Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការធ្វើតេស្តស្វែងរកសារធាតុញៀនលើមន្ត្រីរាជការ និងបុគ្គលិកក្នុងសាលាខេត្តសៀមរាប

ដោយ Pothe Thun
22/03/2024
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការធ្វើតេស្តស្វែងរកសារធាតុញៀនលើមន្ត្រីរាជការ និងបុគ្គលិកក្នុងសាលាខេត្តសៀមរាប
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានរៀបចំធ្វើតេស្តទឹកនោមរកសារធាតុញៀនទៅលើថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ព្រមទាំងអ្នកអនាម័យដែលបម្រើការងារនៅសាលាខេត្ត ចំនួន២៩៤នាក់ ស្រី១១៣នាក់ និងមិនបានចូលរួមចំនួន ៤៥នាក់ ដោយសារជាប់បំពេញបេសកកម្ម និងសុំច្បាប់ នឹងត្រូវធ្វើតេស្តនាពេលបន្ទាប់។

លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្ត បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្រាប់រដ្ឋបាលខេត្តសៀមរាប មានថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកដែលបម្រើការងារនៅសាលាខេត្តសៀមរាប សរុបចំនួន ៣៣៩នាក់ ស្រី១២០នាក់។ ដោយឡែកសម្រាប់ថ្ងៃនេះ មានអ្នកធ្វើតេស្តបានចំនួន ២៩៤នាក់ ស្រី១១៣នាក់ ជាលទ្ធផលគឺអវិជ្ជមានទាំងអស់ ចំនែកអ្នកដែលមិនបានចូលរួមចំនួន ៤៥នាក់ ដោយសារជាប់បំពេញបេសកកម្ម និងសុំច្បាប់ នឹងត្រូវធ្វើតេស្តជាបន្តបន្ទាប់នាពេលក្រោយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ការធ្វេីតេស្តរកធាតុញៀនលេីមន្ត្រីរាជការនៃអង្គភាពសាលាខេត្តនេះ គឺដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ នៅក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល។ រាជរដ្ឋាភិបាលបានការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ ក្នុងការរកសារធាតុញៀនទៅលើមន្ត្រីរាជការ នៅក្នុងរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុងស្រុក និង មន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ទៀតថា នេះជាជំហានដំបូង ដោយរដ្ឋបាលខេត្តបានទទួលឧបករណ៍សម្រាប់ធ្វើតេស្តដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកសាលាខេត្តសៀមរាប។ ដូច្នេះយើងនឹងបន្ត បើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀន ទៅលើមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ និងសមាជិកភូមិ និងឈានទៅដល់ការធ្វើតេស្តក្រុមគ្រូបង្រៀន និងក្រុមគ្រូពេទ្យទៀតផង។ ឯកឧត្ដមបញ្ជាក់ថា មន្ត្រីរាជការក្នុងខេត្ត ត្រូវតែចូលរួមធ្វើតេស្តទាំងអស់គ្នា ដើម្បីបញ្ជាក់នូវភាពស្អាតស្អំ ភាពត្រឹមត្រូវ ក៏ដូចជាបញ្ជាក់ពីការចូលរួមគាំទ្រយុទ្ធនាការនេះ ដើម្បីអនុវត្តទៅទទួលបានជោគជ័យ ស្របតាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយមន្ត្រីរាជការត្រូវធ្វើជាគំរូសម្រាប់ប្រជាពលរដ្ឋ។ ជាមួយនោះតែក្នុងករណីរកឃើញមន្ត្រីជាប់ពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន នោះនឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងឡើយ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: តេស្តស្វែងរកសារធាតុញៀនសាលាខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាគ្មានការផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនអភិឌ្ឍន៍ដីក្នុងតំបន់អង្គរ ដូចការផ្សព្វផ្សាយក្នុងបណ្តាញសង្គមនោះឡើយ

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាគ្មានការផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនអភិឌ្ឍន៍ដីក្នុងតំបន់អង្គរ ដូចការផ្សព្វផ្សាយក្នុងបណ្តាញសង្គមនោះឡើយ

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

មន្ត្រីជាន់ខ្ពស់សុខាភិបាលជំរុញដល់បុគ្គលិកសុខាភិបាលថ្នាក់ក្រោមត្រូវខិតខំកែប្រែឥរិយាបទបន្ថែមទៀត ដើម្បីបញ្ចៀសការរិះគន់ពីប្រជាពលរដ្ឋ

មន្ត្រីជាន់ខ្ពស់សុខាភិបាលជំរុញដល់បុគ្គលិកសុខាភិបាលថ្នាក់ក្រោមត្រូវខិតខំកែប្រែឥរិយាបទបន្ថែមទៀត ដើម្បីបញ្ចៀសការរិះគន់ពីប្រជាពលរដ្ឋ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.