Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់សុខាភិបាលជំរុញដល់បុគ្គលិកសុខាភិបាលថ្នាក់ក្រោមត្រូវខិតខំកែប្រែឥរិយាបទបន្ថែមទៀត ដើម្បីបញ្ចៀសការរិះគន់ពីប្រជាពលរដ្ឋ

ដោយ Pothe Thun
22/03/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់សុខាភិបាលជំរុញដល់បុគ្គលិកសុខាភិបាលថ្នាក់ក្រោមត្រូវខិតខំកែប្រែឥរិយាបទបន្ថែមទៀត ដើម្បីបញ្ចៀសការរិះគន់ពីប្រជាពលរដ្ឋ
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារសុខាភិបាលខេត្តសៀមរាប ឆ្នាំ២០២៣ លើកទិសដៅបន្តឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ង៉ូវ កាង បានទទួលស្គាល់ថា វិស័យសុខាភិបាលក្នុងខេត្តសៀមរាប មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ខណៈឥរិយាបទរបស់បុគ្គលិកបម្រើសេវាមួយចំនួននៅមានកម្រិតនៅឡើយ។

ឯកឧត្តម ង៉ូវ កាង បានលើកឡើងថា វិស័យសុខាភិបាលនៅក្នុងខេត្តសៀមរាប បានក្លាយជាគម្រូល្អមួយ ហើយមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក៏ត្រូវបានសម្រេចដាក់ជាមន្ទីរពេទ្យថ្នាក់តំបន់ ដែលមន្ទីរពេទ្យថ្នាក់តំបន់នេះ ជាមន្ទីរពេទ្យមានកម្រិតខ្ពស់ដូចគ្នាទៅនឹងមន្ទីរពេទ្យថ្នាក់ជាតិផងដែរ។ បើទោះជាយ៉ាងនេះក្តី បញ្ហាប្រឈមមួយចំនួនក៏ត្រូវតែដោះស្រាយផងដែរ ដើម្បីបញ្ចៀសការរិះគន់ពីប្រជាពលរដ្ឋ ក្នុងឥរិយាបទក្នុងការបំពេញការងារក៏ជារឿងមួយដែលត្រូវព្យាយាមកែប្រែផងដែរ។ អ្នកជំងឺដែលទៅរកពេទ្យព្យាបាល ពួកគាត់ភាគច្រើនសុទ្ធតែមិនសូវជាមានការគិតគូរវែងឆ្ងាយនោះទេ ព្រោះគាត់កំពុងគិតអំពីជំងឺរបស់គាត់ ដូច្នេះការប្រើពាក្យសម្តី ឬកាយវិការឆ្គាំឆ្គងដោយអចេតនាណាមួយ បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់អារម្មណ៍របស់ពួកគាត់។ ចំណុចនេះអ្នកបម្រើសេវាសុខាភិបាលគួរព្យាយាមកែប្រែ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

យោងតាមរបាយការណ៍របស់ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ បានឲ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានក្លាយជាមន្ទីរពេទ្យកម្រិត៣ ដែលបានទទួលពិនិត្យ និងព្យាបាល មិនត្រឹមតែអ្នកជំងឺក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នកជំងឺពីបណ្តាខេត្តជិតខាងមកទទួលសេវានៅក្នុងខេត្តសៀមរាបផងដែរ។ ជាមួយគ្នានេះផ្នែកសម្ភព និងជំងឺកុមារ ខេត្តក៏មានមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលទទួលពិនិត្យ ព្យាបាល ដោយមិនគិតកម្រៃផងដែរ។ ជាមួយការរីកម្រើននេះ បញ្ហាប្រឈមនានាក៏មានច្រើនបញ្ហាបុគ្គលិកសុខាភិបាលដែលមានចំនួនតិចមិនអាចឆ្លើយតបបានទាន់ពេល បុគ្គលិកខ្លះមានកន្លែងស្នាក់នៅឆ្ងាយពីកន្លែងធ្វើការ និងបុគ្គលិកខ្លះចំណេះដឹងរបស់គាត់នៅមានកម្រិត និងបុគ្គលិកខ្លះខ្វះការទទួលខុសត្រូវលើការងារមិនគ្រប់ជ្រុងជ្រោយ។ជាមួយគ្នានេះ បញ្ហាកង្វះសម្ភារៈ បរិក្ខានិងឳសថ ក៏ជាបញ្ហាប្រឈមសម្រាប់វិស័យសុខាភិបាលផងដែរ។

លោក ពិន ប្រាកដ អភិបាលរងខេត្ត មានប្រសាសន៍ថា ការលើកកម្ពស់សុខុមាលភាព ជាគោលនយោបាយអាទិភាពចម្បងមួយ ក្នុងចំណោមគោលនយោបាយអភិវឌ្ឍតាមវិស័យ ដោយមានការលើកកម្ពស់ទំនើបភាវូបនីយកម្មប្រព័ន្ធផ្តល់សេវាសុខាភិបាលសុខភាពឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល។ តាមរយៈនេះសូមឱ្យគ្រប់ស្ថានប័ន អង្គភាព អាជ្ញាធរមូលដ្ឋាន អង្គការដៃគូរសុខភាព ចូលរួមឲ្យបានខ្លាំងក្លាជាងមុនបន្ថែមទៀត។ លោកក៏បានថ្លែងកោតសរសើរចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តទាំងអស់ដែលបានដឹកនាំ និងអនុវត្ដនូវតួនាទីភារកិច្ចបានល្អតាមជំនាញរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រសួង​សុខាភិបាល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធរៀបចំទិវាទឹកពិភពលោកលើកទី៣១ ក្រោមប្រធានបទ“ជំរុញការប្រើប្រាស់ទឹកដើម្បីសន្តិភាព និងភាពរីកចម្រើន”

អាជ្ញាធរខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធរៀបចំទិវាទឹកពិភពលោកលើកទី៣១ ក្រោមប្រធានបទ“ជំរុញការប្រើប្រាស់ទឹកដើម្បីសន្តិភាព និងភាពរីកចម្រើន”

និស្សិតអាហាររូបករណ៍ថ្នាក់ដឹកនាំរដ្ឋាភិបាល ជាង១រយនាក់ ធ្វើការសិក្សាឈ្វែងយល់ពីប្រវត្ដិសាស្ដ្រវប្បធម៌នៅក្នុងតំបន់អង្គរ

និស្សិតអាហាររូបករណ៍ថ្នាក់ដឹកនាំរដ្ឋាភិបាល ជាង១រយនាក់ ធ្វើការសិក្សាឈ្វែងយល់ពីប្រវត្ដិសាស្ដ្រវប្បធម៌នៅក្នុងតំបន់អង្គរ

សប្បុរសនៃប្រទេសជប៉ុនធ្វើទស្សនកិច្ចសិក្សា និងនាំយកអំណោយជាសម្ភារៈសិក្សាចែកជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាក្រសាំងរលើង ក្រុងសៀមរាប

សប្បុរសនៃប្រទេសជប៉ុនធ្វើទស្សនកិច្ចសិក្សា និងនាំយកអំណោយជាសម្ភារៈសិក្សាចែកជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាក្រសាំងរលើង ក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.