Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សមាគមទន្តពេទ្យកម្ពុជា ចុះអប់រំសុខភាពមាត់ធ្មេញដល់សិស្សបឋមសិក្សាជាង ១.៧០០នាក់ ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
20/03/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សមាគមទន្តពេទ្យកម្ពុជា ចុះអប់រំសុខភាពមាត់ធ្មេញដល់សិស្សបឋមសិក្សាជាង ១.៧០០នាក់ ក្នុងខេត្តសៀមរាប
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សមាគមទន្តពេទ្យកម្ពុជា ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានសហការជាមួយនាយកដ្ឋានអប់រំសុខភាពសិក្សា នៃក្រសួងអប់រំ និងមន្ទីរអប់រំខេត្តសៀមរាប រួមនឹងរដ្ឋបាលស្រុកជីក្រែង បានរៀបចំកម្មវិធីអប់រំសុខភាពមាត់ធ្មេញ បិទចង្អូរធ្មេញ ដើម្បីការពាររោគពុកធ្មេញ និងបង្រៀនពីវិធីសាស្ត្រក្នុងការដុសសម្អាតធ្មេញឲ្យបានត្រឹមត្រូវដោយឥតគិតថ្លៃជូនដល់សិស្សានុសិស្សជាង ១.៧០០នាក់ មកពីសាលាបឋមសិក្សាក្របីរៀល និងសាលាបឋមសិក្សាហ៊ុនសែនគំរូ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប។

លោកស្រី សួន ម៉ូនីកា អតីតប្រធានសមាគមទន្តពេទ្យកម្ពុជា បានឲ្យដឹងថា នេះជាឆ្នាំទី៦ និងជាលើកដំបូងសម្រាប់ខេត្តសៀមរាប ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីចូលរួមអបអរសាទរទិវាសុខភាពមាត់ធ្មេញពិភពលោក ២០មីនា ក្រោមប្រធានបទ “សុខភាពមាត់ធ្មេញល្អ សុខភាពរាងកាយប្រសើរ” និងដើម្បីបង្កើនការយល់ដឹងអំពីសារសំខាន់របស់សុខភាពមាត់ធ្មេញ ផលប៉ះពាល់ដល់សុខភាពទូទៅ ដែលជាសារមួយជួយពញ្ញាក់ស្មារតីដល់មាតាបិតា អាណាព្យាបាល សិស្សក៏ដូចជាសាធារណៈជនទូទៅ ឱ្យចូលរួមលើកកម្ពស់សុខភាពមាត់ធ្មេញ និងបង្កើនការយល់ដឹងអំពីសារសំខាន់នៃការថែទាំសុខភាពមាត់ធ្មេញ ព្រោះថាសុខភាពមាត់ធ្មេញ ជាចំណែកមួយដ៏មានសារៈសំខាន់នៃសុខភាពទូទៅរបស់មនុស្សគ្រប់រូប សុខភាពមាត់ធ្មេញល្អ សុខភាពរាងកាយប្រសើរ បង្កើនសេដ្ឋកិច្ចគ្រួសារ ផ្ទុយទៅវិញបើសុខភាពមាត់ធ្មេញមិនល្អ នាំឲ្យខាតបង់ពេលវេលា ប្រាក់កាស ទ្រព្យធន និងផលប្រយោជន៍ជាច្រើនទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី សួន ម៉ូនីកា បានអំពាវនាវដល់សាធារណៈជនទូទៅឱ្យយកចិត្តទុកដាក់ថែរក្សាមាត់ធ្មេញដោយការដុសសំអាតធ្មេញជាថ្នាំដុសធ្មេញយ៉ាងតិចមួយថ្ងៃពីរដង និងទុកឱ្យបានពីរ ឬបីនាទីចាំខ្ពុរចេញព្រោះដើម្បីរក្សាជាតិប្លអារ៉ៃឱ្យបានយូរនៅក្នុងមាត់ និងត្រូវនាំកូនចៅទៅពេទ្យធ្មេញដើម្បីពិនិត្យសុខភាពធ្មេញយ៉ាងហោចឱ្យបានមួយឆ្នាំម្តងដែរទោះជាមិនឈឺធ្មេញក៏ដោយ។ លោកស្រីក៏បានជំរុញឱ្យមានការជ្រើសរើសសុខភាពល្អសម្រាប់ខ្លួនឯង តាមរយៈការយល់ដឹង និងចាប់ផ្តើមពីទម្លាប់អនាម័យមាត់ធ្មេញល្អតាំងពីក្មេងទៅ និងមានការពិនិត្យបញ្ហាមាត់ធ្មេញឲ្យទៀងទាត់ ជាមួយទន្តបណ្ឌិត ដើម្បីជៀសផុតពីការឈឺចាប់រាងកាយ និងផ្លូវចិត្ត ដែលបង្កដោយជំងឺនៅក្នុងប្រអប់មាត់ ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ សុខភាពធ្មេញល្អ ទំពារអាហាបានស្រួល បង្កើនភាពជិតសិទ្ឋក្នុងការប្រាស្រ័យទាក់ទងគ្នា ចំណេញថវិកា បង្កើនសម្រស់ និយាយច្បាស់ល្អ រៀនសូត្រចេះចាំនិងគិតគូរការងារបានរហ័ស៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: សមាគមទន្តពេទ្យកម្ពុជាសុខភាព​មាត់​ធ្មេញ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកទេសចរណ៍បង្ហាញភាពភ្ញាក់ផ្អើលចំពោះព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ខណៈព្រឹត្តិការណ៍នេះទាក់ទាញអ្នកមកទស្សនាជាង ១ម៉ឺននាក់

អ្នកទេសចរណ៍បង្ហាញភាពភ្ញាក់ផ្អើលចំពោះព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ខណៈព្រឹត្តិការណ៍នេះទាក់ទាញអ្នកមកទស្សនាជាង ១ម៉ឺននាក់

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប នឹងរៀបចំទិវាវប្បធម៌ជាតិ រយៈពេល០៣ថ្ងៃ នៅខាងមុខព្រះរាជដំណាក់ក្រុងសៀមរាប

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប នឹងរៀបចំទិវាវប្បធម៌ជាតិ រយៈពេល០៣ថ្ងៃ នៅខាងមុខព្រះរាជដំណាក់ក្រុងសៀមរាប

ជំងឺរ៉ាំរ៉ៃ និងជំងឺមិនឆ្លង នៅតែជាបញ្ហាប្រឈម ខណៈជំងឺទាំងនោះកំពុងមានការកើតឡើងថ្មី និងចំនួនអ្នកស្លាប់មានការកើនឡើង

ជំងឺរ៉ាំរ៉ៃ និងជំងឺមិនឆ្លង នៅតែជាបញ្ហាប្រឈម ខណៈជំងឺទាំងនោះកំពុងមានការកើតឡើងថ្មី និងចំនួនអ្នកស្លាប់មានការកើនឡើង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.