Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងការដាក់ឲ្យដំណើរការជាផ្លូវការយន្តការច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកក្រឡាញ់ កាល ពី ព្រឹក មិញ

ដោយ Pothe Thun
13/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងការដាក់ឲ្យដំណើរការជាផ្លូវការយន្តការច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកក្រឡាញ់ កាល ពី ព្រឹក មិញ
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ព្រឹកមិញនេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបើកឲ្យដំណើរការយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកក្រឡាញ់ នៅរដ្ឋបាលស្រុកក្រឡាញ់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត ប្រធាននិងសមាជិកក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក មន្រ្តីរាជការក្នុងស្រុក និងក្រុមប្រឹក្សាឃុំ សរុបជាង២៥០នាក់ ។

បានមានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា ការិយាល័យច្រកចេញចូលតែមួយដែលសម្ពោធនាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយថែមទៀត នៃគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបតាមសំណូមពរ ពេលវេលា ព្រមទាំងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសវានឹងរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ ការកែទម្រង់រដ្ឋបាល ដោយពង្រីកវិសាលភាព សេវាកម្ម ដែលផ្តល់ដោយរដ្ឋបាលស្រុក កែលម្អការផ្តល់សេវាសាធារណៈ កាត់បន្ថយអំពើពុករលួយ និងមានការជឿទុកចិត្តពីប្រជាពលរដ្ឋ លើប្រព័ន្ធរដ្ឋបាល ម្យ៉ាងវិញទៀតដើម្បីប្រកាសជូនបងប្អូនប្រជាពលរដ្ឋអោយមកទទួលសេវា ប្រើប្រាស់សេវានេះតាមស្ថានភាព និងតាមតម្រូវការដូច ដែលរដ្ឋបាលស្រុកបានទទួលប្រតិភូកម្ម មុខងារពីថ្នាក់ជាតិ ។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍បន្ថែមថា ការិយាល័យច្រកចេញចូលតែមួយ គឺមានតួនាទីទទួល សម្របសម្រួល និងដោះស្រាយពាក្យបណ្ដឹង ឬការតវ៉ានានារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធការសម្រេចរបស់រដ្ឋបាលមូលដ្ឋាន ភាពមិនប្រក្រតីនៃការផ្ដល់សេវា ឬការបញ្ចេញអកប្បកិរិយាមិនសមរម្យណាមួយពីមន្ត្រីក្នុងពេលផ្ដល់សេវាជូនប្រជាពលរដ្ឋ ខណៈកន្លងមក ការិយាល័យច្រកចេញចូលតែមួយនៅរដ្ឋបាលខេត្ត និងបណ្ដារដ្ឋបាលក្រុង-ស្រុកក្នុងខេត្តសៀមរាប គឺមានការគាំទ្រ និងវាយតម្លៃខ្ពស់ ពីសំណាក់អ្នកប្រើប្រាស់សេវា ដោយសារបានកាត់បន្ថយជាអតិបរមានូវការិយា ធិបតេយ្យ និងអំពើពុករលួយក្នុងដំណើរការសុំសេវាផ្សេងៗពីស្ថាប័នរដ្ឋ ហើយនៅតាមបណ្ដាប្រទេសដែល មានធនធានមនុស្ស មានសមត្ថភាពផ្នែកបច្ចេកវិទ្យាព័ត៌មាន គេក៏បានអភិវឌ្ឍន៍នូវប្រព័ន្ធ និងយន្តការនេះរហូតដល់តាមប្រព័ន្ធអនឡាញ និងឌីជីថលទៀតផង ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តសៀមរាប បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកក្រឡាញ់ទាំងអស់ សូមអញ្ជើញមកទំនាក់ទំនង ប្រើប្រាស់សេវាយន្តការច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកក្រឡញ់ដោយផ្ទាល់ ដើម្បីចំណេញពេលវេលា គ្មានអំពើរពុករលួយ និង តម្លាភាព ប្រកបដោយភាពជឿទុកចិត្តបាន ។

គួរឲ្យដឹងផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ សម្ដេចក្រឡា ហោម ស ខេង បានបព្ជាក់ថា ការិយាល័យច្រកចេញតែមួយនៅក្នុងរាជធានីខេត្តទូទាំងប្រទេស បានដំណើរការផ្ដល់សេវាជិត៦០០ ប្រភេទ សេវា ក្នុងនោះរាជរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យពាក់ព័ន្ធនឹងការផ្ទេរមុខងារ និងធនធានមួយចំនួនពីថ្នាក់ជាតិមកឲ្យថ្នាក់ក្រោមជាតិ ព្រមទាំងបានកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលក្រងស្រុក និងបង្កើនថវិកាឃុំសង្កាត់នៅឆ្នាំ២០២០ដែរ ៕

អត្ថបទ ៖ លោក អ៊ុន ណារាជ្យ
រូបថត ៖ លោក លីវ សុខុន
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: យន្តការច្រកចេញចូលតែមួយរដ្ឋបាលស្រុកក្រឡាញ់ស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សហគមន៍ព្រៃឈើភ្នំចង្ក្រានរយ ក្រៅពីជាគម្របព្រៃឈើ ក៏ជាតំបន់អេកូទេសចរណ៍ដ៏មានសក្ដានុពលរបស់ខេត្តសៀមរាប

សហគមន៍ព្រៃឈើភ្នំចង្ក្រានរយ ក្រៅពីជាគម្របព្រៃឈើ ក៏ជាតំបន់អេកូទេសចរណ៍ដ៏មានសក្ដានុពលរបស់ខេត្តសៀមរាប

ឆ្លងចរន្តឧបករណ៍សាកថ្មទូរស័ព្ទ បណ្ដាលឲ្យឆេះផ្ទះទាំងស្រុងនៅស្រុកប្រាសាទបាគង

ឆ្លងចរន្តឧបករណ៍សាកថ្មទូរស័ព្ទ បណ្ដាលឲ្យឆេះផ្ទះទាំងស្រុងនៅស្រុកប្រាសាទបាគង

ទ័ពអាកាសចិនបញ្ជូនក្បួនយន្តហោះដឹកជញ្ជូន Y-20 ជាលើកដំបូងទៅកាន់ទីក្រុង Wuhan នៃខេត្ត Hubei

ទ័ពអាកាសចិនបញ្ជូនក្បួនយន្តហោះដឹកជញ្ជូន Y-20 ជាលើកដំបូងទៅកាន់ទីក្រុង Wuhan នៃខេត្ត Hubei

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.