Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

វគ្គបណ្តុះបណ្តាលស្តីពីការកសាងផែនការ ការត្រួតពិនិត្យនិងវាយតម្លៃ និងសរសេររបាយការណ៍

ដោយ Pothe Thun
13/02/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
វគ្គបណ្តុះបណ្តាលស្តីពីការកសាងផែនការ ការត្រួតពិនិត្យនិងវាយតម្លៃ និងសរសេររបាយការណ៍
60
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ សហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលស្តីពីការកសាងផែនការ ការត្រួតពិនិត្យនិងវាយតម្លៃ និងសរសេររបាយការណ៍ ជូនដល់គណៈកម្មការគ្រប់គ្រងនៃមជ្ឈមណ្ឌលសិក្សាសហគមន៍ក្នុងខេត្តសៀមរាប មន្ត្រីអប់រំនៃការិយាល័យអប់រំក្រៅប្រព័ន្ធ មកពីបណ្តាស្រុកទាំង១២ របស់ខេត្តសៀមរាប សរុប៥០នាក់។

គួរជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះ នឹងជួយពង្រឹងសមត្ថភាពមន្ត្រីបុគ្កលិកពាក់ព័ន្ធ ក្នុងការគ្រប់គ្រង មជ្ឈមណ្ឌលសិក្សាសហគមន៍ ដែលជាមជ្ឈមណ្ឌលផ្តល់ឱកាសសិក្សា ដល់ប្រជាពលរដ្ឋងាយរងគ្រោះ ទុរគត៌ជន អនក្ខរជន និងសិស្សដែលបោះបង់ចោលសាលាគ្រប់វ័យ ឲ្យទទួលបាននូវការអប់រំជាមូលដ្ឋាន តាមរយៈកម្មវិធីពហុវិស័យរបស់ខ្លួន។

លោក លោក នង វុត្ថា នាយកអង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន បានពន្យល់ថា ការងារអ្វីក៏ដោយ មិនអាចដំណើរការប្រកបដោយជោគជ័យបាននោះទេ បើពុំមានការកសាងផែនការច្បាស់លាស់នោះ។ មានផែនការសម្រាប់ការអនុវត្តហើយ តែពុំមានការតាមដានត្រួតពិនិត្យ និងវាយតម្លៃទេនោះ គឺស្មើនឹងការធ្វើសកម្មភាព ដោយពុំមានការគ្រប់គ្រង ។ ក្នុងនោះ របាយការណ៍ ក៏ជាកត្តាសំខាន់ផងដែរ សម្រាប់កត់ត្រាគ្រប់សកម្មភាពទាំងឡាយ ដែលបានខិតខំប្រឹងប្រែងអនុវត្តកន្លងមក។ គ្មានរបាយការណ៍ នោះគឺស្មើនឹងមិនបានធ្វើអ្វីទាំងអស់ ព្រោះភស្តុតាងសកម្មភាព ត្រូវបានរក្សាទុកនៅក្នុងរបាយការណ៍ទាំងនោះ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះ លោក កុយ ផល ប្រធានការិយាល័យអប់រំក្រៅប្រព័ន្ធ នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប លើកឡើងថា ដើម្បីឆ្លើយតបទៅនឹងរបត់តម្រូវការសង្គម ការសិក្សាពេញមួយជីវិតបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់នូវការអប់រំជាមូលដ្ឋានសម្រាប់សហគមន៍ ។

គួរបញ្ជាក់ថា មកដល់ពេលនេះ នៅក្នុងខេត្តសៀមរាប មានមជ្ឈមណ្ឌលសិក្សាសហគមន៍ ដែលកំពុងដំណើរការចំនួនសរុប២១កន្លែង ក្នុងនោះ ១៨កន្លែង បង្កើតឡើងដោយអង្គការសហព័ន្ធជាតិ នៃសមាគមយូណេស្កូជប៉ុន និង៣កន្លែងផ្សេងទៀត ជាមជ្ឈមណ្ឌលសិក្សាសហគមន៍របស់រដ្ឋ ។ ការបង្កើតឡើងនូវមជ្ឈមណ្ឌលនេះ ស្ថិតក្នុងគោលបំណងផ្តល់ឱកាសសិក្សាដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ទុរគត៌ជន អនក្ខរជន និងសិស្សដែលបោះបង់ចោលសាលាគ្រប់វ័យ ឲ្យទទួលបាននូវការអប់រំជាមូលដ្ឋាន តាមរយៈកម្មវិធីពហុវិស័យរបស់មជ្ឈមណ្ឌលនេះ មានដូចជា ៖ កម្មវិធីអក្ខរកម្ម កម្មវិធីសមមូលបឋមសិក្សា អាហារូបត្ថម្ភ កម្មវិធីមត្តេយ្យសាលាសហគមន៍ បណ្ណាល័យ កម្មវិធីបំណិនជីវិត និងកម្មវិធីចំណូលគ្រួសារផ្សេងៗទៀត ។

អត្ថបទ និង រូបភាព៖ ងិន គឹមឡេង
កែសម្រួល៖ សេង ផល្លី

Tags: មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប​វគ្គបណ្តុះបណ្តាលសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងការដាក់ឲ្យដំណើរការជាផ្លូវការយន្តការច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកក្រឡាញ់ កាល ពី ព្រឹក មិញ

អភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងការដាក់ឲ្យដំណើរការជាផ្លូវការយន្តការច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកក្រឡាញ់ កាល ពី ព្រឹក មិញ

សហគមន៍ព្រៃឈើភ្នំចង្ក្រានរយ ក្រៅពីជាគម្របព្រៃឈើ ក៏ជាតំបន់អេកូទេសចរណ៍ដ៏មានសក្ដានុពលរបស់ខេត្តសៀមរាប

សហគមន៍ព្រៃឈើភ្នំចង្ក្រានរយ ក្រៅពីជាគម្របព្រៃឈើ ក៏ជាតំបន់អេកូទេសចរណ៍ដ៏មានសក្ដានុពលរបស់ខេត្តសៀមរាប

ឆ្លងចរន្តឧបករណ៍សាកថ្មទូរស័ព្ទ បណ្ដាលឲ្យឆេះផ្ទះទាំងស្រុងនៅស្រុកប្រាសាទបាគង

ឆ្លងចរន្តឧបករណ៍សាកថ្មទូរស័ព្ទ បណ្ដាលឲ្យឆេះផ្ទះទាំងស្រុងនៅស្រុកប្រាសាទបាគង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.