Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ក្នុងរយៈពេល១ខែសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនមនុស្សចំនួន៧៣នាក់ជាប់ពាក់ព័ន្ធនឹងករណីជួញដូរ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ រួមទាំងវត្ថុតាងមួយចំនួនទៀត

ដោយ Pothe Thun
14/09/2021
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
155
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេលមួយខែសីហា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចខេត្តសៀមរាប បានចុះបង្រ្កាបករណីជួញដូរ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ បានចំនួន២៤ករណី ដោយឃាត់ខ្លួនមនុស្សចំនួន៧៣នាក់ ក្នុងនោះស្រីចំនួន ០២នាក់ ព្រមទាំងបានដកហូតវត្ថុតាងបានមួយចំនួនថែមទៀត រួមមាន ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(Ice)ចំនួន៤២កញ្ចប់ មានទម្ងន់៣៧,៣៣ក្រាម , ទូរស័ព្ទចំនួន១២គ្រឿង និងជញ្ជីង០១គ្រឿង ។

របាយការណ៍បានបញ្ជាក់បន្ថែមថា ក្នុងចំណោម២៤ករណីដែលសមត្ថកិច្ចចុះបង្ក្រាបបាននេះ ក្នុងនោះមាន៖ ករណីជួញដូរ និងរក្សាទុកចំនួន០៦ករណី ឃាត់ខ្លួនមនុស្ស០៩នាក់ , ករណីប្រើប្រាស់ចំនួន១៨ករណី ឃាត់ខ្លួនមនុស្ស៦៤នាក់ ក្នុងនោះស្រីចំនួន០២នាក់ ហើយបានបញ្ជូនទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្ត ។

របាយការណ៍បានបញ្ជាក់បន្ថែមទៀតថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនិងបទល្មើសគ្រឿងញៀនឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត រដ្ឋបាលខេត្តសៀមរាប បានជំរុញឱ្យក្រុង-ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ បន្តចុះផ្សព្វផ្សាយយុទ្ធនាការ និងចុះអប់រំផ្សព្វផ្សាយ គ្រប់រូបភាពដល់គ្រឹះស្ថានអប់រំ ក្នុងអង្គភាពរបស់ខ្លួន និងស្រទាប់មហាជនឱ្យយល់ដឹងពីផល ប៉ះពាល់គ្រឿងញៀន មានការប្រុងប្រយ័ត្ន និងហ៊ានរាយការណ៍ ផ្តល់ព័ត៌មានជូនសមត្ថកិច្ចបានទាន់ពេលវេលា ជាពិសេសត្រូវពង្រឹងកិច្ចប្រតិបត្តិការល្បាត ពួនស្ទាក់គ្រប់ច្រកល្ហក ក្នុងនោះតាមតំបន់ស្មុគស្មាញ និង ពង្រឹងកម្លាំងជំនាញគ្រប់លំដាប់ថ្នាក់ ដើម្បីអប់រំ បង្ការ ស្រាវជ្រាវ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងខេត្ត ព្រមទាំងបង្កើនសកម្មភាពស្រាវជ្រាវមុខសញ្ញា និងក្តាប់មុខសញ្ញាជនល្មើសជួញ ដូរចែកចាយគ្រឿងញៀន និងកសាងមូលដ្ឋានសម្ងាត់ផ្ដល់ព័ត៌មាន ដើម្បីចាត់វិធានការបង្ការបានទាន់ពេលវេលា៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបថត ៖ លោកស្រី សូ ស៊ីមាន
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: គ្រឿងញៀនគ្រឿងញៀនខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ចាប់ផ្ដើមសាកល្បងក្រាលផ្លូវកៅស៊ូ ខណៈដំណើរការសាងសង់សរុបបានជាង៧៥ភាគរយ គិតត្រឹមចុងខែសីហា

ខេត្តសៀមរាប៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ចាប់ផ្ដើមសាកល្បងក្រាលផ្លូវកៅស៊ូ ខណៈដំណើរការសាងសង់សរុបបានជាង៧៥ភាគរយ គិតត្រឹមចុងខែសីហា

អភិបាលក្រុងសៀមរាប ណែនាំអោយអាជីវករលក់ដូរទំនិញគ្រប់ប្រភេទក្នុងក្រុងសៀមរាប ត្រូវតែលក់វិចខ្ចប់ជូនដល់ភ្ញៀវ

អភិបាលក្រុងសៀមរាប ណែនាំអោយអាជីវករលក់ដូរទំនិញគ្រប់ប្រភេទក្នុងក្រុងសៀមរាប ត្រូវតែលក់វិចខ្ចប់ជូនដល់ភ្ញៀវ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានចាត់ទុកសារព័ត៌មាន AP Time ជាស្ពាននៃទំនាក់ទនងល្អ រវាងកម្ពុជា-ចិន

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានចាត់ទុកសារព័ត៌មាន AP Time ជាស្ពាននៃទំនាក់ទនងល្អ រវាងកម្ពុជា-ចិន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.