អាជ្ញាធរក្រុងសៀមរាបរៀបចំសណ្តាប់ធ្នាប់ តំបន់ផាប់ស្ទ្រីតនិងផ្សារចាស់ ដើម្បីសម្រួលអ្នកទេសចរក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ដើម្បីចូលរួមកែលំអសោភណ្ឌភាពក្នុងតំបន់ផាប់ស្ទ្រីត អាជ្ញាធរក្រុងសៀមរាប បានចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ និងធើ្វការកាត់ទំលាក់ខ្សែភ្លើង ដែលអាចប៉ះពាល់ដល់សុវត្ថិភាព បងប្អូនប្រជាពលរដ្ឋជាអាជីវករ ភ្ញៀវជាតិនិងអន្តរជាតិ។ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបបានឱ្យដឹងថា ការចុះរៀបចំសណ្តាប់នៅតំបន់ Pub Street បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប និងអង្គភាពអគ្គិសនីខេត្ដ បានផ្តោតសំខាន់ទៅលើកបញ្ហាទូទៅទាំងការលក់ដូរ ការដាក់តាំងសម្ភារៈផ្សេងលើដីចំណីផ្លូវ ពិសេសទៅលើបញ្ហាបណ្តាញអគ្គីសនី ...