Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប នឹងរៀបចំទិវាវប្បធម៌ជាតិ រយៈពេល០៣ថ្ងៃ នៅខាងមុខព្រះរាជដំណាក់ក្រុងសៀមរាប

ដោយ Pothe Thun
21/03/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប នឹងរៀបចំទិវាវប្បធម៌ជាតិ រយៈពេល០៣ថ្ងៃ នៅខាងមុខព្រះរាជដំណាក់ក្រុងសៀមរាប
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប នឹងរៀបចំកម្មវិធីរយៈពេលបីថ្ងៃ ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ក្រោមប្រធានបទ “យុវជន ដើម្បីវប្បធម៌ជាតិ” ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ដោយមានការតាំងបង្ហាញ និងកម្មវិធីសម្តែងសិល្បៈជាច្រើនទម្រង់នឹងត្រូវបង្ហាញជូនសាធារណៈជន ប៉ុន្តែគ្មានការផ្សព្វផ្សាយ និងលក់គ្រឿងស្រវឹងឡើយ។

ថ្លែងនៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីអបអរសាទរទិវាវប្បធម៌ជាតិ ដែលធ្វើឡើងនៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងកម្មវិធីទាំងមូល ក៏មានការរំលេចនូវអត្ថន័យរបស់ខ្លែងឯកផងដែរ ដោយលោកបានលើកឡើងថា ពលរដ្ឋខ្មែរមួយចំនួននៅតែយសល់ខុសចំពោះមរតកវប្បធម៌មួយនេះ ដែលតាមពិតខ្លែងឯករបស់ខ្មែរ មានអត្ថន័យល្អ ជាវត្ថុមង្គល ជាវត្ថុតំណាងសេរីភាព ដែលសូម្បីតែក្នុងសៀវភៅទ្វារទសមាសក៏មាននិយាយអំពីពិធីបុណ្យខ្លែងនេះដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបញ្ជាក់ថា នៅក្នុងសៀវភៅទ្វារទសមាសមាននិយាយអំពីពិធីបុណ្យខ្លែង ហើយពិធីនេះខាងមន្ទីរវប្បធម៌ក៏បានធ្វើជារៀងរាល់ឆ្នាំលើកលែងតែក្នុងអំឡុងពេលមានជំងឺកូវីដ១៩ ទេដែលអាក់ខាង។ នៅក្នុងអក្សរសិល្ប៍ខ្មែររឿងធនញ្ញជ័យក៏មាននិយាយអំពីខ្លែងឯក ដែលធនញ្ញជ័យបានរួចចេញពីគុកក៏ដោយសារខ្លែងឯក នៅក្នុងរឿងព្រេងខ្មែរ នាងកែវណាម៉ាធីតាមុខសេះ ក៏មាននិយាយអំពីខ្លែងឯក ហើយនាងកែវណាម៉ាបានជួបគូគាប់ក៏ដោយសារខ្លែង តើវាមានចង្រៃឯណា? វាជាមង្គល វាជាសេរីភាព”។ “យុវជន ដើម្បីវប្បធម៌ជាតិ” គឺជាប្រធានបទនៃទិវាវប្បធម៌ជាតិ លើកទី២៦ ។ ការជ្រើសរើសយកប្រធានបទនេះ គឺរដ្ឋាភិបាលជំរុញឲ្យយុវជនចូលរួមអនុវត្តកាន់តែសកម្មដើម្បីលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចំរុះនៅកម្ពុជា។ ទិវាវប្បធម៌ជាតិ ក៏ជាឱកាសបំផុសនូវមនសិការស្រឡាញ់សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀត ។

អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំត្រៀមទិវាវប្បធម៌ជាតិនេះ បានសម្តែងនូវការគាំទ្រចំពោះការលើកឡើង របស់ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ។ លោកថាការរំលេចនូវអត្ថន័យខ្លែងឯក និងការបដិសេធមិនឲ្យមានការផ្សព្វផ្សាយ និងលក់គ្រឿងស្រវឹង ពិតជាមានន័យជ្រាលជ្រៅបំផុត ហើយវប្បធម៌របស់ប្រទេសជាតិមួយអាចរុងរឿងទៅបានក៏ដោយ ការចូលរួមពីយើងទាំងអស់គ្នា ជាពិសេសយុវជនបន្តវេន។ លោក យុន លីនណេ៖ វប្បធម៌រលត់ ជាតិក៏រលាយដែរ ដូច្នេះការថែរក្សា លើកស្ទួយវប្បធម៌ជារឿងសំខាន់បំផុតរបស់យើងទាំងអស់គ្នា ជាពិសេសខេត្តសៀមរាបតែម្តង ដែលមរតកវប្បធម៌ដ៏សំបូរបែបនៅក្នុងខេត្តមួយនេះ កំពុងទាក់ទាញអ្នកទេសចរឲ្យមកកម្សាន្តយ៉ាងច្រើនផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ទិវាវប្បធម៌ជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជំងឺរ៉ាំរ៉ៃ និងជំងឺមិនឆ្លង នៅតែជាបញ្ហាប្រឈម ខណៈជំងឺទាំងនោះកំពុងមានការកើតឡើងថ្មី និងចំនួនអ្នកស្លាប់មានការកើនឡើង

ជំងឺរ៉ាំរ៉ៃ និងជំងឺមិនឆ្លង នៅតែជាបញ្ហាប្រឈម ខណៈជំងឺទាំងនោះកំពុងមានការកើតឡើងថ្មី និងចំនួនអ្នកស្លាប់មានការកើនឡើង

មន្ទីររៀបចំដែនដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋក្នុងឃុំចំនួន២ នៃស្រុកប្រាសាទបាគង ដើម្បីធ្វើការពិនិត្យ និងស្នើសុំកែតម្រូវ

មន្ទីររៀបចំដែនដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋក្នុងឃុំចំនួន២ នៃស្រុកប្រាសាទបាគង ដើម្បីធ្វើការពិនិត្យ និងស្នើសុំកែតម្រូវ

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការធ្វើតេស្តស្វែងរកសារធាតុញៀនលើមន្ត្រីរាជការ និងបុគ្គលិកក្នុងសាលាខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការធ្វើតេស្តស្វែងរកសារធាតុញៀនលើមន្ត្រីរាជការ និងបុគ្គលិកក្នុងសាលាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.