានជាដាច់ខាត ក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបរាល់អំពើល្មើសច្បាប់ ការបំផ្លិចបំផ្លាញ ការជីកកកាយវត្ថុបុរាណ ការកាប់បំផ្លាញព្រៃឈើ ការលួចលាក់ ប្លន់ ការទិញ លក់ និងការដឹកជញ្ជូនបេតិកភណ្ឌសម្បត្តិវប្បធម៌ប្រវត្តិសាស្រ្តដែលជាភារកិច្ចចម្បងរបស់ខ្លួន។
២- អង្គភាពនគរបាលការពារបេតិកភណ្ឌត្រូវពិនិត្យ រៀបចំកំណត់ទីតាំងឈរជើងការពារអាទិភាពជាថ្មី និងការចល័តយាមល្បាតជាអចិន្ត្រៃយ៍ ជាពិសេសនៅពេលយប់ តាមចំណុចសំខាន់ៗនៃតំបន់រមណីយដ្ឋានអង្គរ និងតំបន់ពាក់ព័ន្ធផ្សេងទៀត។
៣-អង្គភាពនគរបាលការពារបេតិកភណ្ឌត្រូវបង្កើនការអប់រំពង្រឹងសីលធម៌ វិន័យកងកម្លាំងនិងមនសិការវិជ្ជាជីវៈស្រលាញ់បេតិកភណ្ឌវប្បធម៌ជាតិ សំដៅបង្ការ និងកាត់បន្ថយឱ្យបានដាច់ខាតនូវអំពើអនាធិបតេយ្យនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ផ្សេងៗ ទៀតតាមរយៈការអនុវត្តនូវវិន័យច្បាស់លាស់ព្រមទាំងវិធានការច្បាប់នានាប្រកបដោយតម្លាភាព និងយុត្តិធម៌ជាដាច់ខាត។
៤-អង្គភាពនគរបាលការពារបេតិកភណ្ឌ ត្រូវបន្តពង្រឹងកិច្ចសហការជាមួយកម្លាំងមាន សមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងកិច្ចការពារសុវត្ថិភាព សន្តិសុខ និង រក្សារបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសកិច្ចការពារសុវត្ថិភាព សន្តិ សុខភ្ញៀវជាតិ និងអន្តរជាតិ ដែលមកបំពេញបេសកកម្ម ធ្វើទស្សនកិច្ច ឬធ្វើទេសចរណ៍ ក្នុងតំបន់រមណីយដ្ឋានអង្គរ សៀមរាប និងតំបន់ផ្សេងៗ។
៥- អាជ្ញាធរខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា អង្គភាពនគរបាលការពារបេតិកភណ្ឌ និងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តខិតខំថែរក្សាបរិស្ថានធម្មជាតិដែលជាផ្នែកមួយនៃទេសភាព វប្បធម៌របស់រមណីយដ្ឋានអង្គរ តាមរយៈការដាំដើមឈើឡើងវិញបង្កើនភាពបៃតង បន្តស្តារប្រព័ន្ធធារាសាស្រ្តបុរាណដើម្បីពង្រឹងកិច្ចការអភិរក្សក៏ដូចជាបង្កើតបាននូវផាសុកភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិលំហែ និងកំសាន្ត។
៦- អាជ្ញាធរខេត្តសៀមរាប និងអង្គភាពនគរបាលការពារបេតិកភណ្ឌ ត្រូវបន្តចូលរួមនិង ទំនាក់ទំនងជាមួយអង្គការយូណេស្កូ និងអង្គការអន្តរជាតិនានា ដើម្បីទទួលការណែនាំ និងការផ្សព្វផ្សាយគោលការណ៍ផ្សេងៗ សំដៅបម្រើឱ្យការងារការពារបេតិកភណ្ឌវប្បធម៌។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរជម្រាបថា មូលដ្ឋានថ្មីនៃអង្គភាពនគរបាលការពារបេតិកភណ្ឌនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំជិត២ហិកតា ដែលជាការដោះស្រាយគោលនយោបាយរួម របស់អាជ្ញាធរជាតិអប្សរា និងបានប្រើប្រាស់អស់ថវិកា សរុបប្រមាណ៧ប៊ីលាន ១៩៨លានរៀល (៧,១៩៨,០០០,០០០៛) ជាថវិកាបានមកពីមូលនិធិអភិរក្សឆ្នាំ២០១៨ នៃអាជ្ញាធរជាតិអប្សរា។

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក សេង ផល្លី

Tags: សម្បត្តិបេតិកភណ្ឌ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ផ្តល់អនុសាសន៍៦ចំណុច ដល់ភាគីពាក់ព័ន្ធរួមគ្នាថែរក្សាសម្បត្តិបេតិកភណ្ឌក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែមានប្រសិទ្ធភាព

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី អញ្ជើញសម្ពោធអគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ខេត្តសៀមរាប

កសិករស្រុកពួកខេត្តសៀមរាប ត្រេកអរចំពោះតម្លៃស្រូវទទួលបានជាង៩០០រៀល ក្រោយការដាំស្ដារឡើងវិញ

កសិករស្រុកពួកខេត្តសៀមរាប ត្រេកអរចំពោះតម្លៃស្រូវទទួលបានជាង៩០០រៀល ក្រោយការដាំស្ដារឡើងវិញ

សិស្សមកពីវិទ្យាល័យចំនួន២ក្នុងខេត្តសៀមរាប ចុះសិក្សាស្វែងយល់ពីប្រាសាទអង្គរវត្ត និងការស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត

សិស្សមកពីវិទ្យាល័យចំនួន២ក្នុងខេត្តសៀមរាប ចុះសិក្សាស្វែងយល់ពីប្រាសាទអង្គរវត្ត និងការស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.