Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ខេត្តសៀមរាបបិទបញ្ចប់ ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្រុកទាំង១២ ជាស្ថាពរ

ដោយ Pothe Thun
13/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ខេត្តសៀមរាបបិទបញ្ចប់ ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្រុកទាំង១២ ជាស្ថាពរ
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ មានរយៈពេល៤ថ្ងៃ ដែលរដ្ឋបាលខេត្តសៀមរាប បានប្រកាសការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្រុកទាំង១២ របស់ខ្លួនរួចរាល់ជាស្ថាពរ។ នៅថ្ងៃបញ្ចប់នេះដែរ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីទៅដល់ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ជាស្រុកគោលដៅចុងក្រោយ ដែលត្រូវបានប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងស្រុក ។

ចំពោះស្រុកក្រឡាញ់ មន្ត្រីដែលបានធ្វើសមាហរណកម្ម និងការរៀបចំដាក់បញ្ចូលទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាល មានចំនួនសរុប ៤៧នាក់ និងរដ្ឋបាលស្រុកស្រីស្នំសរុបមានចំនួន ២៩នាក់។

ឯកឧត្តម ទៀ សីហា បានលើកឡើងថា ការរៀបចំ និងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅតាមប្រទេសនីមួយៗ មានលក្ខណៈផ្សេងៗគ្នា អាស្រ័យទៅតាមកត្តាភូមិសាស្ត្រ ប្រជាសាស្ត្រ ស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងប្រពៃណីនៃប្រទេសនីមួយៗ។ ដោយឡែក ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជា មានគោលបំណងសំខាន់ៗចំនួន៣ ៖ ទី១៖ ពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ឲ្យចាក់គ្រឹះរហូតដល់មូលដ្ឋានតាមរយៈការបោះឆ្នោតបង្កើតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលជាតំណាងរបស់ប្រជាពលរដ្ឋឋ។ ទី២៖ លើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន តាមរយៈ ការផ្លាស់ប្តូរប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់មូលដ្ឋាន សំដៅផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឲ្យមានការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការ និងដោះស្រាយនូវបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ។ ទី៣៖ លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ក្នុងការធ្វើសេចក្តីសម្រេចពាក់ព័ន្ធនឹងការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ទន្ទឹមនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដល់អនុសាសន៍ មួយចំនួនសម្រាប់ជាប្រទីប ដើម្បីធានាដល់ការគ្រប់គ្រងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុកទាំងពីរនេះ ប្រកបដោយភាពមានរលូន រួមមាន ការចាត់ចែងអនុវត្តការងារ ឲ្យស្របទៅតាម នីតិវិធីរដ្ឋបាល និងនីតិវិធីហិរញ្ញវត្ថុ រហូតដល់មានការណែនាំថ្មីពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា, រៀបចំទីតាំងបំពេញការងារ ដើម្បីងាយស្រួលក្នុងទំនាក់ទំនងការងារ, ចរាចរលិខិតស្នាមផ្លូវការ ស្របតាមរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុក, គ្រប់គ្រងបុគ្គលិករបស់ការិយាល័យជំនាញនៃក្រសួង ស្ថាប័ននានា មកជាបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ របស់ក្រសួងមហាផ្ទៃ, គ្រប់គ្រងកិច្ចការ ឯកសារ និងទ្រព្យសម្បត្តិ ត្រូវបន្តគ្រប់គ្រង ដែល ធ្លាប់គ្រប់គ្រង និងប្រើប្រាស់ដោយការិយាល័យជំនាញនៃក្រសួង ស្ថាប័ន ខណៈធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ មុខងារទាំងនោះ នៅមិនទាន់បានផ្ទេរឱ្យបានស្របជាមួយមុខងារនៅឡើយ។ បន្ថែមពីនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានលើកពីការ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សា និងការគាំទ្រដល់រដ្ឋបាលឃុំផងដែរ។

អត្ថបទ៖ សេង ផល្លី
រូបភាព៖ មន្ត្រីមន្ទីរព័ត៌មានខេត្ត

Tags: រចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកស្វាយលើរដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វគ្គបណ្តុះបណ្តាលស្តីពីការកសាងផែនការ ការត្រួតពិនិត្យនិងវាយតម្លៃ និងសរសេររបាយការណ៍

វគ្គបណ្តុះបណ្តាលស្តីពីការកសាងផែនការ ការត្រួតពិនិត្យនិងវាយតម្លៃ និងសរសេររបាយការណ៍

អភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងការដាក់ឲ្យដំណើរការជាផ្លូវការយន្តការច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកក្រឡាញ់ កាល ពី ព្រឹក មិញ

អភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងការដាក់ឲ្យដំណើរការជាផ្លូវការយន្តការច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកក្រឡាញ់ កាល ពី ព្រឹក មិញ

សហគមន៍ព្រៃឈើភ្នំចង្ក្រានរយ ក្រៅពីជាគម្របព្រៃឈើ ក៏ជាតំបន់អេកូទេសចរណ៍ដ៏មានសក្ដានុពលរបស់ខេត្តសៀមរាប

សហគមន៍ព្រៃឈើភ្នំចង្ក្រានរយ ក្រៅពីជាគម្របព្រៃឈើ ក៏ជាតំបន់អេកូទេសចរណ៍ដ៏មានសក្ដានុពលរបស់ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.