Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អភិបាលក្រុងសៀមរាប ណែនាំអោយអាជីវករលក់ដូរទំនិញគ្រប់ប្រភេទក្នុងក្រុងសៀមរាប ត្រូវតែលក់វិចខ្ចប់ជូនដល់ភ្ញៀវ

ដោយ Pothe Thun
14/09/2021
នៅក្នុង កូវីដ-១៩, ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
131
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានណែនាំអោយអាជីវករទាំងអស់ក្នុងក្រុងសៀមរាបត្រូវលក់ដោយការវិចខ្ចប់ជូនដល់ភ្ញៀវ ដើម្បីជាចូលរួមទប់ស្កាត់ ការចម្លងមេរោគកូវីដ-១៩ និងដើម្បីសុវត្ថិភាពទាំងអស់គ្នា នៅក្នុងសហគមន៍ ខណៈដែលក្រុងទេសចរណ៍មួយនេះមានការឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ។ លោកអភិបាលក្រុងសៀមរាប លើកឡើងបែបនេះ ក្នុងឱកាសដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យមើលគោលដៅបិទខ្ទប់ និងល្បាតពិនិត្យមើលការអនុវត្តន៍ នៃការកំណត់ “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាលពីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោក នួន ពុទ្ធារ៉ា មានប្រសាសន៍ថា ចាប់តាំងពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង២១យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមការងារបានចុះពិនិត្យមើលការលក់ដូររបស់អាជីវករ និងតំបន់គោលដៅបិទខ្ទប់ក្នុងក្រុងសៀមរាប ដើម្បីណែនាំដល់ក្រុមអ្នកលក់ដូរ មិនឲ្យភ្ញៀវជួបជុំហូបអាហារនៅកន្លែងលក់ផ្ទាល់ ដោយអោយម្ចាស់អាជីវកម្មវិចខ្ចប់អាហារដល់ភ្ញៀវយកទៅទទួលទាននៅផ្ទះ ឬយកទៅនៅកន្លែងផ្សែងៗគ្នា ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដែលហាមមិនអោយប្រមូលផ្ដុំគ្នា ដើម្បីកាត់ផ្ដាច់នៃការឆ្លងជំងឺកូវីដ-១៩ ។

លោកអភិបាលក្រុងសៀមរាប បានបន្ដថា ក្នុងការចុះត្រួតពិនិត្យនេះដែរ ក្រុមការងារចម្រុះក៏បានធ្វើកិច្ចសន្យាណែនាំដល់ម្ចាស់អាជីវកម្មដ្ឋាន បានចំនួនប្រមាណ៥០ទីតាំង នៅក្នុងក្រុងសៀមរាប ឲ្យអោយពួកគាត់លក់ដូរតាមរបៀបគន្លងថ្មី គឺវេចខ្ចប់ ដោយមិនអនុញ្ញាតិឲ្យភ្ញៀវ ឬអតិថិជន អង្គុយជួបជុំ នៅនឹងកន្លែងឡើយ និងអនុវត្តន៍ អោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣កាពារ ដើម្បីរួមគ្នាកាត់ផ្តាច់កុំអោយមានករណីឆ្លងកូវីដ-១៩ កុំឲ្យឆ្លងបន្តនៅក្នុងសហគមន៍យើង។ បន្ទាប់ពីធ្វើកិច្ចសន្យាណែនាំរួចហើយ ក្នុងករណីម្ចាស់អាជីវកម្មដ្ឋានណាមួយ នៅតែបន្តល្មើសម្ចាស់អាជីវកម្មដ្ឋាននោះ នឹងប្រឈមមុខចំពោះការផាកពិន័យ ឬការអនុវត្តវិធានការរដ្ឋបាលជាធរមាន។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

សូមជម្រាបថា ក្រុងសៀមរាបត្រូវបានបិទខ្ទប់និងដាក់កំណត់ជាតំបន់លឿងទុំរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ខែកញ្ញា រហូតដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប បន្ទាប់ពីមានការរីករាលដាលនូវជំងឺកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរគួរអោយព្រួបារម្ភក្នុងមួយរយៈចុងក្រោយនេះ៕

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី

Tags: ទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩អភិបាលរក្រុងសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានចាត់ទុកសារព័ត៌មាន AP Time ជាស្ពាននៃទំនាក់ទនងល្អ រវាងកម្ពុជា-ចិន

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានចាត់ទុកសារព័ត៌មាន AP Time ជាស្ពាននៃទំនាក់ទនងល្អ រវាងកម្ពុជា-ចិន

កម្មករអណ្តូងរ៉ែធ្យូងថ្មទាំង១៩នាក់ ដែលជាប់នៅក្នុងអណ្តូងរ៉ែដែលជន់លិចដោយភក់ក្នុងប្រទេសចិនស្លាប់ទាំងអស់

កម្មករអណ្តូងរ៉ែធ្យូងថ្មទាំង១៩នាក់ ដែលជាប់នៅក្នុងអណ្តូងរ៉ែដែលជន់លិចដោយភក់ក្នុងប្រទេសចិនស្លាប់ទាំងអស់

ប្រទេសលីប៊ី ប្រកាសនិរទេសជនចំណាកស្រុកអេហ្ស៊ីបខុសច្បាប់ ៥៣នាក់ ចេញពីប្រទេសខ្លួន

ប្រទេសលីប៊ី ប្រកាសនិរទេសជនចំណាកស្រុកអេហ្ស៊ីបខុសច្បាប់ ៥៣នាក់ ចេញពីប្រទេសខ្លួន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.