ក្រុមហ៊ុនជប៉ុនសិក្សាគម្រោងឱ្យពលរដ្ឋខ្មែរ នៅស្រុកបន្ទាយស្រី ដាំត្រសក់ផ្អែម ឬតាសក់ផ្អែម បន្ទាប់ពីអវត្ដមានច្រើនឆ្នាំ
ក្រុមហ៊ុនយ៉ាម៉ូតូហ្គ្រីន របស់ប្រទេសជប៉ុន បានចុះសិក្សាពិនិត្យមើលទីតាំងសម្រាប់ឱ្យប្រជាកសិករ ក៏ដូចប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្ដចាកចេញពីតំបន់អង្គរទៅរស់នៅភូមិអភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី ដាំត្រសក់ផ្អែមឡើងវិញ បន្ទាប់ពីបាត់មុខផ្លែត្រសក់នេះជាច្រើនឆ្នាំកន្លងមក។ លោក ណាបិស៊ីម៉ា កាស៊ីហ៊ីតុ នាយកក្រុមហ៊ុនយ៉ាម៉ាតុហ្គ្រីន មានប្រសាសន៍កាលពីថ្ងៃទី១៣ ខែមិថុនា ម្សិលមិញថា ផ្លែតាសក់ផ្អែម មានដើមកំណើតនៅក្នុងស្រុកបន្ទាយស្រី ប៉ុន្ដែរយ:ពេលច្រើនឆ្នាំមកនេះ គ្មានវត្ដមានប្រជាកសិករដាំតាសក់ប្រភេទនេះនៅក្នុងស្រុកនោះទៀតឡើយ ខណ:ដែលតាសក់នេះមានទីផ្សារនៅខេត្ដបាត់ដំបង ...