Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ជំងឺរ៉ាំរ៉ៃ និងជំងឺមិនឆ្លង នៅតែជាបញ្ហាប្រឈម ខណៈជំងឺទាំងនោះកំពុងមានការកើតឡើងថ្មី និងចំនួនអ្នកស្លាប់មានការកើនឡើង

ដោយ Pothe Thun
21/03/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ជំងឺរ៉ាំរ៉ៃ និងជំងឺមិនឆ្លង នៅតែជាបញ្ហាប្រឈម ខណៈជំងឺទាំងនោះកំពុងមានការកើតឡើងថ្មី និងចំនួនអ្នកស្លាប់មានការកើនឡើង
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ជំងឺរ៉ាំរ៉ៃ និងជំងឺមិនឆ្លង នៅតែជាបញ្ហាប្រឈមចម្បង បន្ទាប់ពីជំងឺទាំងនោះកំពុងមានការកើតឡើងថ្មីៗ ឯចំនួនអ្នកស្លាប់ក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ក្នុងពីធីពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាលខេត្ត នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។

លោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ មានប្រសាសន៍ថា បើទោះបីជាវិស័យសុខាភិបាលនៅក្នុងខេត្តសៀមរាប មានការរីកចម្រើន និងសម្រេចបាននូវជោគជ័យធំៗ នៅក្នុងការទប់ស្កាត់ជំងឺឆ្លងនានាយ៉ាងណាក្តី ក៏ប៉ុន្តែជំងឺរ៉ាំរ៉ៃ និងជំងឺមិនឆ្លង មានដូចជា ជំងឺសសៃរឈាមបេះដូង ជំងឺរបួលដែលបណ្តាលមកពីគ្រោះថ្នាក់ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ជំងឺទឹកនោមផ្អែម ជំងឺមហារីក នៅតែជាប្រឈមចម្បងដោយមានការកើតឡើងថ្មី និងការស្លាប់ក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះ នៅក្នុងឆ្នាំ២០២៣ អត្រាមរណៈភាព មាតា និងទារក មានការថយចុះច្រើន ដោយសារប្រជាពលរដ្ឋលោកបានយល់ដឹងនិងជ្រើសរើសយកការសម្រាលបុត្រ នៅតាមមូលដ្ឋានសុខាភិបាលដែលពួកគាត់ពេញចិត្ត និងមានទំនុកចិត្ត។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

មានប្រសាសន៍ក្នុងឱកាសនោះ លោក ពិន ប្រាកដ អភិបាលរងខេត្ត បានលើកឡើងថា ការលើកកម្ពស់សុខុមាលភាពប្រជាជន គឺជាគោលនយោបាយអាទិភាពចម្បងមួយ ក្នុងចំណោមគោលនយោបាយអភិវឌ្ឍតាមវិស័យ ដោយមានការលើកកម្ពស់ទំនើបភាវូបនីយកម្មប្រព័ន្ធផ្តល់សេវាសុខាភិបាលសុខភាពឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល។ តាមរយៈការដាក់ពង្រាយបុគ្គលិក ពិសេសឆ្មបដែលមានការបណ្តុះបណ្តាលជំនាញត្រឹមត្រូវដល់មណ្ឌលសុខភាព ធ្វើឱ្យអត្រាស្លាប់ម្តាយនិងទារក ត្រូវបានកាត់បន្ថយ ប្រជាជនយល់ដឹងទូលំទូលាយអំពីស្ថានភាពរស់នៅប្រចាំថ្ងៃ ការហូបចុកប្រចាំថ្ងៃ ក្នុងទិសដៅកាត់បន្ថយហានិភ័យជំងឺឆ្លង និងជំងឺមិនឆ្លងឲ្យនៅកម្រិទាប ពិសេសប្រព័ន្ធបញ្ជូនអ្នកជំងឺត្រូវបានរៀបចំ។

ក្នុងនាមគណៈអភិបាលខេត្ត លោកសូមផ្តល់ការគាំទ្រចំពោះគោលនយោបាយនេះ និងសូមឱ្យគ្រប់ស្ថានប័ន អង្គភាព អាជ្ញាធរមូលដ្ឋាន អង្គការដៃគូរសុខភាព ចូលរួមឲ្យបានខ្លាំងក្លាជាងមុនបន្ថែមទៀត ពិសេសការជួបគ្នាពេលនេះ សូមចូលរួមមតិយោបល់ឲ្យបានច្រើន ពិសេសចែករំលែកបទពិសោធន៍ការងារ ការលើកបញ្ហាប្រឈមដែលបានជួបប្រទះនៅតាមមូលដ្ឋានរបស់ខ្លួន ដាក់ជូនអង្គសន្និបាត ធ្វើការពិភាក្សា និងដោះស្រាយ។ លោកក៏បានថ្លែងកោតសរសើរចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តទាំងអស់ដែលបានដឹកនាំ និងអនុវត្ដនូវតួនាទីភារកិច្ចបានល្អតាមជំនាញរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។ សកម្មភាពការងារ និងសមិទ្ធផលជាច្រើន ដូចជាសកម្មភាពចុះអប់រំផ្សព្វផ្សាយ ការលើកកំពស់សុខភាព ក្នុងការទប់ស្កាត់ជំងឺឆ្លង ជំងឺមិនឆ្លងផ្សេងៗនៅក្នុងសហគម និងការងារពង្រឹងប្រព័ន្ធសុខាភិបាល មន្ទីរបានអនុវត្តតាមផែនការជាក់លាក់ល្អប្រសើរ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់ , យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ជំងឺមិនឆ្លង​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីររៀបចំដែនដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋក្នុងឃុំចំនួន២ នៃស្រុកប្រាសាទបាគង ដើម្បីធ្វើការពិនិត្យ និងស្នើសុំកែតម្រូវ

មន្ទីររៀបចំដែនដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋក្នុងឃុំចំនួន២ នៃស្រុកប្រាសាទបាគង ដើម្បីធ្វើការពិនិត្យ និងស្នើសុំកែតម្រូវ

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការធ្វើតេស្តស្វែងរកសារធាតុញៀនលើមន្ត្រីរាជការ និងបុគ្គលិកក្នុងសាលាខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការធ្វើតេស្តស្វែងរកសារធាតុញៀនលើមន្ត្រីរាជការ និងបុគ្គលិកក្នុងសាលាខេត្តសៀមរាប

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាគ្មានការផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនអភិឌ្ឍន៍ដីក្នុងតំបន់អង្គរ ដូចការផ្សព្វផ្សាយក្នុងបណ្តាញសង្គមនោះឡើយ

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាគ្មានការផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនអភិឌ្ឍន៍ដីក្នុងតំបន់អង្គរ ដូចការផ្សព្វផ្សាយក្នុងបណ្តាញសង្គមនោះឡើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.