Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាគ្មានការផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនអភិឌ្ឍន៍ដីក្នុងតំបន់អង្គរ ដូចការផ្សព្វផ្សាយក្នុងបណ្តាញសង្គមនោះឡើយ

ដោយ Pothe Thun
22/03/2024
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាគ្មានការផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនអភិឌ្ឍន៍ដីក្នុងតំបន់អង្គរ ដូចការផ្សព្វផ្សាយក្នុងបណ្តាញសង្គមនោះឡើយ
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ការបោះបង្គោលរបងហ៊ុំព័ទ្ធដីនៅសួនរុក្ខជាតិអង្គរ ជាគម្រោងរបស់រដ្ឋសុទ្ធសាធ ដែលគម្រោងនេះបម្រើឲ្យប្រយោជន៍សាធារណៈ គ្មានការផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនអភិឌ្ឍន៍ដីក្នុងតំបន់អង្គរ ដូចការផ្សព្វផ្សាយក្នុងបណ្តាញសង្គមនោះឡើយ។

សូមជម្រាបថា ការបញ្ជាក់របស់អាជ្ញាធរជាតិអាប្សរានេះ ធ្វើឡើងបន្ទាប់ពីកន្លងទៅនេះមានអ្នកលេងបណ្ដាញសង្គមតិកតុក (Tik Tok) មានអខោនឈ្មោះ តក់តក់ បានបង្ហោះខ្លឹមសារដែលមានន័យចោទប្រកាន់មកលើស្ថាប័នជាតិមួយនេះថា “ក្រុមហ៊ុនដែលទទួលបានសិទ្ធិអភិវឌ្ឍន៍លើដីក្នុងតំបន់អង្គរចាប់ផ្ដើមធ្វើរបងហ៊ុំព័ទ្ធហើយ ដោយជ្រោកក្រោមស្លាកអាជ្ញាធរអប្សរា ចូលរួមសោកស្តាយផងកូនខ្មែរ” ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ បំភ្លៃការពិតនេះ ធ្វើឱ្យមហាជនមានការភ័ន្ធច្រឡំ និងប៉ះពាល់កិត្ដិយសដល់ស្ថាប័នអាជ្ញាធរជាតិអប្សរា ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ ចំពោះការជីកដាំបង្គោលរបងហុំព័ទ្ធព្រៃនោះ ជាគម្រោងសួនរុក្ខជាតិអង្គរ ដែលធ្វើឡើងសម្រាប់ដាក់សំណាញ់លួសសម្រាប់ការពារ និងអភិរក្សសត្វព្រៃដែលគ្រោងនឹងលែង នៅក្នុងព្រៃធម្មជាតិ សម្រាប់ភ្ញៀវទេសចរដើរទស្សនាកំសាន្ដ ហើយការជីកដីធ្វើរបងនោះ ក៏គ្មានប៉ះពាល់ដល់ព្រៃឈើផងដែរ។ ជាមួយគ្នានោះ នៅក្នុងព្រៃនេះ អាជ្ញាធរជាតិអប្សរា ក៏មានរៀបចំផ្លូវថ្មើរជើងសម្រាប់ដើរទស្សនាព្រៃព្រឹក្សា ហើយការងារទាំងនេះជាការងារដ្ឋ ដែលធ្វើឡើងសម្រាប់ទាក់អ្នកទេសចរទៅទស្សនាខេត្ដសៀមរាប ឱ្យបានកាត់តែច្រើន។

លោក ឡៃ ប៉ូទី ក៏បានបញ្ជាក់ថា ដីព្រៃដែលបានធ្វើរបងដាក់បន្លាលួសនោះ ជាគម្រោងសួនរុក្ខជាតិអង្គរ មានដីទំហំ១៥០ហិកតា ដែលបានចាប់ផ្ដើមនៅដើមខែមីនា នឹងគម្រោងបញ្ចប់នៅខែសីហា សម្រាប់លែងសត្វដែលស្លូតៗងាយស្រួលភ្ញៀវទស្សនា។ ជាមួយគ្នានោះ ផ្លូ៍វថ្មើរជើងនៅក្នុងព្រៃមានប្រវែងជាង ៦គីឡូម៉ែត្រផងដែរ ដែលគ្រោងបើកឱ្យដើរទស្សនាព្រៃព្រឹក្សានាពេលឆាប់ៗខាងមុខនេះ។ លោកក៏សូមអំពាវដល់ដល់សាធារណៈ កុំឱ្យមានការយល់ច្រឡំ តាមបណ្ដាញសង្គមផ្សព្វផ្សាយ ហើយជឿជាក់លើរដ្ឋាភិបាល ដែលបានខិតខំរកវិធីសាស្ដ្របង្កើតឱ្យមានតំបន់ទស្សនា ឱ្យបានកាន់តែច្រើន ដើម្បីទាក់ទាញអ្នកទេសចរជាតិ និងអន្ដរជាតិផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់, បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ដីក្នុងតំបន់អង្គរអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

មន្ត្រីជាន់ខ្ពស់សុខាភិបាលជំរុញដល់បុគ្គលិកសុខាភិបាលថ្នាក់ក្រោមត្រូវខិតខំកែប្រែឥរិយាបទបន្ថែមទៀត ដើម្បីបញ្ចៀសការរិះគន់ពីប្រជាពលរដ្ឋ

មន្ត្រីជាន់ខ្ពស់សុខាភិបាលជំរុញដល់បុគ្គលិកសុខាភិបាលថ្នាក់ក្រោមត្រូវខិតខំកែប្រែឥរិយាបទបន្ថែមទៀត ដើម្បីបញ្ចៀសការរិះគន់ពីប្រជាពលរដ្ឋ

អាជ្ញាធរខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធរៀបចំទិវាទឹកពិភពលោកលើកទី៣១ ក្រោមប្រធានបទ“ជំរុញការប្រើប្រាស់ទឹកដើម្បីសន្តិភាព និងភាពរីកចម្រើន”

អាជ្ញាធរខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធរៀបចំទិវាទឹកពិភពលោកលើកទី៣១ ក្រោមប្រធានបទ“ជំរុញការប្រើប្រាស់ទឹកដើម្បីសន្តិភាព និងភាពរីកចម្រើន”

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.